-
អបអរសាទរ ខួបលើកទី៧៣ ព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកអង្គការយូណេស្កូ (៣ កក្កដា ១៩៥១ ~ ៣ កក្កដា ២០២៤)

-
“ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលរួមមាន៖

វិស័យឧស្ម័ន និងប្រេង សុខាភិបាល មជ្ឈមណ្ឌលវាយតម្លៃទទួលស្គាល់សម្រាប់ការនាំចេញ វិស័យកែច្នៃចំណីអាហារ និងឡូជីស្ទីក និងវិស័យយានយន្តនៅកម្ពុជា” ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះលោក Lee Q. Shim និងសហការី ហើយបានគូសរំលេចផងដែរថា កម្ពុជាបានបង្កើតនូវតំណាងសភាពាណិជ្ជកម្មកម្ពុជាចំនួនពីរនៅប្រទេសកាណាដា ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដា និងជួយសម្របសម្រួលការនាំចេញ-ចូលផលិតផលរវាងប្រទេសទាំងពីរ។ #ams1minute
-
ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា Stefan Messerer ៖ “រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា

ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា” ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់ឯកឧត្តមក្នុងការបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ ការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការលើកទឹកចិត្ត និងជំរុញឱ្យវិនិយោគិនអាល្លឺម៉ង់មកវិនិយោគបន្ថែមទៀត ក៏ដូចជាការលើកកម្ពស់វិស័យពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ និងការចូលរួមចំណែកអភិវឌ្ឍន៍លើវិស័យ សុខាភិបាល និងវិស័យអប់រំ តាមរយៈការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់និស្សិតកម្ពុជា ក្នុងការបន្តការសិក្សានៅប្រទេសអាល្លឺម៉ង់។ សម្តេចធិបតី ក៏បានសម្តែងនូវការស្វាគមន៍ចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ក្នុងការបង្កើតស្ថានកុងស៊ុលកិត្តិយសអាល្លឺម៉ង់ប្រចាំខេត្តសៀមរាប ដើម្បីសម្រួលការតភ្ជាប់រវាងប្រជាជន និងប្រជាជន ពិសេសជំរុញវិស័យទេសចរណ៍នៃប្រទេសទាំងពីរ ព្រមទាំងសម្រួលនូវវិស័យពាណិជ្ជកម្ម និងវិនិយោគផងដែរ។ #ams1minute
-
គោលការណ៍ ៤ ដែលកំណត់គុណភាពអប់រំ

-
វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ

ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត” ERIA ក៏នឹងបន្តផ្ដោតលើក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការលើការជំរុញការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសលើផែនការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ បន្ថែមពីនេះ លោកសាស្ត្រចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានក៏បានជម្រាបជូនអំពីបំណងក្នុងការគោរពអញ្ជេីញសម្តេចតេជោ ធ្វេីជាវាគ្មិនពិសេស នៅERIA School of Government ដេីម្បីចំណែករំលែកនូវបទពិសោធន៍ជោគជ័យ នៃដំណេីរស្វែងរកសន្តិភាព និងបញ្ចប់សង្គ្រាមនៅកម្ពុជា ដល់សិក្ខាកាមដែលជាមន្ត្រីសាធារណៈព្រោះជោគជ័យរបស់កម្ពុជា ក៏ជាការចូលរួមចំណែកក្នុង ការថែរក្សា សន្តិភាព និងស្ថិរភាព ក្នុងតំបន់ផងដែរ។ #ams1minute
-
“កម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀតលើវិស័យសំខាន់ៗជាច្រើន

រួមមាន៖ វិស័យនយោបាយ សន្ដិសុខ និង ការពារជាតិ សេដ្ឋកិច្ច ទេសចរណ៍ អប់រំនិង ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន” បន្ថែមលើនេះ សម្តេចធិបតី និងឯកឧត្តមឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជាក៏បានពិភាក្សាអំពីការជំរុញនូវកិច្ចសហប្រតិបត្តិការលើការបង្កើតសួនឧស្សាហកម្មអាហារហាឡាល់ ដើម្បីជំរុញការអភិវឌ្ឍវិស័យហាឡាល់នៅកម្ពុជាក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។ #ams1minute
-
អាកាសយានដ្ឋានអន្ដរជាតិ “តារាសាគរ” នឹងដាក់ឱ្យដំណើរការហោះហើរ នៅដំណាច់ខែសីហា ឆ្នាំ២០

-
រាជរដ្ឋាភិបាលយកចិត្តទុកដាក់ផ្តល់ឱកាសការងារ និងកិច្ចការសង្គមដល់អតីតយុទ្ធជន និងក្រុមគ្រួសារ

-
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ជូនដំណឹងពីការលើកលែងការផាកពិន័យ ផ្សេងៗ

-
ការអភិវឌ្ឍមូលធនមនុស្សត្រូវមានភាពបុរេសកម្ម
