-
កម្ពុជា បានបញ្ជាក់ពីជំហរឹងមាំជាមួយនឹងសហគមន៍បំភាយឧស្ម័នសូន្យអាស៊ី (AZEC)
ក្នុងការជំរុញអន្តរកាលថាមពលស្អាត និងសមធម៌ ដើម្បីឆ្ពោះទៅរកសង្គមអព្យាក្រឹតកាបូន និងការបំភាយឧស្ម័នសូន្យនៅអាស៊ី។ កម្ពុជា ជឿជាក់លើកិច្ចសហការរួមគ្នាដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងយល់ស្រប អំពីវិធីសាស្ត្រដែលផ្អែកទៅតាមស្ថានភាពតំបន់ និងសង្គមរបស់ប្រទេសនីមួយៗ។ #ams1minute
-
សាលាចំណេះដឹងទូទៅទាំងអស់ ត្រូវតែជាសាលាល្អអាចទទួលយកបាន
#ams1minute
-
ភាពជាដៃគូសម្រាប់សហបង្កើតសេដ្ឋកិច្ច និងសង្គមនាពេលអនាគត
សម្តេចធិបតី បានសង្កត់ធ្ងន់លើការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលសេរីបើកចំហ មានតម្លាភាព សមភាព និងផ្អែកលើវិធានច្បាប់ ព្រមទាំងបញ្ជាក់នូវភាពចាំបាច់ក្នុងការពង្រឹងការប្រើប្រាស់ក្របខ័ណ្ឌពាណិជ្ជកម្មពហុភាគីដឹកនាំដោយអាស៊ានដែលមានការចូលរួមយ៉ាងសកម្មពីដៃគូទាំងឡាយឱ្យអស់សក្តានុពល តួយ៉ាងដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន (AJCEP)។ #ams1minute
-
សម្តេចធិបតី លើកទឹកចិត្តភាគីជប៉ុន បន្តគាំទ្រគម្រោងបណ្ណសារដ្ឋានបេតិកភណ្ឌវប្បធម៌ឌីជីថលអាស៊ាន
និងការអនុវត្តសេចក្តីប្រកាសអាស៊ានស្តីពីសមភាពយេនឌ័រ និងការអភិវឌ្ឍគ្រួសារ។ #ams1minute
-
សម្តេចធិបតី បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការរួមដៃគ្នាបង្ហាញនូវ “កម្លាំងនៃសន្តិភាព”
ដែលប្រជាជាតិក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកត្រូវរួមគ្នាធ្វើ ដើម្បីធានាថា តំបន់របស់យើងនឹងមិនក្លាយជា វេទិកាថ្មីមួយទៀតនៃជម្លោះប្រដាប់អាវុធ ឬសង្គ្រាមដោយតួអង្គតំណាងនោះឡើយ។ #ams1minute
-
សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ “រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា
បានប្តេជ្ញាបន្តពង្រឹងបរិស្ថានវិនិយោគនៅកម្ពុជាឱ្យកាន់តែមានភាពបត់បែន ងាយស្រួល និងអំណោយផលបន្ថែមទៀត។ ទន្ទឹមនេះរាជរដ្ឋាភិបាល ក៏កំពុងពិនិត្យលទ្ធភាពក្នុងការបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន និងការកសាងផែនការមេក្នុងវិស័យឡូជីស្ទីក ដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែស្នូលដ៏សំខាន់មួយនៅក្នុងតំបន់”។ អគ្គនាយកក្រុមហ៊ុនMinebea ក៏បានសម្តែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈគ្រប់បែបយ៉ាងចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនឱ្យដំណើរការដោយរលូន និងបានជំរុញទឹកចិត្តដល់វិនិយោគិនឱ្យកាន់តែមានទំនុកចិត្តក្នុងការពង្រីកការវិនិយោគរបស់ខ្លួនថែមទៀតនៅកម្ពុជា។ #ams1minute
-
ការសាងសង់ពហុកីឡដ្ឋានខេត្តព្រះសីហនុ គឺឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ និងតម្រូវការចាំបាច់ក្នុងការអភិវឌ្ឍវិស័យកីឡា
និងទេសចរណ៍ក្នុងខេត្តឱ្យកាន់តែរីកចម្រើនថែមទៀត ដែលនឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលមកទស្សនាកំសាន្តក្នុងខេត្តនេះព្រមទាំងបណ្ដាខេត្តជាប់ឆ្នេរសមុទ្រ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចាត់ទុកគម្រោងសាងសង់ពហុកីឡាដ្ឋាន ជាសមិទ្ធផលដ៏ថ្មីស្រឡាងមួយទៀត ក្រោមគំនិតផ្ដួចផ្ដើមរបស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។ ពហុកីឡាដ្ឋានថ្មីនេះ អាចផ្ទុកមនុស្សប្រមាណ ៣១ ៥០០នាក់ មានហាងកាហ្វេ កន្លែងបោះតង់ សួនទេសចរណ៍ អគារសារមន្ទីរ សាលមហោស្រព និងរចនាសម្ព័ន្ធជាច្រើនទៀត ហើយនឹងត្រូវសាងសង់បែបសហសម័យ មានបញ្ចូលនូវអត្តសញ្ញាណជាតិ និងធានាបាននូវគុណភាពគង់វង្សយូរអង្វែងដូចអគារពីសម័យបុរាណដែលបានបន្សល់ទុកមកដល់សព្វថ្ងៃ។ កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារសាងសង់ពហុកីឡដ្ឋាន ខេត្តព្រះសីហនុ ១៨ ធ្នូ ២០២៣ #ams1minute
-
សម្តេចធិបតី គាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ជប៉ុនពាក់ព័ន្ធនឹងសហគមន៍បំភាយឧស្ម័នកម្រិតសូន្យអាស៊ី (AZEC) និងគំនិតផ្តួចផ្តើមចំនួន ៣ ផ្សេងទៀត រួមមាន៖
១. ដៃគូចិត្ត នឹងចិត្តគ្រប់ជំនាន់ (Heart-to-Heart Partners across Generations) ២. ដៃគូសម្រាប់សហបង្កើតសេដ្ឋកិច្ច និងសង្គម (Partners for Co-creation of Economy and Society) ៣. ដៃគូសម្រាប់សន្តិភាព និងស្ថិរភាព (Partners for Peace and Stability)។ នាយករដ្ឋមន្ត្រីជប៉ុន ក៏បានសម្តែងនូវការអរគុណចំពោះកម្ពុជា ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិលើគ្រប់វិស័យ ពិសេសកិច្ចសហការរួមក្នុងការជួយបណ្ដុះបណ្ដាលដល់អ្នកជំនាញដោះមីនរបស់អ៊ុយក្រែន។ ទីក្រុងតូក្យូ ១៨ ធ្នូ ២០២៣ #ams1minute
-
កម្ពុជា និងជប៉ុន បានចុះអនុស្សរណៈនៃការយោគយល់គ្នាលើឯកសារសំខាន់ៗ រួមមាន៖
១. គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលផ្ទុកទិន្នន័យជាតិឆ្ពោះទៅរកការលើកកម្ពស់រដ្ឋាភិបាលអេឡិចត្រូនិក ២. គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថលក្នុងតំបន់ទីប្រជុំជន ៣. គម្រោងស្នើសុំនាវាសម្រាប់វាស់ស្ទង់ជលធារសាស្ត្រ សម្រាប់ផលិតផែនទីនាវាចរណ៍អេឡិចត្រូនិក ៤. កំណត់ហេតុរួមរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងកិច្ចការផ្ទៃក្នុង និងគមនាគមន៍ជប៉ុន ស្ដីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថលក្នុងប្រទេសកម្ពុជា ៥. អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងធនាគារជាតិកម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ស្តីពី កិច្ចសហប្រតិបត្តិការនៃការទូទាត់ឆ្លងដែនតាមរយៈQR Code ៦. អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុន Minebea Mitsumi និងក្រុមហ៊ុន SchneiTec ស្តីពីកិច្ចសហប្រតិបត្តិការលើគម្រោងថាមពលព្រះអាទិត្យ (សូឡា) ៧. អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល ជាមួយ ក្រុមហ៊ុន erex Co. Ltd និងក្រុមហ៊ុន SPHP (Cambodia) ស្ដីពីកិច្ចសហប្រតិបត្តិការលើ គម្រោងថាមពលជីវម៉ាស ។ ទីក្រុងតូក្យូ ១៨ ធ្នូ ២០២៣ #ams1minute
-
សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបជាមួយ នាយករដ្ឋមន្រ្តីជប៉ុន KISHIDA Fumio ក្នុងជំនួបពិភាក្សាការងារទ្វេភាគី នៅទីក្រុងតូក្យូ ប្រទេសជប៉ុន 💐🇰🇭🇯🇵
១៨ ធ្នូ ២០២៣ #ams1minute