-
៧ មករា បានរំលឹកឱ្យប្រជាជនកម្ពុជាគ្រប់ទិសទីបានដឹងពីការផ្លាស់ប្តូរជាប្រវត្តិសាស្រ្តគ្រប់ដំណាក់កាល

ការឆ្លងកាត់ការលំបាក និងឧបសគ្គជាច្រើនឥតគណនា ដើម្បីស្តារ កសាង និងការពារមាតុភូមិ ជាពិសេសការដែលសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា យកជីវិតធ្វើជាដើមទុនក្នុងការតស៊ូរំដោះប្រទេសជាតិពីរបបវាលពិឃាដរហូតទទួលបានជោគជ័យនាថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ ធ្វើឱ្យប្រទេសជាតិ និងប្រជាជនបានរួចផុតពីស្ថានភាពនៃការវិនាសខ្ទេចខ្ទី និងសង្គ្រាមរុំារ៉ៃ ឈានដល់ដំណាក់កាលអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ដោយមានការមានចូលរួមពីថ្នាក់ដឹកនាំ និងឥស្សរជននៃ “រណសិរស្សសាមគ្គីសង្រ្គោះជាតិកម្ពុជា” បច្ចុប្បន្នបានដូរឈ្មោះជា “រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា”។ #ams1minute
-
ការរស់ឡើងវិញរបស់ប្រជាជាតិខ្មែរពីរបបប្រល័យពូជសាសន៍ ការបង្កើតបានសន្តិភាពពេញលេញ

-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់អាគារវិមានព្រឹទ្ធសភាថ្មីដែលបានបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី៩ សីហា ២០២៤

-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចុះសំណេះសំណាល និងចែកអំណោយជូនគ្រួសារវីរកងទ័ពជួរមុខ

-
អ្នកនាំពាក្យក្រសួងការពារជាតិ៖ នៅវេលាម៉ោង ៧:២៧នាទីព្រឹក ថ្ងៃទី៦ មករា ២០២៦ ក្នុងភូមិសាស្ត្រមុំបី ខេត្តព្រះវិហារ

កងកម្លាំងកម្ពុជាបានធ្វើការរៀបចំសណ្តាប់ធ្នាប់នៅមូលដ្ឋានឈរជើងរបស់ខ្លួនក្នុងដែនអធិបតេយ្យរបស់កម្ពុជា ខណៈពេលមានការផ្ទុះគ្រាប់ចេញពីគំនរសំរាម ហើយបានបណ្តាលឱ្យកងកម្លាំងកម្ពុជាដែលកំពុងបំពេញការងាររងរបួសធ្ងន់និងស្រាលចំនួន ២នាក់។ បច្ចុប្បន្នអ្នកដែលរងរបួស ដោយសារឧបទ្ទវហេតុខាងលើបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរួចហើយ។ ក្នុងករណីខាងលើនេះ ក្រុមការងារសម្របសម្រួលរវាងភាគីកម្ពុជា-ថៃបាននឹងកំពុងធ្វើការរួមគ្នា និងបានសាក សួរ និងផ្តល់ព័ត៌មាន ដើម្បីដោះស្រាយជាមួយគ្នារួចហើយអំពីបញ្ហានេះ។ “At 7:27 a.m. on January 6, 2026, in Mum Bei area, Preah Vihear Province, Cambodian forces were carrying out organization and orderliness arrangements at their stationed area within Cambodia’s sovereign territory. At the same time, an explosion occurred from a pile of garbage,…
-
ជំហរដ៏ច្បាស់លាស់ និងចាស់ទុំរបស់ថ្នាក់ដឹកនាំកម្ពុជា មិនដែលប្រែប្រួលឡើយ ពោលគឺការដោះស្រាយបញ្ហាដោយឈរលើយន្តការការទូត និងផ្អែកលើច្បាប់អន្តរជាតិ

-
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកសកម្មភាពពង្រាយទូរកុងតឺន័រ

-
កម្ពុជាតវ៉ាចំពោះការរំលោភបំពានរបស់ថៃ

-
កម្ពុជាទាមទារឱ្យប្រទេសថៃ៖

១.បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពយោធាប្រកបដោយអរិភាព នៅតាមបណ្តោយ ព្រំដែនកម្ពុជា-ថៃ និងនៅក្នុងទឹកដីរបស់កម្ពុជា។ ២.ដកបុគ្គលិក និងសម្ភារៈយោធាទាំងអស់ចេញពីទឹកដីកម្ពុជា ទៅកាន់ទីតាំងព្រំប្រទល់ ដែលទទួលស្គាល់ដោយច្បាប់។ ៣. គោរពដោយស្មោះត្រង់ចំពោះ លក្ខខណ្ឌ និងស្មារតីនៃការព្រមព្រៀងឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សេចក្តីប្រកាសរួមស្តីពីសន្តិភាព និងការដោះស្រាយ ជម្លោះដោយសន្តិវិធីរវាងកម្ពុជា និងថៃ ដែលត្រូវបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ នាថ្ងៃទី២៦ តុលា ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ ថ្ងៃទី២៧ ធ្នូ ២០២៥។ កម្ពុជាសង្ឃឹមថាសហគមន៍អន្តរជាតិនឹងជួយជំរុញប្រទេសថៃឱ្យដោះស្រាយជម្លោះព្រំដែន ស្របតាមច្បាប់អន្តរជាតិ និងកាតព្វកិច្ចរបស់ខ្លួន ក្រោមសន្ធិសញ្ញា និងកិច្ចព្រមព្រៀង ដែលមានស្រាប់។ Cambodia demands that Thailand: Cambodia hopes that the international community encourages Thailand settle the border disputes in accordance with international law and…
-
រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាយ៉ាងខ្លាំងក្លាបំផុតប្រឆាំងនឹងការរំលោភបំពាន របស់ថៃ

រួមទាំងការបន្តឈរជើង និងកាន់កាប់ដោយខុសច្បាប់ ប្រតិបត្តិការយោធារបស់កងកម្លាំង ប្រដាប់អាវុធថៃ នៅខេត្តទាំងបួនរបស់កម្ពុជា។ The Royal Government of Cambodia, has lodged its strongest protest against Thailand’s violations, including continued illegal presence, occupation and military operations by Thai armed forces across the four Cambodian provinces. #ams1minute