-
សម្តេចធិបតី៖ លោកប្រធានាធិបតីអាមេរិក Donald Trump បានចាប់អារម្មណ៍យ៉ាងខ្លាំងពាក់ព័ន្ធជាមួយប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា

ក៏ដូចជាបង្ហាញសមានចិត្តនៅក្នុងការជួយដល់ប្រជាជនកម្ពុជាឱ្យមានសន្តិភាព ក៏ដូចជាជួយឱ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសបន្តទៀត។ លោកប្រធានាធិបតី បានប្រាប់ខ្ញុំថា “នឹងធ្វើឱ្យកម្ពុជារីករាយសប្បាយចិត្ត (will make you happy)”។ ថ្ងៃនេះគឺលោកបានសម្រេចបញ្ចុះអត្រាពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកនៅត្រឹម ១៩%។ ១ សីហា ២០២៥ #ams1minute
-
អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ កម្ពុជា នឹងទិញទំនិញពីសហរដ្ឋអាមេរិកតាមតម្រូវការ

-
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ កងទ័ពកម្ពុជាទាំង ២០នាក់ ដែលបច្ចុប្បន្នកំពុងជាប់ឃុំឃាំងនៅប្រទេសថៃ ចាប់តាំងពីថ្ងៃទី២៩ កក្កដា ២០២៥ មានសុវត្ថិភាព!

-
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ មកដល់ម៉ោង ៤ល្ងាចនេះ ភាគីថៃ នៅមិនទាន់បានដោះលែងកងទ័ពកម្ពុជាទាំង ២០រូប ដែលថៃបានចាប់ខ្លួននៅឡើយទេ

-
អាទិភាពដំបូងរបស់រាជរដ្ឋាភិបាល គឺការពារជីវិតរបស់កងកម្លាំងយោធា និងប្រជាពលរដ្ឋដែលរស់នៅតំបន់ព្រំដែន

-
សម្តេច ធិបតី៖ ការបិទព័ត៌មាន គឺដើម្បីរក្សាសុវត្តិភាពជូន«កងទ័ពកម្ពុជា»ទាំង២០នាក់ ដែលថៃចាប់ទៅ ខណៈការចរចាធ្វើឡើងជាប្រចាំ

នៅក្នុងដំណាក់កាលដំបូង ដែលមិនទាន់មានព័ត៌មានច្បាស់លាស់អំពីជោគវាសនារបស់ពួកគេនោះ ការគ្រប់គ្រងព័ត៌មានសំខាន់ណាស់ ព្រោះការបញ្ចេញព័ត៌មានមួយចំនួនអាចនឹងនាំគ្រោះថ្នាក់ដល់ជីវិតរបស់ពួកគាត់ ឬក៏អាចបង្កឲ្យមានភាពស្មុគស្មាញកាន់តែខ្លាំងនៅក្នុងការចរចាសម្រាប់ការដោះលែងពួកគាត់ត្រឡប់មកវិញ។ ខ្ញុំសង្ឃឹមថាកងទ័ពថៃនឹងធ្វើការបញ្ជូនយោធិនរបស់យើងទាំងអស់ ដែលកំពុងស្ថិតនៅក្នុងការគ្រប់គ្រងរបស់កងទ័ពថៃ ឲ្យពួកគេបានវិលត្រឡប់មកប្រទេសកម្ពុជាឆាប់រហ័សជាទីបំផុត។ #ams1minute
-
អ្នកនាំពាក្យក្រសួងការពារជាតិ៖ កងទ័ពកម្ពុជា ២១រូប ស្ថិតក្រោមការគ្រប់គ្រងរបស់ភាគីថៃ

-
Samdech Hun Sen, President of the Senate: The genuine desire of the Cambodian people is peace, and I believe that the Thai people also want peace.

I want to commend all the armed forces of Cambodia for their exemplary implementation of the ceasefire agreement. Thank you to the military attachés for the physical visit to inspect the Cambodian-Thai border in the Cambodian territory, and thanks to the CNA reporter for the site report from the border. សម្តេចតេជោ ប្រធានព្រឹទ្ធសភា៖ បំណងប្រាថ្នាពិតប្រាកដរបស់ប្រជាជនកម្ពុជា គឺសន្តិភាពហើយខ្ញុំក៏ជឿជាក់ថា ប្រជាជនថៃក៏ចង់បានសន្តិភាពដូចគ្នាដែរ។…
-
ទិដ្ឋភាពតំបន់ច្រកអានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលរាយការណ៍ដោយក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្រោយពីមានការផ្ទុះអាវុធរវាងកម្ពុជា-ថៃ

-
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ រាជរដ្ឋាភិបាល នឹងផ្តល់ក្របខ័ណ្ឌដល់សាច់ញាតិបង្កើតមួយរូប របស់យោធិន
