-
“សូមកុំព្យាយាមទម្លាក់កំហុសឲ្យចិន ពេលកម្ពុជាមិនចូលរួមក្នុងសន្និសីទ និងសូមបញ្ឈប់ការភ្ជាប់កម្ពុជាទៅក្នុងល្បែងភូមិសាស្ត្រនយោបាយប្រឆាំងចិន”

សម្តេចតេជោ ហ៊ុន សែន៖ “មានកាសែតបរទេសមួយចុះផ្សាយអំពីប្រទេសអាសុីអាគ្នេយ៍ចូលរួមសន្និសីទសន្តិភាពអ៊ុយក្រែន នៅស្វីសនាពេលខាងមុខ។ គេខិតខំទម្លាក់កំហុសឲ្យចិន ប្រសិនកម្ពុជាមិនបានចូលរួម។ ខ្ញុំបានជម្រាបប្រធានសភាអ៊ុយក្រែន ថា សន្និសីទមិនទទួលបានជោគជ័យទេ ប្រសិនបើភាគីពាក់ព័ន្ធពិសេសរុស្សុី មិនត្រូវបានអញ្ជើញឲ្យចូលរួម។ កម្ពុជាជារដ្ឋឯករាជ្យ ហើយខ្ញុំបានធ្វើការជាមួយមេដឹកនាំចិនច្រើនឆ្នាំ និងច្រើនជំនាន់ខ្ញុំមិនធ្លាប់លឺ មេដឹកនាំចិនណាម្នាក់ និយាយមកកាន់ខ្ញុំឲ្យធ្វើនេះ ឬធ្វើនោះតាមបំណងរបស់ចិនឡើយ។ ផ្ទុយទៅវិញពួកអ្នកដែលនិយាយថា កម្ពុជាធ្វើតាមចិនទៅវិញទេ ដែលតែងតែមកដាក់ការគាបសង្កត់ឲ្យកម្ពុជាធ្វើតាមខ្លួនរហូតប៉ះទង្គិចសម្ដីជាមួយខ្ញុំជាញឹកញាប់។ ការសម្រេចចិត្តមិនចូលរួមសន្និសីទរបស់កម្ពុជា វាជាសិទ្ធិរបស់កម្ពុជា ដោយកម្ពុជាមើលឃើញថា វាមិនមានជោគជ័យ”។ #ams1minute
-
សម្តេចតេជោ ហ៊ុន សែន៖ “កម្ពុជា សម្រេចមិនទៅចូលរួមកិច្ចប្រជុំកំពូលដើម្បីសន្តិភាពអ៊ុយក្រែន ព្រោះភាគីសំខាន់គឺរុស្ស៉ី មិនត្រូវបានអញ្ជើញ

-
សម្តេចធិបតី៖” វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) មានអត្ថប្រយោជន៍ជាអនេក តែត្រូវតែបម្រើមុខងារក្នុងគោលដៅត្រឹមត្រូវសម្រាប់សង្គមជាតិ ហើយមុខងារ និងគោលបំណងទាំងអស់នោះត្រូវកំណត់ឡើងដោយមនុស្ស

-
សម្តេចធិបតី ហ៊ុន ម៉ាណែត មានក្តីសង្ឃឹមជឿជាក់ថា អង្គមហាសន្និបាតសភាយុវពាណិជ្ជករអន្តរជាតិទាំងមូល

នឹងមានឱកាសស្វែងយល់ពីសក្តានុពលរបស់កម្ពុជា ក្នុងការធ្វើធុរកិច្ច និងវិនិយោគ ហើយរាជរដ្ឋាភិបាលរង់ចាំផ្តល់ការសម្របសម្រួលក្នុងនាមជាដៃគូដ៏ស្និទ្ធស្នាល ហើយអង្គមហាសន្និបាតនេះ នឹងក្លាយជាកាតាលីករ សម្រាប់ការបំផុសគំនិតច្នៃប្រឌិត និងជាការប្តេជ្ញាចិត្តរបស់យើងសាជាថ្មីក្នុងការកសាងនូវជោគវាសនារួមគ្នាមួយ ដែលប្រកបដោយចីរភាព។ #ams1minute
-
តំបន់សេដ្ឋកិច្ចពិសេសរាជធានី-ខេត្ត នៅព្រះរាជាណាចក្រកម្ពុជា

-
សុខចិត្តឱ្យតុលាការខ្មែរក្រហមបរាជ័យ តែមិនឱ្យកម្ពុជាផ្ទុះសង្គ្រាមឡើងវិញនោះទេ

-
៥ខែដំបូង ឆ្នាំ២០២៤ កម្ពុជារកចំណូលពីការនាំចេញបានក្នុងទំហំទឹកប្រាក់ប្រមាណជាង ១០ពាន់លានដុល្លារ

កើនឡើង ១០,៨៨% ខណៈការនាំចូលមានជាង ១១ពាន់លានដុល្លារ កើនឡើង១៣,៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ កម្ពុជា នាំចេញទៅកាន់ប្រទេសនានាដូចជា អាមេរិក វៀតណាម ចិន ជប៉ុន ថៃ កាណាដា និងបណ្តាប្រទេសដៃគូពាណិជ្ជកម្មផ្សេងៗ។ ទំនិញដែលនាំចេញ រួមមាន សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់, ផ្លែឈើ និងគ្រាប់ផ្លែឈើ, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, ស្បែកជើង, កៅស៊ូ រួមនឹងទំនិញសំខាន់ៗផ្សេងទៀត។ ប្រភព៖ FN #ams1minute
-
កំពង់ផែពហុបំណងកំពត ដំណាក់កាលទី១ តម្លៃប្រមាណ ១៤០លានដុល្លារអាមេរិក នឹងក្លាយជាសរសៃឈាមដ៏សំខាន់ថ្មីមួយទៀតសម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ សំដៅរួមចំណែកអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា

-
ភូមិឃុំសង្កាត់មានសុវត្ថិភាព

-
សម្ដេចតេជោប្រធានព្រឹទ្ធសភា បានផ្ដល់អនុសាសន៍ ចំនួន ៣ ចំណុច ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការនិងវិនិយោគ ដល់ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា៖

១. ចាប់យកវិស័យកសិកម្មជាស្នូល នាពេលខាងមុខនេះ ដោយកម្ពុជាមានសន្តិសុខស្បៀង ដោយនៅសល់ស្រូវច្រើន ហើយឥណ្ឌូណេស៊ី ដែលមានប្រជាជនច្រើនត្រូវការស្បៀង ហើយសម្ដេចតេជោ បានជំរុញឱ្យឥណ្ឌូណេស៊ី ពិចារណាក្នុងការវិនិយោគដោយផ្ទាល់ នៅប្រទេសកម្ពុជាតែម្ដង គឺការរៀបចំជាប្រព័ន្ធផលិត ស្តុកទុកកិន ហើយអាចវេចខ្ចប់ ដើម្បីនាំចេញទៅកាន់ឥណ្ឌូណេស៊ី ឬបណ្ដាប្រទេសផ្សេងៗទៀត។ ២. ជម្រុញឱ្យភាគីទាំងពីរពិនិត្យមើល អ្វីដែលអាចជំរុញកំណើនពាណិជ្ជកម្ម ឱ្យបានច្រើនថែមទៀត ដែលជាការបំពេញឱ្យគ្នាទៅវិញទៅមក។ #ams1minute