-
ការកសាងធនធានមនុស្សប្រកបដោយគុណភាព ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា

-
រាជរដ្ឋាភិបាលគ្មានគោលការណ៍ហាមឃាត់សប្បុរសជន និងសហគមន៍ចូលរួមកសាងសាលារៀននោះទេ

-
ក្រសួងការពារជាតិ៖ គិតត្រឹមរសៀលថ្ងៃនេះ ឧទ្ធម្ភាគចក្រមួយគ្រឿង

ដែលបានបាត់ការទាក់ទងពីទីបញ្ជាការទ័ពអាកាស ក្នុងភូមិសាស្រ្តជួរភ្នំក្រវ៉ាញ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅក្នុងការរុករកជួយសង្រ្គោះនៅឡេីយទេ។ ដោយសារស្ថានភាពអាកាសធាតុនៅទីតាំងប្រតិបត្តិការជាតំបន់ព្រៃក្រាស់ចុះអ័ព្ទខ្លាំង ក្រុមការងាររុករក និងជួយសង្រ្គោះបានដាក់ទិសដៅពង្រាយកម្លាំងក្នុងតំបន់នេះរួចហេីយ និងកំពុងបន្តប្រតិបត្តិការរុករកជួយសង្រ្គោះ។ ១៤ កក្កដា ២០២៤ #ams1minute
-
អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ

-
សម្តេចធិបតី៖ រាជរដ្ឋាភិបាល មិនដែលបានផ្ដល់អាជ្ញាប័ណ្ណឱ្យរថយន្តតាក់ស៊ីអគ្គិសនីពីប្រទេសវៀតណាម

-
ការផ្តល់ឱកាសសម្រាប់បន្តវេន

-
កិច្ចប្រជុំលើកដំបូងប្រចាំឆមាសទី១ នៃក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានរាជធានី-ខេត្ត ដើម្បីត្រួតពិនិត្យលទ្ធផលការងារក្នុងគោលដៅ៖

១. ជំរុញការផ្សព្វផ្សាយ និងការអនុវត្តកម្មវិធីនយោបាយ ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីនៃការកែទម្រង់ ព្រមទាំងវិធានការគន្លឹះនានា របស់រាជរដ្ឋាភិបាល ២. ផ្សារភ្ជាប់រវាងមន្ត្រីសាធារណៈ និងមូលដ្ឋាន ៣. ស្វែងយល់ និងវាយតម្លៃពីស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន ៤. ចូលរួមដោះស្រាយបញ្ហាជាក់ស្តែងនៅនឹងកន្លែង ឱ្យបានទាន់ពេល និង ប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ។ #ams1minute
-
សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់ជាគោលការណ៍ឱ្យមានការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ

“ពានរង្វាន់សម្តេចធិបតី” ដោយបើកចំហទូលំទូលាយ ដល់អ្នកហាត់គុនខ្មែរបុរាណគ្រប់ប្រភេទ គ្រប់ទម្រង់ គ្រប់ក្បាច់គុន និងគ្រប់ទិសទី ទាំងសញ្ជាតិខ្មែរ និងបរទេស អាចចូលរួមប្រកួតបានទាំងអស់ ហើយបានណែនាំឱ្យរៀបចំបង្កើតក្រុមជំនុំសិក្សាស្រាវជ្រាវចងក្រងគម្ពីរយុទ្ធគុនខ្មែរបុរាណ ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយ ក៏ដូចជាជនជាតិបរទេស បានឃើញនិងបានស្គាល់។ #ams1minute
-
សម្តេចធិបតី៖ “ក្នុងនាមម្ចាស់ផ្ទះសូមស្វាគមន៍ដល់គ្រប់ប្រតិភូកីឡា និងអត្តពលិកទាំងអស់ ដែលបានអញ្ជើញចូលរួមព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកងអាស៊ីលើកទី២នៅកម្ពុជា

-
សម្តេចធិបតី៖ “ការរៀបចំឱ្យមាន សភាពាណិជ្ជកម្មកម្ពុជាក្រុងម៉ែលប៊ន

ក៏ដូចជាទីក្រុងស៊ីដនី គឺជាភាពរីកចម្រើនដ៏ល្អមួយ ក្នុងការផ្សារភ្ជាប់ ទំនាក់ទំនងរវាងរាជរដ្ឋាភិបាល ធុរកិច្ច និងវិនយោគិនៃប្រទេសទាំងពីរ ដើម្បីជួយសម្របសម្រួល ដល់ការធ្វើធុរកិច្ច ការធ្វើពាណិជ្ជកម្ម និងវិនិយោគ”។ សម្តេចធិបតីក៏បានលើកទឹកចិត្តដល់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី សិក្សាស្វែងយល់ពីឱកាសក្នុងការធ្វើធុរកិច្ច និងការវិនិយោគ លើវិស័យដែលមានសក្តានុពល សំខាន់ៗដូចជា៖ វិស័យកសិកម្ម កសិឧស្សាហកម្ម ថាមពលកកើតឡើងវិញ ឌីជីថល អប់រំ និងសុខាភិបាល ព្រមទាំងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្នុងការផ្សព្វផ្សាយកាលានុវត្តភាពសម្រាប់ធុរកិច្ច និង ពាណិជ្ជកម្ម រវាងប្រទេសកម្ពុជា និងអូស្ត្រាលី។ #ams1minute