-
សម្តេចធិបតី៖ “ដើម្បីបង្កើនល្បឿនអភិវឌ្ឍវិស័យកសិកម្ម និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាកសិករ

-
សម្តេចធិបតី៖ “វិស័យកសិកម្មជាវិស័យអាទិភាពមួយ ដែលចូលរួមចំណែកយ៉ាងសកម្មក្នុងការធានាសន្តិសុខស្បៀង

លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងទ្រទ្រង់កំណើនសេដ្ឋកិច្ច ដោយរក្សាបាននូវតុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍ។ រាជរដ្ឋាភិបាលអាណតិ្តទី៧ បន្តអនុវត្តគោលការណ៍លើកលែងពន្ធ ដោយមិនយកពន្ធលើដីកសិកម្ម ដីស្រែជាលក្ខណៈគ្រួសារ ពន្ធនាំចូលសម្ភារកសិកម្ម កសិផល និងមុខទំនិញដែលជា អាហារមូលដ្ឋាន សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ រហូតដល់ចុងឆ្នាំ២០២៨ ព្រមទាំងការលើកទឹកចិត្តផ្នែកពន្ធដារចំនួន ២ឆ្នាំ បន្ថែមទៀតចំពោះសហគ្រាសផលិតផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញ ស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និង ជ័រកៅស៊ូ”។ #ams1minute
-
ប្រព័ន្ធមូលដ្ឋានទិន្នន័យសុរិយោដី ជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលរក្សាទុកទិន្នន័យសុរិយោដីជាទម្រង់ឌីជីថល

ប្រព័ន្ធនេះអាចតភា្ជប់ដោយផ្ទាល់មកកាន់មជ្ឍមណ្ឌលទិន្នន័យរួមរបស់ក្រសួង និងមានលក្ខណៈបទបែនអាចតភា្ជប់ជាមួយស្ថាប័នរដ្ឋ និងឯកជនតាមរយៈ API (Verify.gov.kh, CamDX) និងអាចផ្ទៀងផ្ទាត់ទិន្នន័យតាមអនឡាញ ដែលជួយកាត់បន្ថយពេលវេលា និងថវិកា មានប្រសិទ្ធភាព និងសុវត្តិភាពខ្ពស់ ឆ្លើយតបនឹងគោលនយោបាយសេវាគាប់ចិត្តរបស់ក្រសួង។ 🎥 MLMUPC #ams1minute
-
កុំទិញដីតាមតម្រាយ គម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីទារសំណងពីរដ្ឋ

-
ទិវាមច្ឆជាតិ ១ កក្កដា ប្រារព្ធឡើងដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសចូលរួមអភិរក្ស

និងអភិវឌ្ឍធនធានជលផល ប្រកបដោយនិរន្តរភាព សំដៅបង្កើនផលស្តុកមច្ឆជាតិ បំពេញសេចក្តីត្រូវការអាហារមូលដ្ឋានប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ។ ផ្អែកលើយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ពិសេស កម្មវិធី គោលនយោបាយអាទិភាពទី៥ និងទី៦ សំដៅជំរុញការអភិវឌ្ឍវិស័យកសិកម្ម ជាលទ្ធផល ក្នុងឆ្នាំ២០២៣កន្លងទៅ កម្ពុជាមិនត្រឹមតែអាចធានាបាននូវសន្តិសុខស្បៀងពេញលេញសម្រាប់ប្រជាជននៅទូទាំងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែផលិតបានលើសពីតម្រូវការ និងបាននាំចេញផលិតផលកសិកម្មជាង ៨លានតោន ដោយបាននាំមកវិញនូវចំណូលជារូបិយបណ្ណអន្តរជាតិជិត ៥ពាន់លានដុល្លារ។ #ams1minute
-
រដ្ឋមន្ត្រីការបរទេសជប៉ុន លោកជំទាវ KAMIKAWA Yoko នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ២០២៤

-
អបអរសាទរ ទិវាមច្ឆជាតិ ១ កក្កដា ២០២៤

-
រដ្ឋបាលរាជធានីខេត្តត្រូវគិតគូររៀបចំតំបន់បៃតង និងឧទ្យានសាធារណៈ

-
អ្នកនាំពាក្យក្រសួងការបរទេស៖ កម្ពុជាគាំទ្រ “ការយល់ដឹងរួមប្រាំមួយចំណុច

ស្តីពីដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន” (Six-Point Common Understanding on Political Settlement of the Ukraine Crisis) របស់ចិន និងប្រេស៊ីល ដោយខ្លឹមសារសមស្រប ឆ្លើយតបសភាពការណ៍ជាក់ស្តែង ដែលត្រូវសង្កត់ធ្ងន់លើអាទិភាពចំពោះមុខចំនួន៤ គឺ៖ ១. ទប់ស្កាត់កំណើនភាពតានតឹង និងបង្កបរិយាកាសអំណោយផលដល់ការសន្ទនា ដែលចាំបាច់ត្រូវមានការចូលរួមពីអ៊ុយក្រែន និងរុស្ស៊ី ២. បញ្ចៀសការធ្លាក់ដុនដាបកាន់តែខ្លាំងនូវវិបត្តិមនុស្សធម៌ ៣. បញ្ចៀសវិបត្តិនុយក្លេអ៊ែរ ៤. បង្កើនការខិតខំលើកកម្ពស់សន្តិសុខស្បៀង ថាមពល និងស្ថិរភាពខ្សែច្រវ៉ាក់ផ្គត់ផ្គង់។ #ams1minute