Category: ព័ត៌មានជាតិ

  • លោក Sardr Umar Alam តំណាងយូណេស្កូប្រចាំនៅកម្ពុជា

    លោក Sardr Umar Alam តំណាងយូណេស្កូប្រចាំនៅកម្ពុជា

    បានលើកឡើងពីបំណងប្រាថ្នាក្នុងការថែរក្សាការពារ ទាំងប្រាសាទបុរាណ និងប្រជាជន នៅក្នុងកិច្ចពិគ្រោះយោបល់ស្ដីពី “ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ”។ នេះ គឺស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ដែលបានដាក់ចេញ រវាងអង្គរ និងប្រជាជន គឺត្រូវយកទាំងពីរ។អង្គរ ប្រាសាទបុរាណជាសម្បត្តិបេតិកភណ្ឌជាតិ និងជាសម្បត្តិវប្បធម៌របស់មនុស្សជាតិ ដែលមានតែមួយគត់នៅលើផែនដីនេះ ជាតំណាងឱ្យវប្បធម៌អរិយធម៌ដ៏រុងរឿងនៃប្រជាជាតិខ្មែរយើង។ ប្រជាជន រាជរដ្ឋាភិបាលមានកាតព្វកិច្ចក្នុងការបម្រើ និងការពារផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម្ភរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់ក្រុមគ្រួសារ និងគ្រប់និន្ននាការនយោបាយ ជំនឿសាសនា ដោយមិនរើសអើងពណ៌ “គ្មានប្រជាជន គឺគ្មានប្រជាជាតិដ៏ឧត្តុង្គឧត្តម្ភរបស់យើងនោះទេ”។ សៀមរាប ថ្ងៃទី១៣ សីហា ២០២៤ 📷 MLMUPC #ams1minute

  • កម្ពុជាទទួលផ្លែផ្កាធំជាងគេពីការប្រែប្រួលប្រជាសាស្រ្ត

    កម្ពុជាទទួលផ្លែផ្កាធំជាងគេពីការប្រែប្រួលប្រជាសាស្រ្ត

    មនុស្សចូលនិវត្តន៍ចំនួន ១ ពាន់លាននាក់នៅទូទាំងពិភពលោកនៅឆ្នាំ២០៥០ (២/៣ ក្នុងប្រទេសចិន និងឥណ្ឌា) គឺជាទីផ្សារដ៏ធំសម្បើមសម្រាប់វិស័យទេសចរណ៍ ការថែទាំមនុស្សចាស់ និងសេវាកម្មមើលថែអ្នកចូលនិវត្តន៍។ ខណៈមនុស្សក្នុងក្រុមអាយុ ៣០-៤៩ឆ្នាំ មានកាន់តែច្រើន វានឹងបង្កើនការចំណាយឯកជន និងជំរុញតម្រូវការឥណទានកាន់តែខ្ពស់បន្ថែមទៀត។ ម្យ៉ាងទៀត កម្ពុជានឹងក្លាយជាទិសដៅវិនិយោគដ៏ទាក់ទាញ ជាពិសេសផ្នែកកម្មន្តសាលដែលត្រូវការកម្លាំងពលកម្មខ្ពស់។ សេដ្ឋកិច្ចកម្ពុជានឹងកើនយ៉ាងឆាប់រហ័សក្នុងរយៈពេល ២ ទសវត្សរ៍ខាងមុខ។ ✍🏽 Mekong Strategic Partners #ams1minute

  • លោក Goh Chok Tong អតីតនាយករដ្ឋមន្ត្រីសិង្ហបុរី៖

    លោក Goh Chok Tong អតីតនាយករដ្ឋមន្ត្រីសិង្ហបុរី៖

    “ពលរដ្ឋរបស់សាំងហ្គាពួរ ទោះក្នុងនិន្នាការនយោបាយណាក៏ដោយ មុននឹងអ្នកធ្វើអ្វីមួយ ត្រូវគិតថាទង្វើនេះបំផ្លាញសាំងហ្គាពួរ ឬដើម្បីជាប្រយោជន៍របស់សាំងហ្គាពួរ»។ ទម្រាំទទួលបានសុខសន្តិភាព និងការអភិវឌ្ឍដូចបច្ចុប្បន្ន ប្រទេសកម្ពុជាបានឆ្លងកាត់នូវសោកនាដកម្មរាប់សិបទសវត្សរ៍មកហើយ ដូច្នេះ ទោះក្នុងតម្លៃណាក៏ដោយ ក៏កម្ពុជាត្រូវតែប្រឆាំងដាច់ខាតនូវរាល់ទង្វើដែលបង្កឱ្យមានភាពវឹកវរ និងចលាចល ក្នុងចេតនាបំបែកបំបាក់សាមគ្គីភាព និងឯកភាពជាតិខ្មែរ។ 🎥 UYFC Phnom Penh #ams1minute

  • កងកម្លាំងនគរបាលវរការពារព្រំដែនគោក៦១៩

    កងកម្លាំងនគរបាលវរការពារព្រំដែនគោក៦១៩

    បង្ហាញពីបង្គោលព្រំដែនរបស់ប្រទេសកម្ពុជាក្នុងភូមិសាស្រ្តខេត្តក្រចេះ ដោយបានបោះបង្គោលចំនួន១៥៦បង្គោល ផ្លូវខ្សែក្រវ៉ាត់ព្រំដែន១ខ្សែរួចរាល់ និងបញ្ជាក់ពីស្មារតីប្តេជ្ញាចិត្តរបស់កងកម្លាំងនគរបាលការពារសន្តិសុខតាមបន្ទាត់ព្រំដែនខេត្តក្រចេះ #ams1minute

  • គោលនយោបាយដីធ្លីពិសេសព្រួញ ១ បាញ់បានសត្វ ២

    គោលនយោបាយដីធ្លីពិសេសព្រួញ ១ បាញ់បានសត្វ ២
  • សម្តេចតេជោ៖ “ការចោទប្រកាន់រឿងលំហូរប្រជាជនវៀតណាមមកក្នុងប្រទេសកម្ពុជា

    សម្តេចតេជោ៖ “ការចោទប្រកាន់រឿងលំហូរប្រជាជនវៀតណាមមកក្នុងប្រទេសកម្ពុជា

    ជារឿងមិនត្រឹមត្រូវនោះទេ។ ប្រទេសមួយគឺអនុវត្តច្បាប់រៀងៗខ្លួនចំពោះការចេញចូលរបស់ប្រជាជនឆ្លងព្រំដែន ជាការសម្រួលក្នុងក្របខណ្ឌអាស៊ាន ដោយពុំចាំបាច់ធ្វើទិដ្ឋាការមុនពេលដែលទៅដល់នោះទេ ប៉ុន្តែក្នុងករណីពុំមានលិខិតឆ្លងដែននោះទេ ក៏ពុំអាចទទួលបាននូវទិដ្ឋាការនោះដែរ។ កម្ពុជាមិនមែនមានត្រឹមតែសហប្រតិបត្តិការជាមួយវៀតណាម និងឡាវ នោះទេ ប៉ុន្តែយើងមានកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងប្រទេសជាច្រើនទៀត ដែលការធ្វើកិច្ចសហប្រតិបត្តិការនេះមិនមែនជាការដាក់ទឹកដីកម្ពុជាចូលក្នុងកិច្ចសហប្រតិបត្តិការណាមួយនោះទេ ប៉ុន្តែជាការសហប្រតិបត្តិការជាមួយប្រទេសជាសមាជិកលើវិស័យផ្សេងៗ”។ ១២ សីហា ២០២៤ #ams1minute

  • “ការប៉ុនប៉ងបំផុសចលនាបដិវត្តន៍ពណ៌នៅកម្ពុជាគឺជាអំពើប្រឆាំងឆន្ទៈក៏ដូចជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរ”

    “ការប៉ុនប៉ងបំផុសចលនាបដិវត្តន៍ពណ៌នៅកម្ពុជាគឺជាអំពើប្រឆាំងឆន្ទៈក៏ដូចជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរ”

    ប្រជាពលរដ្ឋខ្មែរបាននិងកំពុងទទួលផលពីសុខសន្តិភាពនិងការអភិវឌ្ឍហើយពួកគេដឹងច្បាស់ថា សន្តិភាពនិងការអភិវឌ្ឍគឺស្នាដៃដឹកនាំរបស់រាជរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា។ ហេតុនេះហើយបានជាពួកគេបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យដឹកនាំប្រទេសរហូតមក។ ជាក់ស្តែង ការបោះឆ្នោតចុងក្រោយនេះ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រជាង ៨២% នៃចំនួនអ្នកបោះឆ្នោតដែលជាអត្រាគាំទ្រខ្ពស់បំផុត។ ដូច្នេះអំពើរបស់ជនជ្រុលនិយមមួយក្តាប់តូចដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលគឺផ្ទុយស្រឡះពីឆន្ទៈនិងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរដែលចង់រស់នៅក្នុងសុខសន្តិភាពនិងមិនចង់ភ្លក់រសជាតិនៃភាពវឹកវរ អសន្តិសុខ និងសង្គ្រាមស៊ីវិលម្តងទៀតឡើយ។ #ams1minute

  • CLV កើត ២៥ ឆ្នាំហើយ។ តើ CLV​ នេះបំផ្លាញអ្វីដល់បងប្អូន?

    CLV កើត ២៥ ឆ្នាំហើយ។ តើ CLV​ នេះបំផ្លាញអ្វីដល់បងប្អូន?
  • អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ “សន្តិភាពមានតម្លៃខ្ពស់ណាស់មិនអាចកាត់ថ្លៃបាន

    អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ “សន្តិភាពមានតម្លៃខ្ពស់ណាស់មិនអាចកាត់ថ្លៃបាន

    ប្រទេសកម្ពុជាមានសន្តិភាពពេញលេញចាប់ពីឆ្នាំ ១៩៩៨ មកក្រោមនយោបាយឈ្នះៗរបស់សម្តេចតេជោ ដែលសន្តិភាពមានតម្លៃខ្ពស់ណាស់មិនអាចកាត់ថ្លៃព្រោះវាបានអនុញ្ញាតឱ្យប្រទេសជាតិស្គាល់ការអភិវឌ្ឍមិនធ្លាប់មានពីមុន និងបានផ្តល់ក្តីសុខនិងអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរគ្រប់គ្នា។ ដូច្នេះ ការប៉ុនប៉ងអូសទាញប្រទេសឱ្យធ្លាក់ក្នុងសភាពវឹកវរ ហិង្សា បង្ហូរឈាម ដែលបើកផ្លូវឱ្យសង្គ្រាមស៊ីវិលកើតឡើងសារជាថ្មីគឺជាអំពើប្រឆាំងសន្តិភាពដែលអាជ្ញាធររាជរដ្ឋាភិបាលមិនអនុញ្ញាតជាដាច់ខាត”។ #ams1minute

  • កិច្ចពិភាក្សាទី២ ក្រោមប្រធានបទ “ការអភិរក្សប្រាសាទ

    កិច្ចពិភាក្សាទី២ ក្រោមប្រធានបទ “ការអភិរក្សប្រាសាទ

    ការគ្រប់គ្រងទឹកនិងព្រៃឈើ ការស្រាវជ្រាវប្រពៃណីទំនៀមទម្លាប់ កំណាយបុរាណវិទ្យា កិច្ចសហប្រតិបត្តិការអន្តរជាតិ និង ICC-Angkor” នៃកម្មវិធីកិច្ចពិគ្រោះយោបល់ស្ដីពី “ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ” បានពិនិត្យ និងពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា គណៈកម្មាធិការ ICC-Angkor លើកិច្ចការរក្សាតម្លៃលេចធ្លោជាសកលរបស់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ តាមរយៈការថែរក្សា អភិរក្សបេតិកភណ្ឌរូបី និងបេតិកភណ្ឌអរូបី ដែលជាសមាសធាតុមិនអាចខ្វះបាននៃតំបន់ឧទ្យានអង្គរ។ ការគ្រប់គ្រងការសាងសង់ក្នុងតំបន់ឧទ្យានអង្គរ ដើម្បីរក្សាឱ្យបាននូវបូរណភាព (Integrity) និងសភាពដើម (Authenticity) នៃ អង្គរ ការលើកកម្ពស់ជីវភាព “អ្នកស្រុកអង្គរ” តាមរយៈការបង្កើតជម្រើសមុខរបរកសិកម្ម និងសេវាទេសចរណ៍ ការថែរក្សា ជួសជុស ស្ដារ និងសាងសង់សំណង់ធារាសាស្ត្របុរាណ និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ ដើម្បីគ្រប់គ្រងធនធានទឹកក្នុងតំបន់សៀមរាប អង្គរ ការការពារ និងអភិរក្សជីវៈចម្រុះនៅតំបន់ឧទ្យានអង្គរ ការសម្អាត ជួសជុល និងថែទាំប្រាង្គប្រាសាទ ការធ្វើកំណាយបុរាណវិទ្យា និងការកំណត់ទីតាំងបុរាណដ្ឋាន នៅក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ។ ១២ សីហា ២០២៤ 📷 MLMUPC #ams1minute