-
សេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារសុខភាព បណ្តាលមកពីការប្រែប្រួលគុណភាពខ្យល់ក្នុងបរិយាកាស
ប្រភព៖ ក្រសួងសុខាភិបាល #ams1minute
-
ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា ចាប់ពីម៉ោង៧ ដល់រសៀលម៉ោង២ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥៣.៨៥ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3
(ភ្នំពេញ)៖ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីម៉ោង ០៧:០០នាទីព្រឹក ដល់រសៀលម៉ោង០២:០០ នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥៣.៨៥ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់គឺ “មធ្យម” ។ ស្ថានភាពគុណភាពខ្យល់ពណ៌ខៀវ ៖ គុណភាពខ្យល់ល្អណាស់ មានខេត្តកំពត និងខេត្តស្វាយរៀង ។ ព័ណ៌បៃតង ៖ គុណភាពខ្យល់ល្អ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តមណ្ឌលគិរី រាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តកែប និងខេត្តត្បូងឃ្មុំ ។ ពណ៌លឿង ៖ គុណភាពខ្យល់មធ្យម ខេត្តបាត់ដំបង ខេត្តកំពង់ធំ ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តប៉ៃលិន និងខេត្តឧត្តរមានជ័យ ។ ពណ៌ទឹក្រូច ៖ គុណភាពខ្យល់ មានកំហាប់ភាគល្អិត(PM 2,5) បង្គួ…
-
កម្ពុជា-ថៃផ្តល់ប្រឹក្សាសុខភាពឥតគិតថ្លៃ អំពីវិធីបង្ការជំងឺមហារីកសុដន់ និងគន្លឹះថែទាំសុខភាពឲ្យមានអាយុវែង
ភ្នំពេញ ៖ ភ្នាក់ងារបញ្ជូនអ្នកជំងឺទៅព្យាបាលនៅក្រៅប្រទេស ( CMS-Cam Medical Services សហការជាមួយមន្ទីរពេទ្យបាងកក និង គ្លីនិកសុខភាព BDMS ប្រទេសថៃ រៀបចំសិក្ខាសាលាពិគ្រោះយោបល់សុខភាពដោយឥតគិតថ្លៃជូនដល់ប្រជាជនកម្ពុជា ទាក់ទិននឹងប្រធានបទសុខភាពដ៏សំខាន់ចំនួន២ គឺវិធីបង្ការជំងឺមហារីកសុដន់ និងគន្លឹះថែទាំសុខភាព ដើម្បីឱ្យមានសុខភាពល្អ និងមានអាយុវែង។ សិក្ខាសាលាពិគ្រោះយោបល់សុខភាពនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ នៅអាគារ TKK Biz ក្នុងសង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ សិក្ខាសាលានេះមានការអញ្ជើញធ្វើបទបង្ហាញដោយលោកវេជ្ជបណ្ឌិត Satit Srimontayamas ឯកទេសវៈកាត់ជំងឺមហារីក នៃមន្ទីពេទ្យបាងកក និងលោកស្រីវេជ្ជបណ្ឌិត Jira Thavorpradit ឯកទេសថែទាំសុខភាព នៃ BDMS Welness Clinic ទីក្រុងបាងកក ប្រទេសថៃ។អ្នកគ្រប់គ្រងទូទៅរបស់ទីភ្នាក់ងារ CMS-Cam Medical Services ដោយលើកយកប្រធានបទពាក់ព័ន្ធនឹងបញ្ហាសុខភាពផ្សេងៗគ្នា។ គោលបំណងនៃការរៀបចំសិក្ខាសលានេះ គឺដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងសុខភាពជូនដល់ប្រជាពលរដ្ឋខ្មែរបានស្វែងយល់បន្ថែមទៀត ព្រោះថា សុខភាពជារឿងសំខាន់ណាស់សម្រាប់បុគ្គលម្នាក់ៗ ជាពិសេសលើកនេះ យើងបានលើកយកប្រទធានបទដ៏សំខាន់ ទាក់ទងនឹងវិធីបង្ការជំងឺមហារីកសុដន់ និងគន្លឹះថែទាំសុខភាពដើម្បីឱ្យមានសុខភាពល្អ…
-
ឆ្នាំ២០២៤ ស្ថានីយជញ្ជីងថ្លឹងរថយន្តអចល័តបណ្តោះអាសន្នពុកឆ្មារខេត្តបាត់ដំបងរកឃើរថយន្តដឹកលើសទម្ងន់ជាងបួនម៉ឺនគ្រឿង
បាត់ដំបង៖លោក ហេង ប៊ុនលី ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តអចល័តបណ្តោះអាសន្នពុកឆ្មារ ខេត្តបាត់ដំបង បានឱ្យដឹងថាឆ្នាំ២០២៤កន្លងទៅនេះ ស្ថានីយថ្លឹងរថយន្តបានត្រួតពិនិត្យរថយន្តសរុបចំនួន១៣០ ២៦៦គ្រឿងនិងបានរកឃើញរថយន្ត ដឹកលើសទម្ងន់ចំនួន៤៣ ៤៤១គ្រឿង ក្នុងនេះលើសក្រោមកម្រិត៥ ភាគរយ មានចំនួន ៤៣ ៣៦៣គ្រឿង,លើសពី១០-២០ភាគរយចំនួន៦៧គ្រឿង, លើសពី២០ភាគរចំនួន១១គ្រឿងនិងចាប់ឃាត់ទុក រយៈពេលមួយឆ្នាំ ចំពោះរថយន្តល្មើស ក្នុងការដឹកលើសទម្ងន់មានកម្រិតលើសពី២០ភាគរយចំនួន១៦គ្រឿង។ លោកបន្តថា ដោយឡែកក្នុងខែមករា ឆ្នាំ២០២៥នេះក្រុមការងារជញ្ជីងថ្លឹងរថយន្តអចល័តបណ្តោះអាសន្នខេត្តបាត់ដំបង បានផាកពិន័យ និងឃាត់ទុករថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ចំនួនពីរគ្រឿង ។ លោកប្រធានស្ថានីយ បានបញ្ជាក់ពីប្រវត្តិនៃស្ថានីយជញ្ជីងថ្លឹងរថយន្តអចល័តបណ្តោះអាសន្នពុកឆ្មារ។ស្ថានីយបានបង្កើតនៅឆ្នាំ២០២១។ចាប់ពីខែកញ្ញា ឆ្នាំ២០២១ រហូតដល់ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថានីយបានត្រួតពិនិត្យយានយន្តសរុបជាង៣៦ម៉ឺនគ្រឿង។ក្នុងនោះបានធ្វើការផាកពិន័យនិងបានឃាត់ទុករយៈពេលមួយឆ្នាំចំពោះរថយន្តដែលផ្ទុកនិងដឹកលើសទម្ងន់ក្នុងកម្រិតលើសពី២០ភាគរយចំនួន១១គ្រឿង។បច្ចុប្បន្នមានរថយន្តចំនួន១៨គ្រឿងដែលត្រូវបានឃាត់រក្សាទុករយៈពេលមួយឆ្នាំ។ ដោយឡែកកាលពីថ្ងៃទី២៤ខែមករា ក្រុមការងារជញ្ជីងចល័តពិសេសនៃក្រសួងសាធារណការនិងដឹកជញ្ជូនដឹកនាំដោយ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន បានចុះត្រួតពិនិត្យរថយន្តលើសទម្ងន់កម្រិត កំណត់មួយគ្រឿងនៅខេត្តបាត់ដំបង។ តាមរយៈសកម្មភាពដោយម៉ឹងម៉ាត់ លោក ហេង ប៊ុនលី ប្រធានស្ថានីយបានអំពាវនាវដល់ម្ចាស់រថយន្តធុនធំដែលកំពុងប្រកប អាជីវកម្មដឹកជញ្ជូន សូមចូលរួមនិងគោរពតាមច្បាប់កំណត់ដោយមិនត្រូវផ្ទុកទំនិញលើសទម្ងន់ហួសកម្រិតដែលកំណត់នោះទេដែលបង្កឱ្យខូចខាតដល់ផ្លូវថ្នល់។ សូមបញ្ជាក់ថា ស្ថានីយជញ្ជីងថ្លឹងរថយន្តពុកឆ្មារខេត្តបាត់ដំបង មានទីតាំងស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិដំបូកខ្ពស់ ឃុំអូរដំបង ស្រុកសង្កែ ។គឺជាស្ថានីយជញ្ជីងអចល័តបណ្ដោះអាសន្នតែប៉ុណ្ណោះ។ “ស្ថានីយថ្មី”ដែលមានលក្ខណៈស្ដង់ដារ…
-
អាជ្ញាធរ កងកម្លាំង រួមគ្នាការពារ ទប់ស្កាត់ និងគ្រប់គ្រង តំបន់ បឹងទន្លេសាប ជានិច្ចនិរន្ត៍
(ខេត្តបន្ទាយមានជ័យ)៖ សក្តានុពលធនធានធម្មជាតិរបស់បឹងទន្លេសាប មិនអាចកាត់ថ្លៃបានឡើយ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ និងខិតខំប្រឹងប្រែងក្នុងការ ការពារ អភិរក្ស និងគ្រប់គ្រងបឹងទន្លេសាប មិនឱ្យទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើធនធានធម្មជាតិដ៏កម្រនេះ ដើម្បីរក្សាបាន នូវសម្បត្តិធម្មជាតិ បន្តដល់កូនចៅជំនាន់ក្រោយ សម្រាប់ជាប្រភពចំណូលជាតិ ប្រភពសន្តិសុខស្បៀង ជីវភាពរស់នៅ និងជាកេរដំណែលវប្បធម៌ជាតិ ក៏ដូចជាការចូលរួមក្នុងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ផងដែរ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប ក្នុងកិច្ចប្រជុំស្ដីពី វិធានការនៃការចូលរួមការពារ ទប់ស្កាត់ និងគ្រប់គ្រងតំបន់បឹងទន្លេសាប កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ។ ឯកឧត្តម សរ គឹមសាន្ត បន្តទៀត ដោយអនុវតបាន នូវ បទបញ្ជាលេខ ០១ របស់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរទន្លេសាប ចាំបាច់មានការចូលរួមពី រដ្ឋបាលខេត្ត អាជ្ញាធរក្រុងស្រុក មន្ត្រីជំនាញពាក់ព័ន្ធ និងកងកម្លាំង នៃខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ក្នុងនោះក៏មានខេត្តបន្ទាយមានជ័យ ផងដែរ សំដៅការពារ ទប់ស្កាត់ និងបង្ក្រាប…
-
អភិបាលខេត្តបាត់ដំបងអញ្ជើញពិនិត្យស្រូវប្រាំងជាងពីរពាន់ហិកតាដែលទទួលការសង្រ្គោះ
បាត់ដំបង៖ ខណៈនេះប្រជាកសិករដែលធ្វើស្រូវប្រាំងនៅក្នុងតំបន់តេជោសែនអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់់ដំបង កំពុងរីករាយនិងត្រៀមប្រមូលផលស្រូវ បន្ទាប់ពីស្រែប្រាំងទាំងនេះទទួលការសង្រ្គោះទាន់ពេលពីមន្ទីរជំនាញ។ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងឱ្យដឹងថា តំបន់ផលិតស្រូវប្រាំងអូរតាគី ឃុំអូរតាគី ស្រុកថ្មគោលក្នុងផែនការដាំដុះ៨០០ហិកតា។ក៏ប៉ុន្តែការដាំដុះជាក់ស្ដែងមានរហូតជាង២០០០ហិកតា។លោកបន្ថែមថាកាលពី២សប្តាហ៍មុនការសង្គ្រោះ ស្រែប្រាំងនៅតំបន់នេះបានប្រឈមនឹងខ្វះទឹកខ្លាំងក្នុងដំណាក់កាលដែលស្រូវចេញផ្កា។ ដោយមានសំណូមពរពីជាពលរដ្ឋ និងមានការយកចិត្តទុកដាក់ពីឯកឧត្ដម សុខលូ អភិបាលខេត្តបាត់ដំបងបានណែនាំ ឱ្យមន្ទីរធនធានទឹកនិងឧតុនិយមស្តារប្រឡាយនិងបើកទឹកពីអាងកំពីងពួយដើម្បីនាំទឹកយកមកសង្គ្រោះជាបន្ទាន់។លោកបន្តថា បច្ចុប្បន្នស្រែប្រាំងនៅតំបន់នេះត្រូវបានសង្គ្រោះទាំងស្រុងហើយស្រូវនៅទីនេះរយៈពេល៣ទៅ៤ថ្ងៃទៀតអាចច្រូតកាត់បានជាបណ្តើរៗ។ លោកប្រធានមន្ទីរបានឱ្យដឹងបន្ថែមថានៅដើមឆ្នាំ២០២៥ ការធ្វើស្រូវប្រាំង របស់កសិករនៅទូទាំងខេត្តបាត់ដំបង មានរហូតជាង៩ម៉ឺនហិកតា ស្មើនឹង៣៣៥ភាគរយលើផែនការដាំដុះជិត៣ម៉ឺនហិកតា។ ដោយឡែកក្នុងសប្ដាហ៍នេះដែរ កាលពីថ្ងៃទី២៣ ខែមករាឯកឧត្តម សុខ លូ អភិបាលខេត្បានអញ្ជើញទៅពិនិត្យដោយផ្ទាល់ ស្រូវប្រាំងជាងពីរពាន់ហិកតា ដែលទទួលបានការសង្រ្គោះនិងត្រៀមប្រមូលផលក្នុងពេលឆាប់ៗ។ឯកឧត្តមនិងក្រុមមន្រ្តីជំនាញ ក៏ បានអញ្ជើញទៅពិនិត្យ សំណង់ស្ទាក់ទឹកបវេល ឃុំបវេល សំណង់ស្ទាក់ទឹកតាហែន ឃុំក្ដុលតាហែនស្រុកបវេល។មើលស្រូវ ប្រាំងកំពុងខ្វះខាតទឹកមួយចំនួននៅក្នុងភូមិសៀម ឃុំអំពិលប្រាំដើម ស្រុកបវេល ព្រមទាំងបន្តចុះពិនិត្យការបង្កបង្កើនផល និងពិនិត្យស្ថានភាពទឹកនៅប្រព័ន្ធធារាសាស្រ្ត”អាងកំពីងពួយ” នៅឃុំតាគ្រាម ស្រុកបាណន់ ។ ពេលចុះពិនិត្យតាមមូលដ្ឋាន ឯកឧត្តម សុខ លូ បានកោតសរសើរនិងថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាននិងមន្ត្រី…
-
គោលការណ៍ទាំង ៦ចំណុច ដើម្បីជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងការកសាងភាពធន់
#ams1minute
-
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ឧស្សាហកម្មទេសចរណ៍នៅតែជាមុខព្រួញសំខាន់ក្នុងខឿនសេដ្ឋកិច្ចរបស់ខេត្តកែប
ការប្រាស្រ័យទាក់ទងជាមួយអាជីវករដែលមានបទពិសោធន៍ចាស់-ថ្មីក្នុងវិស័យនេះ អាចនឹងកំណត់បានបន្ថែមទៀតនូវតម្រូវការរបស់ភ្ញៀវទេសចរក្នុងស្រុកមានកម្រិតជីវភាពមធ្យម ជាពិសេសបង្កលក្ខណៈងាយស្រួលដល់ប្រជាជនដែលមានទីលំនៅក្នុងខេត្តជាប់ព្រំប្រទល់ អញ្ជើញមកទស្សនាកំសាន្តបានកាន់តែច្រើន និងកាន់តែញឹកញាប់។ #ams1minute
-
ធនាគារ ព្រីនស៍ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024
ភ្នំពេញ ៖ ធនាគារ ព្រីនស៍ មានក្តីសោមនស្សរីករាយ ដែលទទួលបានការទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024″គណនីមានការធានាច្រើនជាងគេ” ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)។ កម្មវិធីប្រគល់ពានរង្វាន់ដ៏មានកិត្យានុភាពនេះ ត្រូវបានធ្វើឡើងនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ និងប្រគល់ដោយផ្ទាល់ដោយឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាជីវកម្មធានាឥណទានកម្ពុជា។ ពានរង្វាន់នេះ បានបង្ហាញពីការប្តេជ្ញាចិត្តដោយឥតងាករេរបស់ធនាគារ ព្រីនស៍ ក្នុងការផ្តល់ជូនដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងបង្កើនអានុភាពដល់អាជីវកម្ម និងបុគ្គលផងដែរ។ ដោយមានការសហការជាមួយសាជីវកម្មធានាឥណទានកម្ពុជា ធនាគារ ព្រីនស៍ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឲ្យមានការដាក់បញ្ចូលសេវាហិរញ្ញវត្ថុទៅក្នុងកម្មវិធីឥណទានដែលមានការធានា។ កម្មវិធីទាំងនេះអាចឱ្យអាជីវកម្ម រួមទាំងសហគ្រាសធុនតូច និងមធ្យម (SMEs) ទទួលបានឥណទានស្របទៅតាមតម្រូវការរបស់ពួកគេ។ តាំងពីចាប់ដៃគូសហការជាមួយគ្នាក្នុងឆ្នាំ2023 ភាគីទាំងពីរបានធ្វើការរួមគ្នាជាច្រើន ដើម្បីជំរុញដល់កំណើន និងភាពធន់នៃសេដ្ឋកិច្ចប្រកបដោយចីរភាពទូទាំងប្រទេសកម្ពុជា។ ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថា ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់ប្រទេស និងត្រូវជាមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្ររបស់ធនាគារ ព្រីនស៍ផងដែរ។ តាមរយៈការផ្តល់ឥណទានដល់អាជីវកម្ម ដែលមានទ្រព្យធានា ធនាគារ ព្រីនស៍ បានផ្តល់អានុភាពដល់សហគ្រិនក្នុងស្រុក ជាពិសេសសហគ្រិនស្ត្រី ដើម្បីអាចពង្រីកអាជីរកម្មរបស់ខ្លួន និងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ កម្មវីធីធានាឥណទានរបស់សាជីវកម្មធានាឥណទានកម្ពុជា បានអនុញ្ញាតឲ្យធនាគារជាដៃគូអាចពង្រីកលទ្ធភាពរបស់ខ្លួនបន្ថែម…
-
រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយដែលមិនទទួលស្គាល់ ឬលើកតម្កើងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ
(ភ្នំពេញ)៖ កម្ពុជា នឹងផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយដែលមិន ទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ត្រង់របៀបវារៈទី១ គឺ សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុង រយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ។ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ មាន ៧មាត្រា ត្រូវបានរៀបចំឡើងដើម្បីផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយដែលមិន ទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុង រយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងដែលអត្ថិភាពនៃឧក្រិដ្ឋកម្មទាំងនេះត្រូវបានទទួលស្គាល់ដោយសេចក្តី សម្រេចស្ថាពរ ឬនៅក្នុងកិច្ចដំណើរការនីតិវិធីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ក្នុង គោលបំណងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះវិលត្រឡប់មកវិញនៅកម្ពុជា។ ទន្ទឹមនេះ សេចក្តីព្រាងច្បាប់នេះ ក៏បានគូសបញ្ជាក់យ៉ាងច្បាស់អំពីប្រភេទឧក្រិដ្ឋកម្មដែលត្រូវបានរកឃើញ ដោយ អ.វ.ត.ក. រួមមាន ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មដែលជាការ រំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ចុះថ្ងៃទី១២…