-
យើងមិនទប់ស្កាត់ការបញ្ចេញមតិរបស់បងប្អូនទេ តែសូមបញ្ចេញមតិដោយឈរលើការពិត និងភាពត្រឹមត្រូវ

-
កុំខ្លាចក្នុងការបង្ក្រាបមនុស្សម្នាក់ ដើម្បីការពារប្រជាជនជាង ១៧ លាននាក់

-
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជំរុញលើកទឹកចិត្តឲ្យមន្ត្រីរាជការនិងប្រជាពលរដ្ឋជឿជាក់មកលើរាជរដ្ឋាភិបាលចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ មានការជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម បន្ថែមពីការលើកឡើងពី ការអនុវត្តភាពស្អាត បៃតង និងចិរភាព។ តាមរយៈញ្ញតិ្តគាំទ្រ ក្រសួងបរិស្ថាន បានសំដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសារប្រយោជន៏ នៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៏ CLV -DTA និងបានថ្កោលទោសដាច់អហង្ការចំពោះ ការឃោសនាបង្កចលាចលសំដៅបំផ្លិចបំផ្លាញសមិទ្ធផលជាតិ និងដំណើរការអភិវឌ្ឍតំបន់ត្រីកោណ ព្រមទាំងអំពាវនាវដល់ជនរួមជាតិទាំងអស់បន្តចូលរួម និងគាំទ្រយ៉ាងពេញទំហឹងដល់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម។ ការបញ្ជាក់របស់ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបរិស្ថាន ធ្វើឡើងនៅក្នុងឱកាសចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរបរិស្ថានខេត្ត តាកែវ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះអាជ្ញាធរ និងមន្ត្រីនៃមន្ទីរបរិស្ថានទាំងអស់ដែលបានចូលរួមអនុវត្តយុទ្ធនាការធ្វើឲ្យកម្ពុជា ស្អាត បៃតង និងចិរភាព ស្របទៅនឹងអ្វីដែលបានចែងនៅក្នុងយុទ្ធសាស្ត្រ ចក្រារបស់ក្រសួងបរិស្ថាន។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបាន បានបន្តលើកទឹកចិត្តដល់មន្ត្រីនៃមន្ទីរបរិស្ថានទាំងអស់ បន្តធ្វើយ៉ាងណា ធ្វើការផ្សព្វផ្សាយបន្តទៅដល់ប្រជាពលរដ្ឋពីភាពស្អាត ពិសេសខិតខំប្រែក្លាយពីការផ្សព្វផ្សាយឲ្យទៅជាយុទ្ធនាការ ពីយុទ្ធនាការឲ្យទៅជាចលនា នឹងប្រែក្លាយ ពីចលនាឲ្យទៅជាទម្លាប់នៃភាពស្អាត៕ ដោយ ៖ ជីម ភារ៉ា
-
គួរដាក់បម្រាមរថយន្តធុនធំផ្អាកធ្វើចរាចរក្នុងរយៈពេលកំណត់ណាមួយនៃពិធីបុណ្យធំៗ ដើម្បីកាត់បន្ថយគ្រោះថ្នាក់!

-
កម្ពុជាជាប់លេខ ១ ខាងស្វាយចន្ទី ហើយវៀតណាមជាទីផ្សារដ៏ធំមួយរបស់កម្ពុជា

-
សង្គមអាចមានបញ្ហា នៅពេលដែលយើងចាប់ផ្តើមសង្ស័យគ្នា និងបែកបាក់សាមគ្គី

-
បងប្អូនមិនគួរលើកឡើងពីការធ្វើរបងនៅតាមព្រំដែនវៀតណាមទេ

-
រាជធានីភ្នំពេញ ជាប់ចំណាត់ថ្នាក់លេខ២នៅអាស៊ី ជាទីក្រុងដែលមានភាពងាយស្រួលសម្រាប់អ្នកថ្មើរជើងធ្វើដំណើរ

ជាក់ស្ដែង ថ្មើរជើងអាចដើរកម្សាន្ដពីព្រះបរមរាជវាំងទៅកាន់សារមន្ទីរជាតិ និងទទួលទានអាហារពេលព្រឹក អាហារថ្ងៃត្រង់ និងអាហារពេលល្ងាចតាមផ្លូវ ដោយចំណាយពេលត្រឹមតែ ៤៥នាទីប៉ុណ្ណោះ។ នៅអាស៊ាន ទីក្រុងហូជីមិញ របស់វៀតណាម ឈរនៅលេខ៣ ខណៈទីក្រុងសិង្ហបុរី ស្ថិតក្នុងលេខ៥ និងទីក្រុងបាងកករបស់ថៃស្ថិតក្នុងលេខ៨ – Preply via SEA Infographics #ams1minute
-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរអប្សរា អាជ្ញាធរខេត្ត

និងតំណាងប្រជាពលរដ្ឋ បានឯកភាពគ្នាចុះបញ្ជីដីបុរាណដ្ឋាន ដីប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តខេត្តសៀមរាប និងបានទទួលយកសំណូមពរជាច្រើនរប ស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់កំណត់ដោយអាជ្ញាធរអប្សរា ជាតំបន់បេតិកភណ្ឌដើម្បីយកមកពិនិត្យនិងដោះស្រាយជូន។ កិច្ចពិគ្រោះយោបល់ស្ដីពី “ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ” ខេត្តសៀមរាប ថ្ងៃទី១៣ សីហា ២០២៤ #ams1minute
-
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសារសំឡេងពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អំពីការពន្យល់បន្ថែម ទៅលើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម និងសូមថ្កោលទោសដាច់ខាតចំពោះទង្វើទាំងឡាយណា ដែលបំភ្លៃព័ត៌មាន ញុះញង់ បង្កចលាចលសង្គម បំផ្លាញសមិទ្ធផលជាតិ ប្រឆាំងឧត្តមប្រយោជន៍ប្រជាជន ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល និងរារាំងដំណើរការអភិវឌ្ឍន៍ជាតិ។ #ams1minute