-
មន្រ្តីជំនាញប្រជុំនិយាយពីលទ្ធផលត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

បន្ទាយមានជ័យ៖មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូន,មន្ទីរសាធារណការខេត្តបន្ទាយមានជ័យ រួមទាំងមន្រ្តី នគរបាលចរាចរណ៍ខេត្តផងបានជួបប្រជុំគ្នា នៅមន្ទីរសាធារណការខេត្តកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ដើម្បីពិនិត្យ លទ្ធផលនៃការត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស។ តាមរបាយការណ៍មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបានឱ្យដឹងថា រយៈពេល១១ខែឆ្នាំ២០២៤ក្រុមការងារត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្តខេត្តបានចុះអនុវត្តការងារ នៅគោលដៅត្រួតពិនិត្យលើកំណាត់ផ្លូវជាតិលេខ៥និងផ្លូវជាតិ លេខ៦ ក្នុងភូមិសាស្ត្រខេត្ត។ជាលទ្ធផលត្រួតពិនិត្យសរុបចំនួន ៥.៩៣៨ គ្រឿង ក្នុងនោះយានយន្តត្រឹមត្រូវចំនួន ៥.៣៥៤ គ្រឿង និងការត្រួតពិនិត្យបច្ចេកទេស(ឆៀក) ហួសសុពលភាព៦៤គ្រឿង។ ក្នុងកិច្ចប្រជុំខាងលើ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខេត្តបន្ទាយមានជ័យក៏បានលើកឡើងពីលំបាកមួយចំនួនក្នុងការអនុវត្ត នីតិវិធីច្បាប់។លោក តាំង ពៅ អនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការនិងដឹកជញ្ជូន បានផ្តល់នូវការណែនាំមួយចំនួន ក្នុងនោះក៏មានការធ្វើបច្ចុប្បន្នភាពលើការគ្រប់គ្រងយានយន្តកែច្នៃមិនត្រូវតាមបច្ចេកទេសឱ្យងាកមកកែច្នៃត្រូវ តាមលក្ខណៈបច្ចេកទេសវិញ ដើម្បីចៀសវាងការប្រឈមគ្រោះថ្នាក់ និងប៉ះពាល់បរិស្ថានតាមដងផ្លូវ។ ឯកឧត្តម សេង ឈួង រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូននិងជាប្រធានក្រុមត្រួតពិនិត្យយានយន្តកែច្នៃខុស លក្ខណៈបច្ចេកទេសបានជំរុញដល់ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តបន្ទាយមានជ័យឱ្យបន្តទប់ស្កាត់នូវយានយន្តក៏ដូចជាយានដ្ឋានដែលកែច្នៃខុសលក្នណៈបច្ចេកទេសរបស់ក្រសួងបានកំណត់តាមច្បាប់ដែលបានណែនាំរួចមកហើយ។ទន្ទឹមនេះត្រូវជំរុញដល់ម្ចាស់រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសត្រូវបង់ការផាកពិន័យ។ម្ចាស់យានដ្ឋាន ប្រើប្រាស់អាជ្ញាបណ្ណហួសកាលកំណត់ត្រូវទៅបន្តសុពលភាព ៕ដោយ៖ គៀន ច័ន្ទហ៊ីន
-
កម្ពុជា និងចិន រៀបចំសន្និសីទស្តីពីស្តង់ដារភេសជ្ជៈប្រពៃណីមានជាតិអាល់កុល

ភ្នំពេញ ៖ ឯកឧត្តម កែ គី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា វិទ្យាស្ថានស្តង់ដារកម្ពុជាថ្មីៗនេះ បានសិក្សា និងរៀបចំជាស្តង់ដារជាតិសម្រាប់ផលិតផលស្រាអង្ករ និងបានកំណត់ជាបទប្បញ្ញត្តិបច្ចេកទេសទៅលើបរិមាណមេតាណុលក្នុងកម្រិតអនុញ្ញាត ដើម្បីជាប្រយោជន៍ដល់សុខុមាលភាពសាធារណៈ។ ឯកឧត្តម កែ គី បានថ្លែងបែបនេះ ក្នុងឱកាសចូលរួមជាអធិបតីបើកសន្និសីទកម្ពុជា-ចិនស្តីពី «ស្តង់ដារភេសជ្ជៈប្រពៃណីមានជាតិអាល់កុល» ក្រោមកិច្ចសហការរៀបចំឡើងដោយវិទ្យាស្ថានស្តង់ដារកម្ពុជា (ISC) និងវិទ្យាស្ថានស្រាវជ្រាវជាតិចិនផ្នែកឧស្សាហកម្មម្ហូបអាហារ និងបន្ទុំ (China National Research Institute of Food & Fermentation Industries – CNRIFFI) នៅសណ្ឋាគារសុខា នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។ តាងនាមតំណាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម កែ គី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះវិទ្យាស្ថានស្រាវជ្រាវជាតិចិន ផ្នែកឧស្សាហកម្មម្ហូបអាហារ និងបន្ទុំ ដែលបានផ្តួចផ្តើមធ្វើកិច្ចសហការជាមួយវិទ្យាស្ថានស្តង់ដារកម្ពុជា…
-
វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀងបន្តធ្វើនៅក្រុងបាវិត

ស្វាយរៀង៖ឯកឧត្តម សំ ប៊ុណ្ណារិន សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀងតំណាងឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ែន អេង អភិបាលរងខេត្តតំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តកាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤បានអញ្ជើញចូលរួមវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀងអាណត្តិទី៤ ឆ្នាំ២០២៤ស្ថិតនៅសាលាសង្កាត់បាវិត ក្រុងបាវិត។ ក្នុងឱកាសនេះឯកឧត្តម សំ ប៊ុណ្ណារិន សមាជិកក្រុមប្រឹក្សាខេត្តបានថ្លែងថា វេទិកានាថ្ងៃនេះដើម្បីប្រមូលមតិយោបល់ បញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ យកមកពិភាក្សាស្រាយបំភ្លឺ និងធ្វើការដោះស្រាយឱ្យចំគោលដៅ ប្រកបដោយប្រសិទ្ធិភាព និងទាន់ពេលវេលា។ឯកឧត្តមបន្តថា រាល់ការលើកឡើងក្នុងវេទិកានាថ្ងៃនេះក្នុងករណីដោះស្រាយ បានភ្លាមៗ អាជ្ញាធរក៏ដូចជាក្រុមប្រឹក្សា គណៈអភិបាល មន្ទីរពាក់ព័ន្ធ នឹងធ្វើការដោះស្រាយជូនភ្លាមៗ។ចំពោះករណី មិនអាចដោះស្រាយបានភ្លាមៗ នឹងលើកយកទៅពិភាក្សារកដំណោះស្រាយជូននៅពេលក្រោយដោយមិនទុកបញ្ហា និងសំណូមពរចោល ឬគេចវេសពីបញ្ហាដែលបានលើកឡើងក្នុងវេទិកានេះឡើយ។ ចំណែកលោកអភិបាលរងខេត្តបានលើកឡើងថា តាមរយៈវេទិកានេះនឹងផ្ដល់ឱកាសដល់អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់មានសិទ្ធស្មើគ្នា ក្នុងការចូលរួមទទួលព័ត៌មានអំពីសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន និងអាចលើកឡើងអំពីបញ្ហាប្រឈម និងសំណូមពរនានា ដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួនមកកាន់អាជ្ញាធរ ក៏ដូចជាក្រុមប្រឹក្សានិងគណៈអភិបាលខេត្តដើម្បីធ្វើការពិនិត្យដោះស្រាយជូនឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕ដោយ៖ នុត នាង
-
អនុប្រធានរដ្ឋឡាវ កោតសរសើរការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា

ភ្នំពេញ៖អនុប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានកោតសរសើរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស លើគ្រប់វិស័យរបស់កម្ពុជាដែលបានធ្វើឱ្យកិត្យានុភាពរបស់កម្ពុជាកាន់តែលេចធ្លោនៅលើឆាកអន្តរជាតិ។ លោកជំទាវ ប៉ានី យ៉ាតធូទូ (Pany Yathotou )បញ្ជាក់ដូច្នេះក្នុងឱកាសជួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅវិមាន៧មករាកាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ក្នុងឱកាសអញ្ជើញ ចូលរួមមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ ។កិច្ចពិភាក្សាបានផ្តោតលើការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យជាច្រើន មានជាអាទិ៍វិស័យ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច, ថាមពល, សន្តិសុខ និងការពារជាតិ, ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ។ ក្នុងឱកាសនេះដែរលោកជំទាវអនុប្រធានរដ្ឋឡាវបានសម្តែងការអបអរសាទរជូនចំពោះសម្ដេចបវរធិបតីដែលត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីកម្ពុជានិងកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជាដែលបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើងក៏ដូចជាបានធ្វើឱ្យកិត្យានុភាពរបស់កម្ពុជាកាន់តែលេចធ្លោនៅលើឆាកអន្តរជាតិ។ លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ ដោយបានរៀបចំបានយ៉ាងល្អប្រសើរ។លោកជំទាវក៏បានពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងឡាវ និងកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណដល់រាជដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់នូវការគាំទ្រដល់រដ្ឋាភិបាល និងប្រជាជនឡាវគ្រប់កាលៈទេសៈ។ ចំណែកសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានអរគុណលោកជំទាវអនុប្រធានរដ្ឋ និងគណៈប្រតិភូដែលបានអញ្ជើញចូល រួមនៅក្នុងមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ ។សម្ដេចបានបង្ហាញនូវការពេញចិត្តនិងវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។សម្ដេចបវរធិបតីជឿជាក់យ៉ាងមុតមាំថា…
-
សម្តេចតេជោ ហ៊ុន សែន ៖ ការស្វែងរកយុត្តិធម៌តក់ក្រហល់ អាចសម្រេចបានទេ បើគ្មានសន្តិភាព

(ភ្នំពេញ)៖ យុត្តិធម៌ មិនអាចមានទេ បើគ្មានសន្តិភាព។ ការស្វែងរកយុត្តិធម៌តក់ក្រហល់ ដោយពុំបានថ្លឹងថ្លែង ពីការផ្សះផ្សាជាតិ មិនមែនជាជម្រើសដ៏ឆ្លាតវៃនោះទេ បើពុំនោះទេ ប្រទេសជាតិមួយ អាចនឹងធ្លាក់ចូលទៅក្នុង ភាពវឹកវរ ឬសង្គ្រាមស៉ីវិលវិញ មិនខាន។ ដូច្នេះ ការផ្សះផ្សាជាតិ គឺជាមូលដ្ឋានគ្រឹះមួយ នៃការស្វែងរកសន្តិភាព ប្រកបដោយនិរន្តរភាព ។ នេះជាប្រសាសន៍លើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ ក្នុងពិធីបើកមហាសន្និបាត ICAPP លើកទី១២ ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានមហាសន្និបាត ICAPP លើកទី១២ ដោយមានការចូលរួមពីសំណាក់គណៈប្រតិភូជាន់ខ្ពស់ ICAPP តំណាងគណបក្សនយោបាយ ៥២ប្រទេស ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប ។ ក្នុងឱកាសនេះ សម្តេចតេជោ…
-
សម្តេចតេជោ ហ៊ុន សែន ផ្ដាំទៅបណ្តាប្រទេសបិតាប្រជាធិបតេយ្យ កុំសាងកំហុសជាថ្មីលើកម្ពុជា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានរំលឹកទៅបណ្តាប្រទេសបិតាប្រជាធិបតេយ្យ សូមកុំសាងកំហុសជាលើកទី៣ លើកម្ពុជា បន្ទាប់ពីសាងកំហុសទី១ គឺគាំទ្ររដ្ឋប្រហាររបស់ លន់ នល់ និងទី២ គាំទ្រកៅអីរបស់ខ្មែរក្រហម នៅអង្គការសហប្រជាជាតិ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ បានលើកឡើងដូច្នេះ ក្នុងពិធីបើកមហាសន្និបាត ICAPP លើកទី១២ ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានមហាសន្និបាត ICAPP លើកទី១២ ដោយមានការចូលរួមពីសំណាក់គណៈប្រតិភូជាន់ខ្ពស់ ICAPP តំណាងគណបក្សនយោបាយ ៥២ប្រទេស ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ខ្ញុំមិនដែលភ្លេចនោះទេ ក្នុងការរំលឹកប្រទេស…
-
“អនុប្រធានរដ្ឋឡាវ Pany Yathotou កោតសរសើរការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា”

-
ហេតុអ្វីទើបរាជរដ្ឋាភិបាលកម្ពុជា មិនតបត ពាក់ព័ន្ធនឹងរឿងកោះគុត?

-
ដើម្បីលើកកម្ពស់ការ អភិវឌ្ឍវិស័យរ៉ែ ឱ្យកាន់តែ មាន ការរីកចម្រើន សម្តេចធិបតី បានផ្តល់គោលការណ៍ណែនាំ ដល់ក្រសួងរ៉ែ និងថាមពល រួមមាន៖

១. រៀបចំសិក្សា ចងក្រង ផែនទីសក្ដានុពលធនធានរ៉ែ និងជំរុញការសិក្សាស្រាវជ្រាវ លើរ៉ែកម្រ ២. ពិនិត្យមើលទីតាំងដែលមានអាជ្ញាប័ណ្ណក្នុងតំបន់ព្រៃឡង់ ដែលពុំមានសកម្មភាព ឬពុំមានសក្ដានុពលធនធានរ៉ែ ដើម្បីដកហូត ឬកាត់ឆ្វៀលចេញ និងបន្តហាមដាច់ខាតមិនឱ្យចេញអាជ្ញាប័ណ្ណធនធានរ៉ែថ្មីនៅតំបន់ព្រៃឡង់នេះ ៣. ពង្រឹងការកៀរគរចំណូល និង ទប់ស្កាត់ការលេចធ្លាយចំណូល តាមរយៈការធ្វើអាជីវកម្ម រ៉ែ ដោយគ្មានសុចរិតភាព ខុសច្បាប់ និងអនាធិបតេយ្យ ៤. ត្រូវបន្តយកចិត្ត ទុកដាក់ពង្រឹងការគ្រប់ គ្រងសុវត្ថិភាព និង លើកកម្ពស់សុខុមាលភាព និយោជិតកម្មករ ពង្រឹងការ ត្រួតពិនិត្យ ការទិញ ការដឹកជញ្ជូន ការស្ដុកទុក ការប្រើប្រាស់សារធាតុផ្ទុះ និង សារធាតុគីមីរបស់ការ ដ្ឋាន អាជីវកម្មធនធានរ៉ែ។ #ms1minute
-
គន្លឹះសំខាន់នៃភាពជោគជ័យដែលសម្តេចធិបតីធ្វើការសង្គ្រោះវិស័យថ្មអារ ដែលប្រឈមនឹងការរលំ ឱ្យងើបឡើងវិញ ហើយកើនបាន ៤ដង ឈរលើគោលការណ៍សំខាន់ចំនួន ៤៖
