-
គណៈប្រតិភូក្រសួងសុខាភិបាល បានមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅប្រទេសឡាវ

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងគណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលបានប្រព្រឹត្តិទៅពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដែលជាប្រធានប្តូរវេន និងជាម្ចាស់ផ្ទះ។ កិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាកិច្ចប្រជុំថ្នាក់ខ្ពស់បំផុតក្នុងវិស័យសុខាភិបាល ត្រូវបានរៀបចំឡើងរៀងរាល់២ឆ្នាំម្តង ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពរបស់ក្រុមការងារសុខាភិបាលទាំង៤ កំណត់កត្តាប្រឈម និងលើកទិសដៅ ដើម្បីធានាបាននូវសុខភាព សុខុមាលភាព របស់ប្រជាជនទាំងអស់ក្នុងតំបន់អាស៊ាន ឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល ដែលមានប្រទេសសមាជិកអាស៊ានទាំង១០ បូកនឹងប្រទេសដៃគូសន្ទនាបន្ថែមចំនួន ៤គឺ សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន សាធារណរដ្ឋកូរ៉េ សហរដ្ឋអាមេរិក និងប្រទេស ទីម័រឡេស្តេរ៍ ដែលជាប្រទេសសង្កេតការ ព្រមទាំងមានការចូលរួមរបស់នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ ប៉ាស៊ីហ្វិកខាងលិច និងតំបន់អាស៊ីអគ្នេយ៍ ។ ឯកឧត្តមឈាង រ៉ា បានលើកឡើងពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ ពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមក្នុងភាពជាដៃគូ មិនត្រឹមតែក្នុងចំណោមប្រទេសជាសមាជិកអាស៊ានប៉ុណ្ណោះទេ តែក៏ជាមួយដៃគូសន្ទនាផ្សេងទៀត…
-
អភិបាលខេត្តកំពង់ស្ពឺណែនាំជួសជុលបន្ទាន់ផ្លូវមួយខ្សែប្រវែងជាង១២គីឡូម៉ែត្រនៅស្រុកគងពិសី

កំពង់ស្ពឺ៖អភិបាលខេត្តកំពង់ស្ពឺឯកឧត្តម ជាម ចន្ទ័សោភ័ណ បានណែនាំដល់មន្ទីរឯកភាពជំនាញនិងអាជ្ញាធរពាក់ពន្ធ័ធ្វើការជួសជុលថែទាំជាប្រចាំកំណាត់ផ្លូវមួយខ្សែប្រវែងជាង១២គីឡូម៉ែត្រតភ្ជាប់ពីផ្លូវជាតិលេខ៤១ចំនុចផ្សារស្លាបលែងទៅផ្លូវជាតិ លេខ៣ ចំណុងផ្សារប៉ាង្កសី នៃស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។កំណាត់ផ្លូវមួយនេះមានសារសំខាន់ក្នុងការដឹកជញ្ជូនផលិតផលនានាមកកាន់ទីផ្សារ តែបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារ ការដឹកជញ្ជូននៃរថយន្តធុនធំកន្លងមក ។ នៅក្នុងឱកាសចុះពិនិត្យការជួសជុលឡើងវិញកំណាត់ផ្លូវមួយខ្សែនេះកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានលើកឡើងថាផ្លូវគឺមានសារសំខាន់បំផុត ក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទាំងនៅក្នុងមូលដ្ឋាន និងឆ្លងកាត់។ពិសេសជាតំណភ្ជាប់គ្នារវាងសេដ្ឋកិច្ចមូលដ្ឋាន ទៅកាន់ទីផ្សារ។កាលណាផ្លូវស្អាត សេដ្ឋកិច្ចក៏មានភាពរស់រវើក ពលរដ្ឋមានជីវភាពធូរធា ហើយក៏បម្រើឱ្យវិស័យទេសចរណ៍ ផងដែរ។ ឯកឧត្តមអភិបាលខេត្តបានជំរុញឱ្យមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវ ចុះពិនិត្យមើលឱ្យបានទៀងទាត់នូវផ្លូវតូចធំ ទាំងកម្រិតថ្នាក់ជាតិ ថ្នាក់ខេត្ត និងផ្លូវនៅក្នុងឃុំទាំងអស់នៅទូទាំងខេត្តកំពង់ស្ពឺ ហើយត្រូវប្រាកដថាផ្លូវទាំងអស់នោះជាផ្លូវដែលធ្វើដំណើរបាន យ៉ាងងាយស្រួលសម្រាប់ប្រជាពលរដ្ឋទូទៅ។មន្ទីរសាធារណ ការខេត្ត និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អាជ្ញាធរដែនដីត្រូវ សហការជាមួយក្រុមហ៊ុនទាំងអស់ដែលអាស្រ័យផលលើផ្លូវក្នុងមូលដ្ឋានត្រូវសហការគ្នាជួសជុលឱ្យទាន់ពេលវេលានៅពេលផ្លូវ រងការខូចខាតដោយមិនត្រូវទុកឱ្យផ្លូវខូចធ្ងន់ធ្ងរនោះឡើយ៕អត្ថបទ៖ ម៉ុន សំអាត
-
ឧបនាយករដ្ឋមន្ដ្រី ស សុខា ៖ ប្រព័ន្ធ Cambodia e-Arrival ជាសមិទ្ធផលរួម ដើម្បីទាក់ទាញភ្ញៀវទេសចរ និងពង្រឹងសន្តិសុខ ក្នុងបរិបទឌីជីថល

(ភ្នំពេញ)៖ ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលកម្ពុជា ឬ Cambodia e-Arrival រួមចំណែកទាក់ទាញភ្ញៀវទេសចរ វិនិយោគិន និងពង្រឹងសន្តិសុខ ក្នុងបរិបទឌីជីថល ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ និងស្របតាមបរិបទនៃពិភពលោកដែលកំពុងមានភាពរីកចម្រើនផ្នែកបច្ចេកវិទ្យា ។ នេះជាការលើកឡើងរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ អំពីការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលកម្ពុជា Cambodia e-Arrival នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ក្រោមកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ។ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខ បន្តថា Cambodia e-Arrival រៀបចំដោយកូនខ្មែរ ក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល ដោយបង្កើតបានជាប្រព័ន្ធជាតិតែមួយ ដែលអាចឆ្លើយតបបានទៅនឹងការវិវឌ្ឍផ្នែកបច្ចេកវិទ្យា និងវឌ្ឍនភាពជាតិ ជាពិសេសក្នុងដំណាក់កាល ដែលរាជរដ្ឋាភិបាល បាននិងកំពុងផ្តោតការយកចិត្តទុកដាក់ទាក់ទាញភ្ញៀវទេសចរ វិនិយោគិន ក៏ដូចជាធុរជនបរទេស ឲ្យចូលមកទស្សនា និងធ្វើធុរកិច្ចស្របតាមការគោលនយោបាយទេសចរណ៍ និងវិនិយោគ និងក៏ផ្តល់ភាពងាយស្រួលសម្រាប់ការគ្រប់គ្រងកិច្ចការសន្តិសុខ និងការគ្រប់គ្រងទិន្នន័យជនបរទេសនៅកម្ពុជាផងដែរ…
-
ព្រឹត្តិការណ៍ជួបជុំក្បួនរថយន្តអន្តរជាតិ”Gumball 3000 Rally” នឹងត្រូវឆ្លងកាត់ប្រទេសកម្ពុជា

-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលស្វែងរកដំណោះស្រាយជាបន្តបន្ទាប់ ជូនអតិថិជនបុរីពិភពថ្មី

-
សូមអរគុណចំពោះប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានចូលរួមអបអរសាទរ ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

-
កម្ពុជា ត្រូវប្រឹងរៀនរស់ដោយខ្លួនឯងដោយមិនត្រូវពឹងលើការអនុគ្រោះ ឬយោគយល់ពីគេ

-
ការធ្វើបរិវត្តកម្មសេវាឌីជីថល វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

-
ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់

-
សម្តេចធិបតីមិនយកសញ្ជាតិបរទេស បង្ហាញថាលោកនឹងរស់នៅ និងការពារទឹកដីកម្ពុជាជារៀងរហូត
