-
ឧបនាយករដ្ឋមន្ត្រីការពារជាតិកម្ពុជា ប្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋដែលជាប់ព្រំប្រទល់ជាមួយនឹងប្រទេសថៃ រួមមាន៖

ខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ រក្សាភាពស្ងៀមស្ងាត់ ជៀសវាងការបង្កភាពចលាចល សូមស្តាប់តាមការណែនាំរបស់អាជ្ញាធរខេត្ត។ កងកម្លាំងរបស់យើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការការពារសុខសុវត្ថិភាពរបស់បងប្អូន និងបូរណភាពទឹកដីកម្ពុជាយើង។ សូមបងប្អូនជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងកងកម្លាំងយើង។ ២៦ កក្កដា ២០២៥ #ams1minute
-
អ្វីទៅជាក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ (UNSC)?

UNSC ទទួលខុសត្រូវថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។ សមាជិករបស់ UNSC មាន១៥ប្រទេស ដោយក្នុងនោះ សមាជិកអចិន្ដ្រៃយ៍ មាន៥ រួមមាន ចិន រុស្ស៊ី អាមេរិក បារាំង អង់គ្លេស និងមិនអចិន្ដ្រៃយ៍ ១០ប្រទេស។ រដ្ឋសមាជិកទាំងអស់ មានកាតព្វកិច្ចគោរពតាមការសម្រេចចិត្តរបស់ UNSC។ ការសម្រេចចិត្តមាន ៣ សំខាន់ៗ៖១. ដោះស្រាយជម្លោះដោយសន្តិវិធី២. ដាក់ទណ្ឌកម្ម៣. ប្រើប្រាស់កម្លាំងប្រដាប់អាវុធ ដើម្បីរក្សា ឬស្តារសន្តិភាព និងសន្តិសុខអន្តរជាតិឡើងវិញ សេចក្ដីសម្រេចរបស់ UNSC ត្រូវជាប់គាំងទាំងស្រុង បើសិនមានសមាជិកអចិន្ត្រៃយ៍ណាមួយមិនគាំទ្រ។ #ams1minute
-
កងទ័ពភូមិន្ទថៃទទួលស្គាល់ថាខ្លួនប្រើប្រាស់គ្រាប់បែកចង្កោមក្នុងជម្លោះប្រដាប់អាវុធជាមួយកម្ពុជា

-
ថៃថាខ្លួនចង់មានការចរចាទ្វេភាគីជាមួយកម្ពុជា ជាជាងទទួលអន្ដរាគមន៍ពីភាគីទី៣ ដើម្បីដោះស្រាយជម្លោះជាមួយកម្ពុជា

អ្នកដឹកនាំពិភពលោកជាច្រើន ដោយក្នុងនោះក៏មានប្រធានអាស៊ាន លោក Anwar Ibrahim ស្ម័គ្រចិត្តអន្ដរាគមន៍បញ្ចប់ជម្លោះ។ ប្រធានអាស៊ានរូបនេះ បានអន្ដរាគមន៍ឱ្យមានបទឈប់បាញ់តាមរយៈកិច្ចសន្ទនាតាមទូរសព្ទជាមួយមេដឹកនាំប្រទេសទាំងពីរ ដោយទទួលបានការយល់ព្រមពីភាគីទាំងពីរ។ យ៉ាងណាមិញ ថៃបានក្រលាស់ពាក្យសម្ដី ដែលថាយល់ព្រមលើបទឈប់បាញ់ជាមួយកម្ពុជាត្រឹមយប់ថ្ងៃទី២៤ កក្កដា ហើយផ្លាស់ប្ដូរមិនព្រមឱ្យមានបទឈប់បាញ់វិញ – CNA #ams1minute
-
គិតត្រឹមម៉ោងជាង ៩យប់នេះ ទាហានថៃវៃសម្រុកខ្លាំង ចង់ដណ្ដើមឈរជើងនៅភ្នំទ្រព្យ តែកងទ័ពកម្ពុជា ការពារបានយ៉ាងរឹងមាំបំផុត – FN

-
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឱ្យផ្អាកបណ្ដោះអាសន្ននូវការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ពីយប់ថ្ងៃទី២៥ កក្កដា ២០២៥នេះតទៅ រហូតមានការសម្រេចជាថ្មី

-
គិតមកដល់ពេលនេះ ស្ថានភាពនៅមិនទាន់ធូរស្រាលទេ ប្រជាពលរដ្ឋ ៦ ៦៥៧គ្រួសារ ស្មើនឹង ២៣ ៥០០នាក់ កំពុងស្នាក់នៅទីទួលសុវត្ថិភាព

-
គិតត្រឹមម៉ោង ៧យប់នេះ សាលារៀនបានផ្អាកដំណើរការទាំងស្រុងគឺ ខេត្តឧត្តរមានជ័យ និងមួយចំនួនតាមបណ្តាខេត្តព្រះវិហារ បន្ទាយមានជ័យ និងកោះកុង

-
“ទង្វើរបស់ភាគីថៃ ជាទង្វើមានចរិតបំផ្លិចបំផ្លាញ”

-
គិតត្រឹមម៉ោង ៦៖៣០ នាទីល្ងាចនេះ កងទ័ពកម្ពុជាឈរជើងយ៉ាងរឹងមាំ និងវាយបកយ៉ាងចាស់ដៃ លើទាហានថៃ
