-
សប្បាយចិត្តជាមួយការងាររោងចក្រ ជីវភាពគ្រួសារកាន់តែប្រសើរឡើង
#ams1minute
-
អបអរសាទរ កីឡាករ កីឡាការិនី ជិះសេះកម្ពុជា
អ្នកអង្គម្ចាស់ នរោត្តម អម្រីតា, គិរីចាន់ តុលា និង គង់ រតនៈ ដែលបានឈ្នះ មេដាយមាស ក្នុងកម្មវិធីFEI SEA Youth Cup 2023 ជំនួសឱ្យ SEA GAMES 2023 លើវិញ្ញាសា ជិះសេះលោតផ្លោះរបា ព្រះរាជាណាចក្រថៃ ថ្ងៃទី៩ ធ្នូ ២០២៣ #ams1minute
-
ក្រសួងអប់រំ និងក្រសួងប្រៃសណីយ៍ ដាក់ឲ្យប្រើប្រាស់វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ
សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ដែលមាន QR Code ដែលពុំតម្រូវឲ្យធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លង និងអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវបាន តាមរយៈ “ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh“។ #ams1minute
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឆ្នាំ២០២៩ កម្ពុជានឹងស្វាគមន៍នាវាគ្រប់ប្រភេទទាំងអស់ឱ្យចូលចតនៅកំពង់ផែរបស់កម្ពុជា
ហើយគម្រោង “ព្រែកជីកហ្វូណនតេជោ” ដែលភ្ជាប់ពីទន្លេទៅតំបន់សមុទ្រ គឺដើម្បីបម្រើដល់ការដឹកជញ្ជូន និងបម្រើសក្ដានុពលសេដ្ឋកិច្ច។ ២២ ធ្នូ ២០២៣ #ams1minute
-
កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទំនិញឆ្លងកាត់នៅក្នុងកំពង់ផែនេះ គឺមានការកើនឡើងគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែ ក៏ដូចជាប្រាក់ចំណូលរបស់ជាតិមានការកើនឡើងជាលំដាប់។ រយៈពេល ១១ខែ ឆ្នាំ២០២៣ បរិមាណទំនិញឆ្លងកាត់កំពង់ផែព្រះសីហនុមានចំនួនជាង ៧ លានតោន កើនឡើង ១១,៣% ដោយរកចំណូលអាជីវកម្មសរុបមានចំនួនជាង ៨៥ លានដុល្លារអាមេរិក កើនឡើង ២,៧% បើធៀបនឹងឆ្នាំ២០២២។ ២២ ធ្នូ ២០២៣ #ams1minute
-
សម្តេចធិបតី៖ ឆ្នាំ២០២៣ ទំនាក់ទំនងកម្ពុជា-ជប៉ុន មានលក្ខណៈពិសេសចំនួន ២ គឺ
១. ខួបទី៧០ ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ២. ការលើកកម្ពស់ទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាទំនាក់ទំនងខ្ពស់បំផុត មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងប្រទេសទាំងពីរ។ 📷 AKP #ams1minute
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន
ដែលបានផ្ដល់គ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ដែលមានតម្លៃជិត ១៤ លានដុល្លារ និងថវិកាសម្រាប់សាងសង់កំពង់ផែទឹកជ្រៅព្រះសីហនុជំហានទី១ ដែលមានតម្លៃ ២៤៣ លានដុល្លារ។ 💐🇰🇭🇯🇵 ២២ ធ្នូ ២០២៣ 📷 AKP #ams1minute
-
សិស្សមេធាវីជំនាន់ទី១៩ ធ្វើទស្សនកិច្ចសិក្សា នៅវិទ្យាស្ថានអភិវឌ្ឍន៍ វប្បធម៌ខ្មែរ
កំពត៖ សិស្សមេធាវី ជំនាន់ទី១៩ ដែលបានកំពុងសិក្សា នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈមេធាវី ចំនួន ៨៥នាក់ បានធ្វើដំណើរឆ្ពោះទៅការបោះជំរំសិក្សា និងផ្សព្វផ្សាយច្បាប់រយៈពេល២យប់ ៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ដែលដឹកនាំឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា និងថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈមេធាវី នៅខេត្តកំពត ។ នារសៀលថ្ងៃទី២១ ខែធ្នូ សិស្សមេធាវី ជំនាន់ទី១៩ បានធ្វើទស្សនកិច្ចសិក្សា នៅវិទ្យាស្ថាន អភិវឌ្ឍន៍វប្បធម៌ខ្មែរ (KCDI) ដែលបណ្តុះបណ្តាលកុមារកំព្រា លោក ងួន សុធី ប្រធានវិទ្យាស្ថាន (KCDI) បានបញ្ចាក់ថាអង្គការវិទ្យាស្ថានអភិវឌ្ឍន៍វប្បធម៌ខ្មែរ (KCDI) បានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ជាអង្គការក្រៅរដ្ឋាភិបាល និងផ្តល់សច្ចាប័នដោយ SNC (ឧត្តមក្រុមប្រឹក្សាជាតិ) ដើម្បីគាស់កកាយ និងថែរក្សាវប្បធម៌ប្រពៃណីខ្មែរឡើងវិញ ។ ប្រធានអង្គការ បានឱ្យដឹងថា សិស្សខ្លះ ក៏បង្កើតជាអាជីពខ្លួនឯង ដូចជាក្រុម របាំមហោរី ក្រុមរាំរបាំជូនពរ ក្រុមភ្លេងការ…
-
កងកម្លាំងពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន ត្រូវតែបណ្តេញចេញពីក្របខណ្ឌ
#ams1minute
-
លោកគ្រូ អ្នកគ្រូ គឺជាឪពុកម្តាយទីពីរផ្តល់ទាំងចំណេះដឹង និងបណ្តុះបណ្តាលបំណិនជីវីត
#ams1minute