-
ឧបការីរដ្ឋមន្ត្រីការបរទេសអាម៉េរិក Michael George DeSombre៖ “សហរដ្ឋអាម៉េរិក ផ្តល់ជំនួយចំនួន ១០ លានដុល្លារអាម៉េរិក

ដើម្បីគាំទ្រការកសាងសមត្ថភាពដល់ភ្នាក់ងារអនុវត្តច្បាប់របស់កម្ពុជាថវិកា ចំនួន១៥លានដុល្លារអាម៉េរិក ដើម្បីជួយទ្រទ្រង់ជីវភាពរស់នៅរបស់សហគមន៍នៅព្រំដែនកម្ពុជា និងថៃ និងថវិកាចំនួន ១០ លានដុល្លារអាម៉េរិកបន្ថែម សម្រាប់ជួយដល់កិច្ចខិតខំប្រឹងប្រែងដោះមីន មនុស្សធម៌នៅកម្ពុជា”។ ជំនួបពិភាក្សាការងាររវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងឧបការីរដ្ឋមន្ត្រីការបរទេសអាម៉េរិក ថ្ងៃទី១០ មករា ២០២៦🇰🇭🇺🇸 #ams1minute
-
នៅម៉ោង ៩យប់នេះ ទូរទស្សន៍ជាតិកម្ពុជានឹងចាក់ផ្សាយសារពិសេសរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី

-
សម្តេចធិបតី និងឧបការីរដ្ឋមន្ត្រីការបរទេសអាម៉េរិក Michael George DeSombre វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក

ហើយឯកភាពបន្តជំរុញវិធានការជាក់លាក់ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគ ការពារជាតិនិងសនិ្តសុខ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងការអនុវត្តច្បាប់ រួមទាំងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តម DeSombre បានប្រកាសថាក៏នឹងផ្តល់ជំនួយចំនួន១០លានដុល្លារ សម្រាប់ការកសាងសមត្ថភាពរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។ #ams1minute
-
ឧបការីរដ្ឋមន្ត្រីការបរទេសអាម៉េរិក Michael George DeSombre៖ រដ្ឋាភិបាលសហរដ្ឋអាម៉េរិក

បន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ហើយបន្តជំរុញការរក្សាបទឈប់បាញ់ និងចង់ឃើញសន្តិភាពយូរអង្វែងរវាងកម្ពុជានិងថៃ។ សហរដ្ឋអាម៉េរិកក៏នឹងផ្តល់ជំនួយចំនួន ១៥លានដុល្លារ សម្រាប់ការគាំទ្រដល់ជនភៀសសឹកនៅព្រំដែនប្រទេសទាំងពីរ និង ចំនួន ១០លានដុល្លារ សម្រាប់ការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅកម្ពុជា។ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ក៏ដូចរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដែលបានសម្របសម្រួលបទឈប់បាញ់ ហើយបន្តយកចិត្តទុកដាក់ចំពោះការកសាងសន្តិភាពរវាងកម្ពុជា និងថៃ ព្រមទាំងបានប្រកាសផ្តល់ជំនួយស្តារជីវភាពជនភៀសសឹក និងគាំទ្រកិច្ចប្រឹងប្រែងដោះមីនមនុស្សធម៌។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា កម្ពុជាតែងផ្តល់តម្លៃលើសន្តិភាព និងប្រកាន់ខ្ជាប់ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។ #ams1minute
-
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គសព្វព្រះរាជហឫទ័យ យាងសួរសុខទុក្ខវីរកងទ័ពសមរភូមិជួរមុខ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា

-
ក្នុងឆ្នាំ២០២៥ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងសហភាពអឺរ៉ុប មានទំហំជិត ៦ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១០% បើប្រៀបធៀបនឹងឆ្នាំ២០២៤

-
អភិបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី០៨ មករា ២០២៦ បានសម្របសម្រួលក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)

ដើម្បីចុះពិនិត្យផលប៉ះពាល់បន្ទាប់ពីមានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរពីកងកម្លាំងយោធាថៃ ដែលបានប្រើប្រាស់អាវុធធុនធ្ងន់ផ្លោងចូលមកក្នុងភូមិសាស្ត្រទឹកដីកម្ពុជា ដែលបង្កឱ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងដំណំ មកលើច្រកព្រំដែនអន្តរជាតិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ On 8 Jan. 2026, the Governor of Oddar Meanchey Province coordinated the ASEAN Observer Team (AOT) to inspect the impacts following serious violations by Thai military forces who used heavy weapons and shells into Cambodian territory, causing extensive damage to infrastructure as well as homes and…
-
កម្ពុជា-អារ៉ាប៊ីសាអូឌីត បញ្ជាក់ពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ និងទំនាក់ទំនង រវាងប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរ

ឯកអគ្គរាជទូត អារ៉ាប៊ីសាអូឌីត Mohammed Ismaeil A. Dahlwy បានជម្រាបអំពីគម្រោងទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ចអារ៉ាប៊ីសាអូឌីតមកពីវិស័យផ្សេងៗ មកកាន់កម្ពុជា នាពេលអនាគតដ៏ខ្លីខាងមុខ ពិសេសបានបញ្ជាក់ជាថ្មីនូវផែនការរបស់ប្រទេសអារ៉ាប៊ីសាអូឌីតក្នុងការបើកស្ថានទូតនៅរាជធានីភ្នំពេញ។ ប្រមុខការទូតកម្ពុជា ក៏បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីពង្រឹងការតភ្ជាប់ និងទេសចរណ៍ ដោយសង្កត់ធ្ងន់លើសក្តានុពលសម្រាប់ការហោះហើរត្រង់រវាងរាជធានីភ្នំពេញ និង ទីក្រុងរីយ៉ាដ។ #ams1minute
-
ឆ្នាំនេះ កម្ពុជាប្រារព្ធខួបលើកទី ៤៧ នៃទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៦)

ប្រជាជនកម្ពុជានៅតែចងចាំជានិច្ចក្នុងក្រអៅបេះដូងនូវទិវាប្រវត្តិសាស្រ្ត ៧ មករា ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្រ្គោះជាតិ និងប្រជាជនកម្ពុជា ឱ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការកាប់សម្លាប់នៃរបបដ៏សាហាវយង់ឃ្នង ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជាគឺឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ #ams1minute
-
ភាពជោគជ័យនៃនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នៅឆ្នាំ១៩៩៨

បានបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការផ្សះផ្សាជាតិសម្រាប់សន្តិភាពយូរអង្វែង សំដៅអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយចីរភាព និងបរិយាបន្ន។ បច្ចុប្បន្ន កម្ពុជាបាននិងកំពុងបន្តបោះជំហានដ៏ស្វាហាប់និងមុតស្រួចឆ្ពោះទៅវឌ្ឍនភាពឥតឈប់ឈរ។ រាជរដ្ឋាភិបាលនីតិកាលទី៧ ជារាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្តេចធិបតីនាយករដ្ឋរដ្ឋមន្រ្តី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១” ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងកំណត់យកនូវ ឤទិភាពគន្លឹះ ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលមានការគិតគូរជាលក្ខណៈយុទ្ធសាស្រ្ត ឈរលើគោលការណ៍ ២ សំខាន់ៗ គឺ៖ ទី១. បន្តថែរក្សាឱ្យបាននូវសន្តិភាពដែលជាកត្តាសត្យានុម័តក្នុងការកសាងខឿនអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច និង ទី២. បន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ពន្លឿនកិច្ចអភិវឌ្ឍប្រទេសជាតិក្នុងដំណើរឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់។ #ams1minute