-
ការជំរុញអភិវឌ្ឍន៍វិស័យកសិកម្ម

-
ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ ការកែទម្រង់រដ្ឋបាលសារធារណៈ ក្នុងដំណាក់កាលនេះ ជាការផ្លាស់ប្តូរមួយក្នុងទ្រង់ទ្រាយធំ និងមុតស្រួច

កំពង់ចាម៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា ការកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងដំណាក់កាលនេះ ជាការផ្លាស់ប្តូរមួយក្នុងទ្រង់ទ្រាយធំ និងមុតស្រួច ដែលមិនត្រឹមតែកសាងលិខិតបទដ្ឋានគតិយុត្ត និងជំរុញឱ្យមានការចូលរួមអនុវត្តប៉ុណ្ណោះទេ ប៉ុន្តែជាការផ្លាស់ប្តូរផ្នត់គំនិត ការបញ្ជ្រាបទស្សនាទាន និងការបង្កើនចំណេះដឹងដល់មន្ត្រីរាជការ ក៏ដូចជាប្រជាជនខ្មែរ ដើម្បីបង្កើនការគាំទ្រការចូលរួម និងជំនឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល។ និយាយដោយឡែក គឺការផ្លាស់ប្តូរ ឬកែទម្រង់រចនាសម្ព័ន្ធស្ថាប័ន ពីរចនាសម្ព័ន្ធបែបមុខងារ (Functional Structure) មករចនាសម្ព័ន្ធបែបប្រតិបត្តិការ (Operational Structure) តាមរយៈការបំពេញការងារក្នុងក្របខណ្ឌជាគម្រោង ដោយបង្កើតជាក្រុមការងារផ្សេងៗ សម្រាប់បំពេញបេសកកម្ម ដើម្បីសម្រេចឱ្យបាននូវសូចនាករសមិទ្ធកម្មដែលមានកំណត់នៅក្នុងផែនការសកម្មភាព កម្មវិធី ឬអនុកម្មវិធីរបស់អង្គភាព និងក្រសួងស្ថាប័ន។ ប្រសាសន៍ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីអប់រំផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលរៀបចំដោយក្រសួងមុខងារសាធារណៈ នៅខេត្តកំពង់ចាម។ ពិធីបិទសិក្ខាសាលាមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ តំណាងក្រសួង-ស្ថាប័ន អភិបាលនៃអភិបាលខេត្តកំពង់ចាម ប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត…
-
ប្រជាពលរដ្ឋចេះបណ្តុះកូនឈើ និងនាំយកទៅដាំដោយផ្ទាល់ដៃ ចេញពីបេះដូង ធ្វើឱ្យពួកគាត់ស្រឡាញ់ព្រៃឈើកាន់តែខ្លាំង

មណ្ឌលគីរី៖ មន្រ្តីជាន់ខ្ពស់ ក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានលើកឡើង ប្រជាពលរដ្ឋដេលរសនៅក្នុងសហគមន៍ តំបន់ការពារធម្មជាតិ មានផ្នត់គំនិតបណ្តុះកូនឈើ ដើម្បីនាំយកទៅដាំដោយផ្ទាល់ដៃ ដែលចេញពីបេះដូងរបស់គាត់ នោះនឹងធ្វើឱ្យពួកគាត់ស្រឡាញ់ព្រៃឈើកាន់តែខ្លាំង ហើយពួកគាត់នឹងមិនអាចទៅកាប់ដើមឈើដែលដាំដោយផ្ទាល់ដៃនោះទេ។ ការលើកឡើងបែបនេះរបស់ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាមន្រ្តីអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានធ្វើឡើងនៅក្នុងទស្សនកិច្ច នៅថ្នាល់បណ្តុះកូនឈើ របស់សហគមន៍ពូត្រុំ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ឯកឧត្តម បានថ្លែងថា ការផ្តល់ឱកាសដល់ប្រជាសហគមន៍ រួមគ្នាបណ្តុះកូនឈើនេះ គឺបានបានផ្តល់ប្រយោជន៍ជាច្រើនដល់ប្រជាសហគមន៍ តាមរយៈអត្ថប្រយោជន៍ជាច្រើនៃសម្បូរបែបនេះនៃព្រៃឈើ ជាពិសេសពួកគាត់អាចទាញប្រយោជន៍ពីធនធានធម្មជាតិ តាមរយៈទេសចរណ៍ធម្មជាតិ។ ឯកឧត្តម បានបន្តថា ក្រសួងបរិស្ថាន រួមជាមួយអង្គការ WCS បានប្រឹងប្រែងបណ្តុះផ្នត់គំនិត ពន្លងបៃតងជាមួយសហគមន៍។ តាមរយៈការខិតខំបណ្តុះផ្នត់គំនិតបែបនេះ បានធ្វើឱ្យប្រជាពលរដ្ឋបានបណ្តុះកូនឈើដោយខ្លួនឯង ហើយយកទៅដាំដោយផ្ទាល់ដៃ ដូច្នេះ សង្ឃឹមថាពួកគាត់នឹងមិនចូលព្រៃ ដើម្បីកាប់ឈើបន្តទៀតនោះទេ ត្រង់ចំណុចនេះ គឺជាជម្រើសថ្មី ដើម្បីថែរក្សាការពារព្រៃឈើឱ្យនៅគង់វង្សផងដែរ។ បើតាមការឱ្យដឹងរបស់លោក…
-
“ធនាគារអភិវឌ្ឍន៍អាស៊ី ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា កើន៥.៨% សម្រាប់ឆ្នាំ២០២៤ និង៦.០% សម្រាប់ឆ្នាំ២០២៥”

នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា Jyotsana Varma ៖ “ការស្ទុះងើបឡើងវិញនៃវិស័យវាយនភណ្ឌ ជាពិសេសសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរកំពុងជំរុញកំណើនសេដ្ឋកិច្ច។ វិស័យកសិកម្ម និងទេសចរណ៍កំពុងបន្តកើនឡើង ខណៈការបន្តហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស កំពុងជួយជំរុញល្បឿនសេដ្ឋកិច្ចកម្ពុជា។ ជារួម កម្លាំងចលករទាំងនេះ កំពុងនាំមកនូវស្ថានភាពល្អប្រសើរសម្រាប់ឆ្នាំ ២០២៤ ព្រមទាំងពង្រឹងមូលដ្ឋាន សម្រាប់កំណើនរឹងមាំនៅឆ្នាំ ២០២៥ និងឆ្នាំបន្តបន្ទាប់ទៀត”។ #ams1minute
-
ប្រាសាទអង្គរវត្ត ជាប់ជាតំបន់បេតិកភណ្ឌពិភពលោក

ដែលមានភាពទាក់ទាញសម្រាប់ការថតរូបខ្លាំងជាងគេ នៅក្នុងតំបន់អាស៊ី។ នេះបើយោងតាមចំណាត់ថ្នាក់ នាពេលថ្មីៗនេះ ដោយ Times Travel ។ ស្ថិតនៅលំដាប់ទី២ គឺប្រាសាទ Taj Mahal របស់ឥណ្ឌា ខណៈមហាកំពែងចិនជាប់ចំណាត់ថ្នាក់លេខ៣។ ប្រាសាទ Bagan របស់មីយ៉ាន់ម៉ា ប្រាសាទ Borobudur របស់ឥណ្ឌូណេស៊ី និងឆ្នេរសមុទ្រ Halong bayរបស់វៀតណាមក៏ជាប់ក្នុងតារាងនេះផងដែរ – Seasia #ams1minute
-
ព្រះមហាក្សត្រ៖ “កម្ពុជាមានសុខសន្តិភាព និងឯកភាពជាតិ

អាស្រ័យដោយមាននយោបាយឈ្នះ-ឈ្នះ ដែលដាក់ចេញ និងអនុវត្តផ្ទាល់ដោយសម្តេចតេជោ ហ៊ុន សែន ហើយបានធ្វើឱ្យសម្រេចសមិទ្ធផលដ៏ធំធេងក្នុងការការពារ ជាតិ សាសនា ព្រះមហាក្សត្រ និង ការពង្រឹងឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យថ្លៃថ្លា និងអរិយធម៌អង្គរដ៏បវរកសាងប្រទេសជាតិ ទៅជាកោះសន្តិភាពឡើងវិញ ផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់ ធ្វើឲ្យប្រទេសជាតិ បានឈានឡើងរីកចម្រើនលូតលាស់សម្បូររុងរឿង ដូចបច្ចុប្បន្ន”។ #ams1minute
-
អបអរសាទរខួបលើកទី៣១ នៃ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ”

-
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

-
រាជរដ្ឋាភិបាល ផ្តល់ការយកចិត្តទុកខ្ពស់លើវិស័យស្រូវអង្ករ ដោយផ្តល់ការលើកទឹកចិត្តជាច្រើន ដូចជាការអនុគ្រោះពន្ធជាដើម

-
ព្រឹត្តិការណថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត ទាក់ទាញទេសចរជាតិ អន្តរជាតិជិត ៤ម៉ឺននាក់

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ដែលជាថ្ងៃចុងបញ្ចប់នូវព្រឹត្តិការណ៍សមរាត្រី ឬថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត ទោះជាផ្ទៃមេឃមិនអំណោយផលក៏ប្រជាពលរដ្ឋមកពីទីជិតឆ្ងាយ ទេសចរជាតិ អន្តរជាតិ យ៉ាងច្រើនកុះករបានមកប្រមូលផ្តុំខាងមុខប្រាង្គប្រាសាទអង្គរតាំងព្រឹកព្រលឹម ដើម្បីរង់ចាំទស្សនាថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត ។ សមរាត្រីប្រចាំឆ្នាំលើកទី២នេះ មានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ។ឆ្នាំនេះបើទោះជារយៈពេល៣ថ្ងៃជាប់ៗគ្នាផ្ទៃមេឃអាប់អួបន្តិចក្តី តែទេសចរជាតិ អន្តរជាតិ នៅតែបានក្រោកតាំងពីព្រលឹមស្រាងៗ មករង់ចាំទស្សនាទិដ្ឋភាពដ៏អស្ចារ្យនេះ ជាមួយនឹងការឆ្លៀតចូលទស្សនាសម្រស់ប្រាសាទអង្គរវត្តនាព្រឹកព្រហាមផងដែរ ។ អាជ្ញាធរជាតិអប្សរានៅថ្ងៃទី២៣ ខែកញ្ញានេះបានស្រង់ថេរដីកា ព្រះតេជគុណ សុង ពិសិដ្ឋ គង់នៅវត្តដំណាក់ ក្រុងសៀមរាបមកបញ្ជាក់ថា នេះជាលើកទីពីរដែលព្រះអង្គបាននិមន្តមកទស្សនាថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត បើទោះបីប៉ុន្មានថ្ងៃនេះអាកាសធាតុមិនអំណោយផលល្អ តែនេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យ អាចទាក់ទាញទេសចរជាតិ និងអន្តរជាតិ រាប់ម៉ឺននាក់ ឱ្យចូលមកទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទដទៃក្នុងតំបន់រមណីយដ្ឋានអង្គរ។ ដោយឡែក លោកយាយ ម៉ម វាត់ អាយុ៧៧ឆ្នាំ ភ្ញៀវទេសចរ រស់នៅក្នុងខេត្តពោធិសាត់ បាននិយាយថា នេះជាលើកទី៥ហើយ ដែលលោកយាយបានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ព្រមទាំងបាននាំបងប្អូនញាតិមិត្តមកទស្សនាថែមទៀត។លោកយាយបន្តថា បើទោះបីឃើញថា អាកាសធាតុមិនអំណោយផលល្អ តែលោកយាយនៅតែចង់មកទស្សនាប្រាសាទអង្គរវត្ត ព្រោះតែកោតសសើរស្នាដៃបុព្វបុរសខ្មែរ ដែលលោកបានកសាងអង្គរវត្ត និងប្រាសាទបុរាណជាច្រើនលើទឹកដីនៃខេត្តសៀមរាប។ បើតាមប្រភពអាជ្ញាធរជាតិអប្សរា…