-
កុំតាំងខ្លួនជាមន្ត្រីជើង១០ឱ្យសោះ

-
ថវិកាឆ្នាំ២០២៥ ផ្អែកលើក្របខណ្ឌហិរញ្ញវត្ថុរយៈពេលមធ្យម ឆ្នាំ២០២៥-២០២៧

-
រួមគ្នាគិតគូរពីស្តង់ដាសុវត្ថិភាពសំណង់ ទាំងប្រព័ន្ធទឹក ភ្លើង ហ្គាស និងអគ្គិភ័យជាដើម ដើម្បីសុខសុវត្ថិភាពប្រជាពលរដ្ឋ

-
ការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋមិនមែនគិតតែរឿងរកចំណូលនោះទេតែក៏ត្រូវគិតពីការកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋផងដែរ

-
កិច្ចប្រជុំនៅប្រទេសស្វីស ដើម្បីស្វែងរកសន្តិភាពនៅអ៊ុយក្រែន ត្រូវបានបរាជ័យ ខណៈកម្ពុជាមិនទៅចូលរួម

ព្រោះដឹងលទ្ធផលថា កិច្ចប្រជុំនេះមិនទទួលបានជោគជ័យនោះទេ ព្រោះគ្មានវត្តមានរុស្ស៉ីចូលរួម ទោះបីជាមានការគាំទ្រយ៉ាងទូលំទូលាយចំពោះអ៊ុយក្រែន ក្នុងចំណោមប្រទេសដែលចូលរួមជាង៩០ ប្រទេសក៏ដោយ ក៏បញ្ហាប្រឈមជាច្រើននៅតែមាន ជាពិសេសអំពីការដោះស្រាយក្រោយសង្រ្គាម ដូចជាការតាំងទីលំនៅ ការដកទ័ព និងការធានាសន្តិសុខជាដើម។ សេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍ដែលហៅសកម្មភាពរបស់រុស្ស៊ីថា ជា សង្គ្រាម និងជំរុញឱ្យគោរពបូរណភាពទឹកដីអ៊ុយក្រែន ប្រហែលជាមិនទទួលបានការគាំទ្រពីគ្រប់ប្រទេសដែលចូលរួមនោះទេ។ កាលពីថ្ងៃទី០៧ ខែមិថុនាកន្លងទៅ សម្តេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសជាសាធារណៈថា កម្ពុជានឹងមានកំហុសធ្ងន់ធ្ងរ ប្រសិនបើកម្ពុជាសម្រេចទៅចូលរួមកិច្ចប្រជុំកំពូល ដើម្បីសន្តិភាពអ៊ុយក្រែន (Global Peace Summit) ដោយសារគ្មានវត្តមានភាគីសំខាន់គឺរុស្ស៉ី។ #ams1minute
-
សម្តេចធិបតី៖ រដ្ឋបាលរាជធានីខេត្តត្រូវបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព

ដែលជាអាទិភាពគន្លឹះមួយរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងការងារសន្តិសុខ និង សណ្ដាប់ធ្នាប់សាធារណៈ (បង្ក្រាបចោរឆក់ ចោរលួច ចោរប្លន់ និង ក្មេងទំនើងទាំងតាមសាលារៀន និងក្នុងសហគមន៍) ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យបានល្អប្រសើរ។អាជ្ញាធរត្រូវបន្តចាត់វិធានការឱ្យបានជាប្រចាំជាប់មិនដាច់ដូចភ្លៀងរលឹម ដោយមិនត្រូវលើកលែងឡើយ។ #ams1minute
-
សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី នៅថ្ងៃទី១៨-១៩ មិថុនា ២០២៤ តបតាមការអញ្ជើញរបស់សមភាគីសិង្ហបុរី

-
ការសាងសង់ផ្លូវថ្មីៗត្រូវគិតគូរពីកំណើននៃការធ្វើដំណើរសម្រាប់ពេល១៥ឆ្នាំ ឬ២០ឆ្នាំទៅមុខ

-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅម៉ោងទៅនិងចេញពីបម្រើការងារ (Rush Hours) រដ្ឋបាលរាជធានី

-
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបង្កើនការដាំដុះគម្របបៃតងក្នុងទីក្រុង

ដើម្បីកាត់បន្ថយកម្ដៅ និងបន្តសិក្សាបន្ថែមអំពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដែលមានលក្ខណៈទំនើប វ័យឆ្លាត និងសន្សំសំចៃខ្ពស់ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាក្នុងរាជធានីភ្នំពេញ ដូចជា ការបំពាក់កាមេរ៉ាសុវត្ថិភាព អំពូលសូឡា និងប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិនៅតាមសួនច្បារ សាធារណៈ ដើម្បីឱ្យទីក្រុងរបស់យើងកាន់តែមានភាពទាក់ទាញ និងប្រណីត ស័ក្តិសមជាទីក្រុងឆ្លាតអាស៊ាន។ #ams1minute