-
ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ នឹងមិនទុកសមាជិករបស់ខ្លួនណាម្នាក់ចោលនោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ កងកម្លាំងយើងចំនួន ១៨រូប ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃ យោធាថៃបញ្ជាក់ថា ពួកគាត់មានសុខសុវត្ថិភាព។ រាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តធ្វើការយ៉ាងសស្រាក់សស្រាំ ក្នុងការចរចា ដើម្បីជំរុញឱ្យភាគីថៃប្រគល់កងកម្លាំងរបស់យើងមកវិញ ឱ្យបានឆាប់រហ័សបំផុត និងមានសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ កម្ពុជា ក៏បានស្នើទៅកាន់ប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន សូមជួយអន្តរាគមន៍ ដើម្បីជំរុញឱ្យភាគីថៃឆាប់ប្រគល់មកឱ្យយើងវិញ នូវកងកម្លាំងរបស់យើងទាំង ១៨រូប។ ២ សីហា ២០២៥ #ams1minute
-
កម្ពុជាចង់បានសន្តិភាព ដែលជាជម្រេីសតាំងពីរឆ្នាំ១៩៩៨មកម្ល៉េះ

-
រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ ទទួលយកសំណើក្រសួងការពារជាតិកម្ពុជា

-
ប្រមុខការទូតកម្ពុជា៖ យន្តហោះចម្បាំង F-16 ចាប់ផ្ដើមប្រតិបត្តិការត្រឹមតែ ១០នាទី ក្រោយពីភាគីថៃបើកការបាញ់ប្រហារមកលើកម្ពុជា

តើវាមានន័យយ៉ាងណា? នេះសរបញ្ជាក់ថា ពួកគេបានត្រៀមខ្លួនរួចទៅហើយ។ គេមិនអាចប្រើ F-16 បានលឿនយ៉ាងនេះទេ។ Cambodian Foreign Minister: “The F-16 attacked only 10 minutes after the opening of fire. What does it mean? It was prepared. You cannot launch the F-16 after the opening of fire that fast”. #ams1minute
-
ស្ថានទូតចិនប្រចាំកម្ពុជា នឹងផ្តល់ជំនួយចំនួន ១០ម៉ឺនដុល្លារ

-
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ យើងសូមអរគុណដល់ភាគីថៃ

ដែលបានបញ្ជូនកងកម្លាំងកម្ពុជាចំនួន ២រូប ក្នុងចំណោម ២០រូប ឱ្យត្រឡប់មកវិញនៅថ្ងៃនេះ។ ជាមួយគ្នានេះ ភាគីកម្ពុជាបន្តអំពាវម្តងហើយម្តងទៀត ទៅភាគីថៃ សូមបញ្ជូនកងកម្លាំងកម្ពុជាចំនួន ១៨រូបផ្សេងទៀត ត្រឡប់មកវិញ ឱ្យបានឆាប់រហ័សដែលជាការគោរពទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ ហើយយើងបន្តចរចាឱ្យអស់ពីលទ្ធភាព ដើម្បីយកបងប្អូនយើងត្រឡប់មកមាតុភូមិយើងវិញឱ្យបានឆាប់ ជាមួយនឹងសុវត្ថិភាពរបស់ពួកគាត់។ ១ សីហា ២០២៥ #ams1minute
-
សម្តេចតេជោ៖ មិននឹកស្មានថា ខ្ញុំដេកលក់លើកៅអី តែត្រូវបានដាស់ឱ្យភ្ញាក់នៅពេលកងទ័ពកម្ពុជា ២រូប ដែលរងរបួស

-
តាំងពីស.វទី១៤មក! កម្ពុជា ជាប្រទេសដែលត្រូវគេឈ្លានពានរហូត។ មានមូលហេតុច្រើនដែល ក្នុងនោះ យើងគួរលើកឡើងពីរ៖

ទី១៖ កម្ពុជាព័ទ្ធជុំវិញទៅដោយប្រទេសជិតខាងខ្លាំងពូកែជាងខ្លួន។ ទី២៖ កម្ពុជាសម្បូរទៅដោយប្រាង្គប្រាសាទដែលមិនត្រឹមតែជានិមិត្តរូបនៃអានុភាព (សម័យមុន) ប៉ុណ្ណោះទេ តែក៏ជាប្រភពនៃជំនឿសាសនា, ប្រភពសេដ្ឋកិច្ច និងទេសចរណ៍មួយ (សម័យឥឡូវ) មិនចេះរីងស្ងួត។ ម្ល៉ោះហើយ ក្នុងគោលដៅរក្សាកម្ពុជា ការពារអធិបតេយ្យ និងបូរណភាពនៃប្រជាជាតិយើង កូនក្មួយប្រហែលជាគ្មានជម្រើសអ្វីផ្សេងក្រៅតែពីបន្តប្រឹងប្រែងអភិវឌ្ឍខ្លួន (ពិសេស ពេលស្រុកសាន្តត្រាណ) ដើម្បីក្លាយជាខ្មែរជា និងខ្មែរពូកែ ជាអាទិ៍ក្នុងវិស័យបច្ចេកវិជ្ជា និងវិទ្យាសាស្ត្រ…។ ✍️ Jean-François Tain #ams1minute
-
នៅម៉ោងជិត ១១ព្រឹកថ្ងៃនេះ កងទ័ពកម្ពុជា ២រូប ក្នុងចំណោម ២០រូប ត្រូវបានថៃប្រគល់មកដល់កម្ពុជាវិញ

-
សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា៖ សង្ឃឹមថាការសម្រេចចិត្តក្នុងការបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម ១៩%នេះ

នឹងមិនត្រឹមតែគាំទ្រការងារ និងភាពជឿជាក់របស់អ្នកវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាចំណុចចាប់ផ្តើមសម្រាប់កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីកាត់បន្ថយរបាំងពាណិជ្ជកម្ម និងធ្វើឱ្យភាពជាដៃគូសេដ្ឋកិច្ចកាន់តែស៊ីជម្រៅរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា នឹងបន្តគាំទ្រដល់ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ #ams1minute