-
ធនាគារជាតិកម្ពុជា ណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ៖

-
រាជរដ្ឋាភិបាលកម្ពុជាសូមច្រានចោលយ៉ាងដាច់អហង្គការចំពោះការចោទប្រកាន់ ដែលមានលក្ខណៈ បំភាន់ និងប្រឌិត បំភ្លៃការពិតជាក់ស្តែង

និងគំរាមកំហែងប្រកបដោយគ្រោះថ្នាក់ដល់ជំនឿទុកចិត្ត និងការសន្ទនា ដែលចាំបាច់សម្រាប់នាំមកនូវសន្តិភាពយូរអង្វែង។ កម្ពុជាសូមបញ្ជាក់ជាថ្មីថា កម្ពុជាគ្មានចេតនាបំពានបទឈប់បាញ់គ្នានៅពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។ គោលដៅចម្បង របស់កម្ពុជាគឺមិនមែនត្រឹមតែធានាឱ្យទទួលបាននូវសន្តិភាពប៉ុណ្ណោះនោះទេ គឺចង់ឲ្យសន្តិភាពនេះ ឋិតថេរយូរអង្វែងថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ និងស្ថិរភាពក្នុងតំបន់ទាំងមូល។ #ams1minute
-
សម្តេចធិបតី នាយករដ្ឋមន្ត្រី អំពាវនាវឲ្យសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា

-
អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានបន្តដំណើរចុះតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅយប់នេះ

ដើម្បីធ្វើការជាមួយអគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ មេបញ្ជាការយោធភូមិភាគទី១, ទី២របស់ថៃ និងមេបញ្ជាការយោធភូមិភាគទី៤ និងទី៥ កម្ពុជា។ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី សម្ដែងនូវសុទិដ្ឋនិយម និងជឿជាក់យ៉ាងមុតមាំថា សន្តិភាពនឹងទទួលបានពិតប្រាកដ និងមានរយៈពេលវែង តាមរយៈការខិតខំធ្វើដោយស្មោះត្រង់ តម្លាភាព និងការជឿទុកចិត្តគ្នា។ ២៩ កក្កដា ២០២៥ #ams1minute
-
At this time, the Cambodian Armed Forces are firmly stationed

at Ta Moan Thom Temple, Ta Krabey Temple, Phnom Trob, Mom Bei, and An Ses, and successfully defending the sovereignty and territorial integrity of Cambodia. នៅម៉ោងនេះ កងកម្លាំងប្រដាប់អាវុធកម្ពុជា គឺបាននិងកំពុងឈរជើងគ្រប់គ្រងការពារនៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ភ្នំទ្រព្យ មុំបី និងអានសេះយ៉ាងរឹងមាំ និងការពារបាននូវដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាស្របច្បាប់៕ ប្រភព៖ Kampuchea Thmey Daily #ams1minute
-
សម្តេចតេជោ៖ កិច្ចការរបស់ខ្ញុំ ចាប់ពីម៉ោង ១២យប់ ថ្ងៃ២៨ ឆ្លងចូលថ្ងៃ២៩ កក្កដា ២០២៥នេះ

គឺជួយជ្រោមជ្រែងអនុវត្តនូវកិច្ចព្រមព្រៀងឈប់បាញ់ឱ្យទទួលបានជោគជ័យ ដើម្បីធានាថាសង្គ្រាមនឹងត្រូវបិទបញ្ចប់ជំនួសដោយសន្តិភាព។ ខ្ញុំសូមវាយតម្លៃខ្ពស់ និងសូមអរគុណកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដែលបានគោរព និងអនុវត្តនូវកិច្ចព្រមព្រៀងនេះ និងបង្កើតឱ្យមានការប្រជុំថ្នាក់ភូមិភាគប្រកបដោយជោគជ័យ។ សូមរួមគ្នាការពារសន្តិភាព ជៀសវាងបាត់សន្តិភាពហើយ ទើបស្វែងរកសន្តិភាពវិញ ដែលជារឿងដ៏លំបាក ! ២៩ កក្កដា ២០២៥ #ams1minute
-
ខ្ញុំចង់និយាយរឿង២៖

ទី១ “អរគុណសន្តិភាព”កុំប្រមាថ ម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព។ អត់ម្លប់តែ៥ថ្ងៃ ភ័យមិនស្ទើរ ទុក្ខវេទនា និងការលះបង់ច្រើនណាស់។ ចូរអានពាក្យហ្នឹងគ្រប់កន្លែង ហើយដឹងគុណសន្តិភាព។ ទី២ “មានតែយើងខ្លាំងខ្លួនឯង”យើងបានរួបរួម ឯកភាពគំនិត និងស្មារតី ទើបយើងធ្វើបានយ៉ាងនេះ។ កុំរៀនខ្សោយ! កុំធ្វើការងារអន់! កុំអត់ហាត់ប្រាណឱ្យសុខភាពទ្រុឌទ្រោម! បន្តជំរុញឱ្យយើងខ្លាំងតាមចំណេះជំនាញរៀងៗខ្លួន ក្លាយជាមូលធនមនុស្សរបស់ប្រទេសជាតិយើង។ ✍️ Rithisal Kang #ams1minute
-
សូមបង្ហាញការដឹងគុណ និងអរគុណនូវវីរភាពកងទ័ពជួរមុខកម្ពុជា

យ៉ាងជ្រាលជ្រៅចំពោះភាពអង់អាចក្លាហាន និងការលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីការពារបូរណភាពទឹកដី។ To express our deep gratitude and thanks for the HEROISM of the Cambodian frontline troops for their courage and sacrifice of bodies and bloods to defend our Territorial Integrity. 📸 Ministry of Information #ams1minute
-
Cambodia Ministry of National Defense will be host the upcoming General Border Committee (GBC) meeting with the attendance from Thai side on August 4, 2025.

-
Today, the Cambodian Ministry of National Defense will lead diplomats

foreign military attachés in the Kingdom of Cambodia, and other interested parties to observe both the location and the current state of the Cambodia-Thailand border dispute. ថ្ងៃនេះថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា នឹងដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកពាក់ព័ន្ធ ដើម្បីទៅឃ្លាំមើលទាំងទីតាំង ទាំងសភាពការណ៍ជាក់ស្តែងលើបញ្ហាព្រំដែនកម្ពុជា-ថៃ។ #ams1minute