-
២៥ឆ្នាំនៃសុខសន្តិភាព

-
កម្ពុជាឈឺចាប់ខ្លាំងណាស់ នៅពេលដែលអន្តរជាតិផ្តល់អាសនៈអង្គការសហប្រជាជាតិឱ្យខ្មែរក្រហម

-
កម្ពុជា-គុយបា សន្យាពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការ

ប្រមុខការទូតកម្ពុជា និង ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា Milena Caridad Zaldivar បានសន្យាពង្រឹងទំនាក់ទំនងក្រោមកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ និងបានឯកភាពគ្នាផងដែរក្នុងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីៗដែលមានសក្តានុពល រួមទាំង កសិ-ពាណិជ្ជកម្ម ផលិតកម្មស្រូវ និងការវិនិយោគ។ លោកជំទាវ ក៏បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់គុយបា ដើម្បីធ្វើកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាមួយកម្ពុជា ជាពិសេសលើវិស័យកសិកម្ម កីឡា សុខាភិបាល និងការផ្លាស់ប្តូរការអប់រំ។ #ams1minute
-
រដ្ឋាភិបាលអៀរឡង់ប្តេជ្ញាចិត្តនឹងពង្រឹងចំណងមិត្តភាពក្នុងតំបន់

ជាពិសេសលើកម្ពុជា ដោយផ្តោតលើវិស័យអប់រំដែលជាសសរស្តម្ភសំខាន់នៃកម្មវិធីកិច្ចសហប្រតិបត្តិការរបស់អៀរឡង់ ដែលស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល។ ប្រមុខការទូតកម្ពុជា និងឯកអគ្គរដ្ឋទូតសាធារណរដ្ឋអៀរឡង់ Deirdre Ní Fhallúin ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគី ឬគណៈកម្មការសេដ្ឋកិច្ចចម្រុះ ដែលនឹងត្រួសត្រាយផ្លូវដើម្បីពង្រឹង និងស្វែងរកវិស័យថ្មីសម្រាប់ភាពជាដៃគូ ជាពិសេសក្នុងការផ្លាស់ប្តូរពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ #ams1minute
-
កម្ពុជា ស្ថិតក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចជឿនលឿនបំផុតក្នុងឆ្នាំ២០២៤

ដោយកំណើននេះស្ថិតក្នុងអត្រា ៦,១%។ សន្ទុះនេះ ឈរនៅខ្ពស់ជាងហ្វីលីពីន និងវៀតណាម ដែលមានកំណើនសេដ្ឋកិច្ចត្រឹម ៥,៩% ដូចគ្នា។ ទីក្រុងរដ្ឋបាលស្វយ័តពិសេសរបស់ចិន ម៉ាកាវ ត្រូវបានព្យាករថានឹងមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេក្នុងពិភពលោក ដោយអត្រាកំណើនមានរហូតដល់ ២៧,២% ខណៈអត្រាកំណើនសេដ្ឋកិច្ចជាមធ្យមរបស់ពិភពលោកស្ថិតត្រឹម ២,៩% ប៉ុណ្ណោះ- Visual Capitalist #ams1minute
-
អ្វីក៏ដោយ រៀនឱ្យចេះ រៀនឱ្យប្រាកដ យើងបានតម្លៃហើយ

-
សម្តេចធិបតី៖ “រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើការអប់រំ និងការបណ្តុះបណ្តាលដើម្បីបង្កើនធនធានមនុស្ស

ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេស ដោយបានបន្តខិតខំកែទម្រង់វិស័យអប់រំគ្រប់កម្រិត រួមទាំងការដាក់ចេញគោលនយោបាយ និងវិធានគន្លឹះនានា ឱ្យអនុវត្តសម្រាប់បង្កើនគុណភាពអប់រំ ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងតម្លាភាព ដើម្បីធានាឱ្យបាននូវកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងភាពធន់ ក្នុងគោលបំណងលើកកម្ពស់នូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់”។ #ams1minute
-
សម្តេចធិបតី៖ “រាជរដ្ឋាភិបាលកម្ពុជាបើកឱកាសឱ្យវិស័យឯកជនទាំងក្នុង និងក្រៅប្រទេស

-
“ធនធានមនុស្ស គឺជាទ្រព្យដ៏សំខាន់សម្រាប់ជាតិ”

-
សន្តិភាពនឹងនៅឋិតឋេរដរាបណាយើងអាចកាត់បន្ថយភាពក្រីក្រ និងគម្លាតសង្គមដោយប្រសិទ្ធភាព បង្កើតការងារ និងបំពេញសេចក្តីត្រូវការជូនប្រជាជនបានយ៉ាងប្រសើរ
