-
បណ្ណាល័យសាធារណៈមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការផ្ដល់ចំណេះដឹងទៅកាន់សាធារណជន

វៀតណាម មានបណ្ណាល័យសាធារណៈច្រើនជាងគេនៅអាស៊ីអាគ្នេយ៍ ដោយមានចំនួនសរុប ៦ ៦៩១ទីតាំង។ ថៃជាប់ចំណាត់ថ្នាក់លេខ២ ដោយមានបណ្ណាល័យចំនួន ២ ១១៦ ទីតាំង ហើយម៉ាឡេស៊ីជាប់ចំណាត់ថ្នាក់លេខ៣ ដោយមានបណ្ណាល័យចំនួន ១ ៣៩២ទីតាំង។ ហ្វីលីពីន ឈរនៅលេខរៀងបន្ទាប់ ដោយមានបណ្ណាល័យសាធារណៈចំនួន ១ ១២៤ទីតាំង។ កម្ពុជា ឈរនៅចំណាត់ថ្នាក់ទី៥ ដោយមានបណ្ណាល័យសាធារណៈសរុបចំនួន ១ ១០០ទីតាំង ច្រើនជាងឥណ្ឌូណេស៊ី ដែលមានបណ្ណាល័យសាធារណៈសរុបចំនួន ១ ០៦២ទីតាំង។ ឡាវ សិង្ហបុរី ប្រ៊ុយណេ ទីម័រខាងកើត និងមីយ៉ាន់ម៉ា មានចំនួនក្រោម ១០០ទីតាំង – Seasia Stats #ams1minute
-
តបតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី សមាជិកក្រុមប្រឹក្សាខេត្ត

អាណត្តិថ្មី ដែលជាអង្គនីតិប្បញ្ញត្តិរបស់ថ្នាក់ក្រោមជាតិនៃខេត្តនៅតាមតំបន់ឆ្នេរ ត្រូវជំរុញដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិនិងស្គាល់ពីសក្តានុពលនៃច្រករបៀងសេដ្ឋកិច្ចរបស់ខេត្តរៀងៗខ្លួន ដើម្បីរួមគ្នាជាកម្លាំងស្នូលដ៏រឹងមាំដែលអាចប្រកួតប្រជែងជាមួយទីផ្សារក្នុងតំបន់ និងអន្តរជាតិបាន។ ប្រសាសន៍ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សា ខេត្តព្រះសីហនុ អាណត្តិទី៤ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។ #ams1minute
-
លក្ខណសម្បត្តិទាំង៧ នៃគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព

-
កូនខ្មែរមានសមត្ថភាពធ្វើអ្វីដែលជារបស់ខ្មែរ មិនចាញ់បរទេសនោះទេ

-
ក្នុងរយៈពេលជាង៣០ឆ្នាំ សាលាភូមិន្ទរដ្ឋបាល ក្នុងនាមជាគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈ

សម្រេចបាននូវការបណ្តុះបណ្តាលមន្រ្តីរាជការ ទាំងវគ្គសិក្សារយៈពេលវែង និងវគ្គសិក្សារយៈពេលខ្លីសរុប ២៣ ៨១៨ នាក់ (នារី ៥ ០១៧ នាក់)។ ឆ្លើយតបនឹងគោលបំណងនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បី “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” ដែលផ្តោតលើអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ សាលាភូមិន្ទរដ្ឋបាលនឹងបន្តពង្រឹង និងពង្រីកកិច្ចសហការល្អជាមួយក្រសួងស្ថាប័ននៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយផ្តោតការយកចិត្តទុកដាក់លើការរៀបចំ និងបើកវគ្គបណ្តុះបណ្តាល ឱ្យឆ្លើយតបនឹងសេចក្តីត្រូវការនៃការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ ឈរលើបាវចនា “វិន័យ គុណភាព គុណធម៌ និងនវានុវត្តន៍”។ #ams1minute
-
ទី១ ការពារសន្តិភាពឱ្យបាន ទី២ ទប់ស្កាត់កុំឱ្យមានការដណ្តើមអំណាចតាមបែបមិនប្រជាធិបតេយ្យ

-
អបអរសាទរ កីឡាករម៉ូតូទឹកជម្រើសជាតិ កៃវ៉ាន់ ស៊ីដែន ដែលឈ្នះបានលេខ២ ក្នុងព្រឹត្តិការណ៍ Asian Championship ឆ្នាំ២០២៤ លើវិញ្ញាសារ Novice Ski Stock

-
អបអរសាទរ កីឡាករម៉ូតូទឹកជម្រើសជាតិ មីន អូស្មាន់ ដែលឈ្នះបានលេខ១ ក្នុងព្រឹត្តិការណ៍ Asian Championship ឆ្នាំ២០២៤ លើវិញ្ញាសារ Novice Ski Stock

-
ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ព្រះបរមរាជានុញ្ញាតជូន សម្តេចតេជោ ប្រធានព្រឹទ្ធសភា

-
អបអរសាទរ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានឈ្នះក្រុមបាល់ទាត់ជម្រើសជាតិម៉ុងហ្គោលី ក្នុងការប្រកួតកីឡាបាល់ទាត់មិត្តភាពអន្តរជាតិ ដោយ លទ្ធផល ២~០
