-
សម្តេចធិបតី៖ “វិស័យឯកជន ត្រូវបន្តយកចិត្តទុកដាក់ក្នុងការពង្រឹង

និងពង្រីកខ្លួន ហើយចូលរួមជាដៃគូជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍរីកចម្រើនជូនប្រទេសជាតិ និងប្រជាជន។ រាជរដ្ឋាភិបាលអាណតិ្តទី៧ បានដាក់គោលដៅអាទិភាព គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធ ភាព និងចីរភាព ដោយបានកំណត់គោលដៅយុទ្ធសាស្ត្រចំនួន ៥ សម្រាប់ការអភិវឌ្ឍ ដោយគោលដៅយុទ្ធសាស្ត្រ ទី២ សំដៅលើការលើកកម្ពស់វិស័យឯកជន ដោយផ្តល់ការយកចិត្តទុកដាក់ដល់សហគ្រាសធុនមីក្រូ តូច មធ្យម និងសិប្បកម្ម ដែលជាកាតព្វកិច្ចកំណត់ដោយរដ្ឋធម្មនុញ្ញ ក្នុងការអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ។ រាជរដ្ឋាភិបាល នឹងបន្តគាំទ្រ និងពង្រឹងវិស័យឯកជន ដោយយកចិត្តទុកដាក់លើការកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគ ធានារក្សានូវស្ថិរភាពនៃកត្តាសុខសន្តិភាព សន្តិសុខនិងសណ្តាប់ធ្នាប់សង្គម រក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការគាំទ្រតាមរយៈការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តនានា និងការវិនិយោគលើធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាដើម”។ #ams1minute
-
ត្រូវពង្រឹងការត្រួតពិនិត្យបច្ចេកទេសយានយន្តឱ្យបានម៉ត់ចត់ និងប្រកបដោយប្រសិទ្ធភាព

-
កម្ពុជាបានឈានដល់ឱកាសមួយដែលអាចកសាងខឿនសេដ្ឋកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ

ប្រជាជនមានជីវភាពល្អប្រសើរ មានសុខសន្តិភាព និងស្ថេរភាពនយោបាយ ហើយក្នុងនោះក៏មានចំណែកចូលរួមជ្រោមជ្រែងរបស់ជប៉ុនផងដែរ។កម្ពុជាត្រូវការការគាំទ្រ និងបន្តកិច្ចសហប្រតិបត្តិការជាមួយជប៉ុនលើគ្រប់វិស័យ ពិសេសលើវិស័យរៀបចំដែនដី នគរូបនីយមកម្ម និងសំណង់ ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា និងការចុះបញ្ជីដីធ្លីបញ្ចប់នៅកម្ពុជា។ ប្រសាសន៍ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ លើកឡើងក្នុងឱកាសជួបសម្តែងការគួរសមជាមួយ ឯកឧត្តម TSUGE Yoshifumi អនុរដ្ឋមន្ត្រីការបរទេសជប៉ុន នៅទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។ ភាគីទាំងពីរបានឯកភាពរក្សាចំណងមិត្តភាពការទូតគ្រប់ជ្រុងជ្រោយ បន្តកិច្ចសហប្រតិបត្តិការលេីវិស័យសំណង់អោយកាន់តែរីកចម្រេីន និងជិតស្និទបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមអនុរដ្ឋមន្ត្រី បានចូលរួមជាអធិបតីក្នុងពិធីប្រគល់ទទួលជាផ្លូវការនូវម៉ាស៊ីន និងឧបករណ៍ពិសោធន៍ ដែលជាជំនួយរបស់ប្រជាជននិងរាជរដ្ឋាភិបាលជប៉ុន សម្រាប់មន្ទីរពិសោធន៍ជាតិសំណង់។ ២៧ មិថុនា ២០២៤ #ams1minute
-
អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៧៣ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

-
អបអរសាទរខួប៧៣ឆ្នាំ ថ្ងៃបង្កេីតគណបក្សប្រជាជនកម្ពុជា💐

គណបក្សប្រជាជនកម្ពុជា បានបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ មានឈ្មោះដើមថា បក្សប្រជាជនបដិវត្ដន៍ខ្មែរ ដោយមានប្រភពពីចលនាតស៊ូ របស់ប្រជាជនកម្ពុជា ប្រឆាំងពួកអាណានិគមនិយម ដើម្បីឯករាជ្យជាតិ ហើយបានសាងស្នាដៃ និងគុណបំណាច់ដ៏ឧត្តមសម្រាប់ជាតិ និងប្រជាជនកម្ពុជា ពិសេស បានផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ រក្សាបានសន្តិភាព កសាងប្រទេសឡើងវិញពីបាតដៃទទេក្រោមគំនផេះផង់នៃសង្គ្រាម រហូតមានការអភិវឌ្ឍន៍ជាតិរីកចម្រើនដូចបច្ចុប្បន្ន។ #ams1minute
-
រចនាសម្ព័ន្ធទំនើបសម្បូរបែបបញ្ជាក់ពីការរីកធំធាត់របស់រាជធានីខេត្តប្រកបដោយគុណភាព

-
រាជរដ្ឋាភិបាលនីតិកាលទី៧ប្តេជ្ញាក្នុងការបន្តអនុវត្តគោលនយោបាយ

ផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ហើយបានដាក់ចេញនូវយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីធានាឱ្យបាននូវភាពធន់ ភាពប៉ាន់ប្រមាណបាន និងភាពរីកចម្រើនទៅមុខនៃការធ្វើធុរកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និងការងារចិញ្ចឹមជីវិតនៅកម្ពុជា។ #ams1minute
-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈក្រុមការងារបរិវត្តកម្មឌីជីថល និងមន្ទីររៀបចំដែនដី

នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីដីធ្លីថ្មី ប្រព័ន្ធផ្ទេរកម្មសិទ្ធិ បង្កើត/លុបហ៊ីប៉ូតែក បណ្ណាល័យអេឡិចត្រូនិក និងប្រព័ន្ធចរន្តការរដ្ឋបាលផ្ទៃក្នុងរបស់ក្រសួង។ សមិទ្ធផលឌីជីថលថ្មីចំនួន ៤ បន្ថែមទៀត ដែលដាក់ឱ្យប្រើនាថ្ងៃទី២៧ មិថុនា នេះ គឺជាការចូលរួមចំណែកកសាងរដ្ឋាភិបាលឌីជីថល ស្របតាមគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលតាមរយៈការធ្វើឌីជីថលភាវូបនីយកម្មកិច្ចការសាធារណៈរបស់រដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងការផ្ដល់សេវាសាធារណៈក្នុងគោលដៅឆ្ពោះទៅសម្រេចបាននូវគោលនយោបាយគន្លឹះក្នុងការចុះបញ្ជីដីបង្ហើយ សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទ។ #ams1minute
-
រដ្ឋមន្រ្តីការបរទេសថៃ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត

-
កម្ពុជាត្រូវប្រឹងរៀនរស់ដោយខ្លួនឯង
