-
ព្រះរាជក្រឹត្យផ្ទេរនិងតែងតាំងមុខតំណែង លោក វ៉ី សំណាង ពីអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ មកជាអភិបាលនៃគណៈអភិបាលខេត្តតាកែវ💐

-
ព្រះរាជក្រឹត្យតែងតាំង លោក សរ សុពុត្រា ជាអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង 💐

-
រដ្ឋបាលរាជធានីភ្នំពេញត្រូវសិក្សាបន្ថែមពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ

-
ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន នឹងផ្តល់ អត្ថប្រយោជន៍ជាច្រើន ដូចជា៖

១. លើកកម្ពស់ដំណើរការនៃក្រសួង ស្ថាប័នឱ្យ កាន់តែមានប្រសិទ្ធភាព គុណភាព និងស័ក្តិសិទ្ធិភាពក្នុងក្របខណ្ឌនៃការបំពេញមុខងារ និងបេសកកម្ម ២. ការចាត់ចែងប្រើប្រាស់ថវិកាប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពក្នុងការអនុវត្តមុខងារ ៣. ការគ្រប់គ្រង និងចាត់ចែងធនធានមនុស្សប្រកបដោយប្រសិទ្ធភាព ដោយកំណត់បានពិតប្រាកដនូវតម្រូវការធនធានមនុស្ស ការអភិវឌ្ឍសមត្ថភាពមន្រ្តី និងការពង្រាយមន្រ្តី ៤. សមិទ្ធកម្មរបស់ក្រសួង ស្ថាប័ន និងអង្គភាពក្រោមឱវាទ មានភាពច្បាស់លាស់ អាចត្រួតពិនិត្យ និងវាយតម្លៃបាន ព្រមទាំងមានភាពកាន់តែប្រសើរ។ #ams1minute
-
ផែនទីទេសចរណ៍ម្ហូបខ្មែរ

-
ផលសំខាន់ៗ ៤ នៃការរៀនសូត្រ

-
ពេលនៅឱ្យគេស្រឡាញ់ ពេលចេញទៅឱ្យគេនឹក

-
អង្គការសុខភាពពិភពលោក (WHO) បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅធ្វើយ៉ាងណាឱ្យវិស័យសុខាភិបាលរបស់កម្ពុជាកាន់តែរីកចម្រើន

សម្តេចធិបតី បង្ហាញក្តីសង្ឃឹមថាកិច្ចសហប្រតិបត្តិការនេះនឹងចូលរួមចំណែកក្នុងការកសាងនូវប្រព័ន្ធសុខាភិបាលមួយនៅកម្ពុជា ប្រកបដោយភាពធន់ ដែននឹងផ្តល់នូវសេវាសុខាភិបាលក្នុងតម្លៃសមរម្យ និងមានគុណភាពខ្ពស់។ រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់លើការពង្រីកការផ្តល់សេវាសុខាភិបាលឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage) ដែលផ្តោតលើការពង្រីកការគ្របដណ្តប់នៃប្រព័ន្ធគាំពារសុខភាពសង្គម និងការពង្រឹងសមត្ថភាពថែទាំបឋម នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក រួមជាមួយការលើកកម្ពស់គុណភាពសេវាថែទាំសុខភាព។ ជាក់ស្តែង រាជរដ្ឋាភិបាលក៏បានប្រកាសដាក់ចេញឱ្យអនុវត្ត “ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥”។ #ams1minute
-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជម្រាបជូនអតិថិជន បុរី KP ម៉ន ដានី គម្រោងទី ២៩ ជ្រាបដូចខាងក្រោម៖

១. សូមបន្តមកបំពេញឯកសារធ្វើបច្ចុប្បន្នភាព និងការសាកសួរព័ត៌មានពាក់ព័ន្ធនឹងការបង់ប្រាក់ ចាប់ពីថ្ងៃទី២៤-២៨ ខែមិថុនា ឆ្នាំ២០២៤ នៅសាលសន្និបាត ២០២១ ជាន់ទី២ ទីស្តីការក្រសួង។ ២. សូមអតិថិជនបុរី KP ម៉ន ដានី គម្រោងទី ២៩ ទាំងអស់ ផ្អាកបង់ប្រាក់ជូនដល់បុរី និងរង់ចាំរហូតដល់ក្រសួង ជូនព័ត៌មានផ្លូវការក្រោយបញ្ចប់ការធ្វើបច្ចុប្បន្នភាពនេះ។ #ams1minute
-
រយៈពេល៤៧ ឆ្នាំនៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍

ដែលសម្តេចតេជោ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបទៀត បានលះបង់ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ពីរបបដ៏សែនឃោរឃៅប្រល័យពូជសាសន៍ ប៉ុល ពត។ ថ្ងៃទី២០ ខែមិថុនា បានកំណត់ជាទិវានៃដំណើរឆ្ពោះទៅកាន់ការផ្តួលរលំរបបប្រល័យពូជសាសន៍ ដែលប្រជាជនកម្ពុជាគ្រប់ៗរូប តែងតែចងចាំជានិច្ច ជាការគោរពដឹងគុណូបការៈដ៏ធំធេង របស់ សម្តេចតេជោ ជាបិតាស្ថាបនិកសន្តិភាព និងអគ្គមគ្គុទេសក៏ឯកដ៏ឆ្នើម និងប្រតិបត្តិករដ៏ទៃទៀត ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងតាមរយៈការចេញនូវ “នយោបាយឈ្នះ ឈ្នះ” ដែលបានបញ្ចប់សង្គ្រាមទាំងស្រុង បង្រួបបង្រួមជាតិ ឯកភាពជាតិ ឯកភាពទឹកដី ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ រដ្ឋាភិបាលតែមួយ កងកម្លាំងប្រដាប់អាវុធតែមួយ ដោយនាំមកនូវសន្តិភាពពេញលេញ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការស្តារ កសាង និងធានាបាននិរន្តរភាព នៃការអភិវឌ្ឍសង្គម ។ #ams1minute