Category: ព័ត៌មានជាតិ

  • អាជ្ញាធរមីន និងនាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ បើកវគ្គបណ្ដុះបណ្ដាលស្ដីពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ដល់នគរបាលខេត្តបន្ទាយមានជ័យ

    អាជ្ញាធរមីន និងនាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ បើកវគ្គបណ្ដុះបណ្ដាលស្ដីពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ដល់នគរបាលខេត្តបន្ទាយមានជ័យ

    បន្ទាយមានជ័យ៖ មន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ បានចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការផ្តល់សារអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ក្រោមវត្តមានលោក ទេព កល្យាណ អគ្គលេខាធិការរងអាជ្ញាធរមីន និងលោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោយទទួលបានការគាំទ្រពីគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ CFR4 និងមានកិច្ចសហការរវាងអាជ្ញាធរមីន អគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ។ លោក ទេព កល្យាណ បានបញ្ចាក់ថា វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាព ស្តីពីការផ្តល់សារអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ និងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ នៃគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និងស្គាល់ច្បាស់អំពីប្រភេទមីន/គ្រាប់ដែលត្រូវបានប្រើប្រាស់នៅកម្ពុជា សម្រាប់ឥទ្ធិពលបង្កគ្រោះថ្នាក់ ព្រមទាំងយល់ដឹងអំពីវិធីបង្ការគ្រោះថ្នាក់ក្នុងពេលចុះបំពេញការងារនៅតាមសហគមន៍ ដែលរងផលប៉ះពាល់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ។ លោកឧត្តមសេនីយ៍ទោ សែម គន្ធា និងក្នុងនាមនាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ បានណែនាំដល់សិក្ខាកាមគ្រប់ៗរូប ត្រូវគោរពវិន័យកងកម្លាំង ហើយខិតខំយកចិត្តទុកដាក់ស្តាប់បទបង្ហាញរបស់វាគ្មិន ដើម្បីយកចំណេះដឹង ដែលបានមកពីវគ្គបណ្តុះបណ្តាលនេះ ទៅអប់រំបន្តដល់ប្រជាពលរដ្ឋ និងសហគមន៍ក្នុងមូលដ្ឋានអំពីគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ ៕ ដោយ ៖ វណ្ណលុកប្រភព ៖…

  • ចំណតរថយន្តទំនើបឆ្លើយតបទៅនឹងកំណើនចំនួនប្រជាជនផង និងកំណើនជីវភាពរបស់ប្រជាពលរដ្ឋដែលមានលទ្ធភាពទិញមធ្យោបាយថ្មីៗផង

    ចំណតរថយន្តទំនើបឆ្លើយតបទៅនឹងកំណើនចំនួនប្រជាជនផង និងកំណើនជីវភាពរបស់ប្រជាពលរដ្ឋដែលមានលទ្ធភាពទិញមធ្យោបាយថ្មីៗផង
  • ភាពជោគជ័យរបស់ឪពុកម្ដាយមិនធានានូវភាពជោគជ័យរបស់កូននោះទេ

    ភាពជោគជ័យរបស់ឪពុកម្ដាយមិនធានានូវភាពជោគជ័យរបស់កូននោះទេ
  • ការងាររបស់សមាគមអតីតយុទ្ធជនផ្តោតគោលដៅ៣ចំណុច គឺ៖

    ការងាររបស់សមាគមអតីតយុទ្ធជនផ្តោតគោលដៅ៣ចំណុច គឺ៖

    ១.កិត្តិយស ៖ ការរំលឹកគុណូបការៈរបស់អតីតយុទ្ធជន ដើម្បីជាការរំលឹកដល់យុវជនជំនាន់ក្រោយចងចាំ ជាមួយនិងការធ្វើពិធីជួបជុំសំណេះសំណេាលជាមួយអតីតយុទ្ធជននៅតាមគ្រប់រាជធានីខេត្ត ២. ជីវភាព៖ ទោះបីជាអតីតយុទ្ធជនបានចូលនិវត្តន៍ទៅហើយក៏រាជរដ្ឋាភិបាលខិតខំដំឡើងប្រាក់សោធនរបបសម្រាប់គ្រួសារ រៀបចំផ្ទះសំបែងជូនអតីតយុទ្ធជនដែលគ្មានលទ្ធភាព ដាក់ចេញនៅគោលនយោបាយជាច្រើនក្នុងការគាំទ្រដល់សុខុមាលភាព និងជីវភាពរស់នៅ ដូចជាការផ្តល់ប័ណ្ណ ប.ស.ស. ដែលគាត់អាចទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃនៅតាមបណ្តាមន្ទីរពេទ្យរដ្ឋ និងឯកជនមួយចំនួន។ ៣. ឱកាស៖ ឱកាសរស់នៅដោយមិនកាត់ផ្តាច់ ដោយនៅបន្តប្រទាក់ក្រឡាក្នុងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ឱកាសអាចចូលរួមក្នុងសង្គម តាមរយៈតួនាទីមួយចំនួនក្នុងមូលដ្ឋាន លើសពីនេះក៏បានផ្តល់ជាអាហារូបករណ៍ និងជាពិសេស ផ្តល់ឱកាសលជាអាទិភាពដល់កូនចៅអតីតយុទ្ធជនបានចូលបម្រើនការងារកងទ័ពបន្តវេនពីឪពុកម្តាយផងដែរ។ #ams1minute

  • កុំគិតតែពីសង់អគារ ត្រូវគិតដល់បរិស្ថានបៃតង ផាសុកភាព និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ

    កុំគិតតែពីសង់អគារ ត្រូវគិតដល់បរិស្ថានបៃតង ផាសុកភាព និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ
  • ចេះមួយឱ្យច្បាស់ប្រសើរជាងចេះច្រើនតិចៗ

    ចេះមួយឱ្យច្បាស់ប្រសើរជាងចេះច្រើនតិចៗ
  • “យើងមិនអាចផ្ដន្ទាទោស ជនល្មើសលើសពីអ្វីដែលច្បាប់ជាធរមានបានចែង

    “យើងមិនអាចផ្ដន្ទាទោស ជនល្មើសលើសពីអ្វីដែលច្បាប់ជាធរមានបានចែង

    ឬបញ្ញត្តិនោះទេ ប៉ុន្តែទៅថ្ងៃអនាគត យើងអាចធ្វើវិសោធនកម្មច្បាប់ដើម្បីបង្កើនទម្ងន់ទោសទណ្ឌសម្រាប់អ្នកប្រព្រឹត្តខុសបែបនេះ” សម្តេចធិបតីសម្រេចប្រគល់ភារកិច្ចបន្ថែមជូនរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យសិក្សា និងរៀបចំបញ្ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលខាងមុខ នូវចំណុចខ្វះខាតទាំងឡាយនៅក្នុងក្រមព្រហ្មទណ្ឌ ដោយរួមបញ្ចូលទាំងចំណុចខ្វះខាតទាក់ទងនឹងការដាក់ទម្ងន់ទោសចំពោះស្ថានភាពនៃបទល្មើស ដូចករណីនៃការបាញ់ប្រហារដ៏សាហាវខាងលើផងដែរ។ #ams1minute

  • ការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា គឺរៀបចំការសិក្សា

    ការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា គឺរៀបចំការសិក្សា

    និងបង្រៀនតាមប្រព័ន្ធអនឡាញ ឬប្រព័ន្ធឌីជីថល ជាទម្រង់ (Platform) មួយសម្រាប់និស្សិតទាំងអស់អាចចូលរួមទទួលបានចំណេះដឹង និងរៀនតាមប្រព័ន្ធឌីជីថលនេះ ហើមានគោលបំណងចំនួន០៤ គឺ៖ ១. បន្តនិរន្តរភាពនៃការបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សា ក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងក្រោយពេលមានវិបត្តិ ២. ពង្រឹងគុណភាពនៃការបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សា ដោយប្រើប្រាស់នូវថ្នាលអប់រំឌីជីថលរួមគ្នា និងចែករំលែកការប្រើប្រាស់ ឱ្យអស់លទ្ធភាពនូវធនធានហេដ្ឋារចនាសម្ព័ន្ធ និងធនធានសិក្សាក្នុងចំណោមសាកលវិទ្យាល័យជាសមាជិក ៣. ផ្តល់លទ្ធភាពក្នុងការផ្ទេរឥណទានសិក្សារវាងសាកលវិទ្យាល័យជាសមាជិក ៤. បើកចំហធនធានសិក្សាទៅកាន់អ្នកសិក្សាក្នុងតំបន់ និងសាកលលោក។ #ams1minute

  • កម្ពុជា សម្រេចបាននូវសមិទ្ធិផលដ៏អស្ចារ្យ ដោយបានក្លាយជាប្រទេសមានអត្រាកម្លាំងពលកម្មជាស្ត្រីខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

    កម្ពុជា សម្រេចបាននូវសមិទ្ធិផលដ៏អស្ចារ្យ ដោយបានក្លាយជាប្រទេសមានអត្រាកម្លាំងពលកម្មជាស្ត្រីខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

    យោងតាមការប៉ាន់ប្រមាណរបស់អង្គការ ILO ក្នុងឆ្នាំ២០២៣ ភាគរយស្ត្រីកម្ពុជាដែលចូលរួមក្នុងកម្លាំងពលកម្ម មានរហូតដល់ ៧០%។ សមិទ្ធិផលនេះបង្ហាញពីវឌ្ឍនភាពរបស់កម្ពុជាក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចដល់ស្ត្រីក្នុងការងារ។ ដោយឡែក មីយ៉ាន់ម៉ា មានអត្រាចូលរួមកម្លាំងពលកម្មស្ត្រីទាបបំផុតនៅអាស៊ីអាគ្នេយ៍ គឺត្រឹមតែ ៤២% ប៉ុណ្ណោះ។ តួលេខនេះធ្វើឱ្យមីយ៉ាន់ម៉ាជាប់ចំណាត់ថ្នាក់ទី១៤៧ នៅទូទាំងពិភពលោកចំពោះប្រទេសដែលមានការចូលរួមកម្លាំងពលកម្មពីស្ដ្រី – Seasia #ams1minute

  • អនុសាសន៍ ៦ ក្នុងការជំរុញការអភិវឌ្ឍរាជធានីភ្នំពេញឱ្យកាន់តែទំនើប និងដើរមុនតម្រូវការប្រជាជន

    អនុសាសន៍ ៦ ក្នុងការជំរុញការអភិវឌ្ឍរាជធានីភ្នំពេញឱ្យកាន់តែទំនើប និងដើរមុនតម្រូវការប្រជាជន