-
អគ្គលេខាធិការងអង្គការសហប្រជាជាតិ Miguel De Serpa Soares វាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការអភិវឌ្ឍដ៏ល្អ

និងឆាប់រហ័ស របស់កម្ពុជា ពិសេសចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវជោគជ័យក្នុងកិច្ចដំណើរការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ព្រមទាំងបានបង្ហាញពីចំណាប់អារម្មណ៍ខ្ពស់លើការរៀបចំសម្ភារៈបរិក្ខារ បណ្ណាល័យ និងការក្សាទុកឯកសាររបស់ អ.វ.ត.ក ហើយអង្គការសហប្រជាជាតិនៅតែបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជានៅក្នុងការបញ្ចប់មុខងារ ដែលនៅសេសសល់របស់ អ.វ.ត.ក។ #ams1minute
-
សម្តេចធិបតី៖ “សមិទ្ធផលដ៏ថ្លៃថ្លាជាប្រវត្តិសាស្រ្តរបស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)

បានធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសមួយ ដែលមានសក្តានុពលជាងគេក្នុងតំបន់ទាក់ទងទៅនឹងការកសាងសន្តិភាព ការបង្រួបបង្រួមជាតិ ការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងដំណើរការទទួលខុសត្រូវចំពោះមុខច្បាប់។ ការបន្តថែរក្សាកេរដំណែលរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) តាមរយ:ការចងក្រង និងគ្រប់គ្រងឯកសារ ជាមួយនឹងការចែករំលែកចំណេះដឹង និងផ្តល់ព័ត៌មានដល់អ្នកសិក្សាស្រាវជ្រាវ និងសាធារណជនទូទៅគ្រប់ជំនាន់ នឹងចូលរួមចំណែកដល់ការកសាងសន្តិភាពសកល ហើយនឹងជួយដល់សាធារណជនទូទៅ ឱ្យស្វែងយល់បន្ថែមអំពីអំពើឧក្រិដ្ឋកម្មធន់ធ្ងរ ភាពជោគជ័យនៃដំណើរការជំនុំជម្រះក្តីដែលបាននាំយកអតីតប្រមុខរដ្ឋនៃរបបមួយមកធ្វើការជំនុំជម្រះទោស បានលាតត្រដាងនូវការពិតជាប្រវត្តិសាស្រ្តអំពីរបបខ្មែរក្រហម បានផ្តល់យុត្តិធម៌ បានជួយសម្រាលផ្លូវចិត្តដល់ជនរងគ្រោះ ព្រមទាំងបានបន្សល់ទុកនូវឯកសារសំណុំរឿងចំនួនជាង ២,៤ លានទំព័រ ជាភាសាខ្មែរ អង់គ្លេស និងបារាំង”។ #ams1minute
-
ក្នុងកិច្ចប្រជុំត្រួតពិនិត្យកិច្ចការដីធ្លីនៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគីរីឱ្យដឹងថា មកទល់ពេលនេះ

-
អរគុណប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្ត្រ ផ្ដល់ផលប្រយោជន៍ជាតិ និងប្រជាជនយើង

-
រាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិនឹងបន្តផ្ដល់ការគាំទ្រដល់ការអនុវត្តការងារសេសសល់របស់ អង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) រួមមាន៖

-
ឪពុកម្តាយ និងគ្រូ ជាតួអង្គ ២ ធំបំផុតក្នុងការអប់រំ

-
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ

-
អភិបាលខេត្តស្ទឹងត្រែងថ្មី ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លេីកដំបូង ដេីម្បីដាក់ចេញនូវទិសដៅអាទិភាពការងារចំនួន ៥ ចំណុច ៖

១. ពង្រឹងក្រមសីលធម៌វិជ្ជាជីវ:មន្រ្តីរាជការ ដោយណែនាំឱ្យរៀបចំការគោរពទង់ជាតិនៅរៀងរាល់ព្រឹកថ្ងៃចន្ទ ២. អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានតឹងរឹងបំផុតនូវលក្ខណៈសម្បត្តិទាំង ៧យ៉ាង ពិសេសគឺ ការចាត់វិធានការលេីក្រុមក្មេងទំនេីង និងការលេងល្បែងសុីសងគ្រប់ប្រភេទ ៣. ពង្រឹងអភិបាលកិច្ចល្អ ដោយទទួលយកសំណូមពរ និងរកដំណោះស្រាយឱ្យបានទាន់ពេលវេលាអំពីតម្រូវការចាំបាច់ក្នុងមូលដ្ឋាន និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ៤. ជំរុញទេសចរណ៍ផ្សារភ្ជាប់ទឹកដី ការកែលម្អសួនច្បារនិងកន្លែងទេសចរណ៍ ផ្សព្វផ្សាយអំពីសម្រស់មូលដ្ឋាន និងមុខម្ហូបប្រចាំតំបន់ ព្រមទាំងមិនអនុញ្ញាតឱ្យផ្សព្វផ្សាយផ្ទាំងប៉ាណូពាណិជ្ជកម្មគ្រឿងស្រវឹងតាមទីសាធារណ: ៥. ជំរុញការនាំចេញនៅនឹងកន្លែង ដោយលេីកទឹកចិត្ត និងជំរុញការដាំដុះជុំវិញផ្ទះ និងចិញ្ជឹមសត្វ ដេីម្បីផ្តត់ផ្គង់ជីវភាពគ្រួសារ និងនៅក្នុងមូលដ្ឋាន ព្រមទាំងទប់ស្កាត់ការនាំចូលចំណីខូចគុណភាព និងឱសថក្លែងក្លាយតាមច្រកព្រំដែន។ ១៥ កក្កដា ២០២៤ #ams1minute
-
សមាជិកព្រឹទ្ធសភាជប៉ុន YAMAGUCHI Natsuo៖ “កម្ពុជាគឺជាប្រទេសដែលមានសុខសន្តិភាពពេញលេញ

និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលកត្តានេះនឹងជំរុញឱ្យវិនិយោគិនជប៉ុនបន្តស្វែងរកឱកាសវិនិយោគនៅកម្ពុជា ហើយសង្ឃឹមថារាជរដ្ឋាភិបាលកម្ពុជានៅតែបន្តគាំទ្រ និងធានានូវបរិយាកាសអំណោយផលសម្រាប់ការវិនិយោគរបស់ជប៉ុននៅកម្ពុជា”។ ឯកឧត្តម ក៏នឹងជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុនលើការប្រែប្រួលអាកាសធាតុ សន្តិសុខសាយប័រ និងជាពិសេសលើវិស័យបោសសម្អាតមីន ដោយកន្លងមកជប៉ុនមានកិច្ចសហការដ៏ល្អ និងជិតស្និទ្ធជាមួយនឹងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ហើយ CMAC គឺជាកងកម្លាំងដែលមានជំនាញ និងបទពិសោធន៍ល្អបំផុតក្នុងការបោសសម្អាតមីន។ ជាការឆ្លើយតប សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ពិសេសការដាក់ចេញនូវអភិក្រមថ្មីរបស់ជប៉ុនសម្រាប់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត ដែលផ្តោតលើ៖ ១. ការកសាងហេដ្ឋារចនាសម្ព័ន្ធសង្គម ២. ការតភ្ជាប់សមុទ្រ ៣. ការបោសសម្អាតមីន។ #ams1minute
-
វិស័យកសិកម្ម នៅតែជាវិស័យអាទិភាពសម្រាប់រដ្ឋាភិបាលកម្ពុជា
