-
កម្ពុជា-ហ្វាំងឡង់ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ សុខាភិបាល ពាណិជ្ជកម្ម និងវិស័យបរិស្ថាន

សម្ដេចធិបតី ក៏បានបញ្ជាក់ជូន ឯកអគ្គរដ្ឋទូតហ្វាំងឡង់ប្រចាំកម្ពុជា Jyri Järviaho ថា៖ “រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តអនុវត្តគោលនយោបាយលើកកម្ពស់វិស័យអប់រំ តាមរយៈការផ្តល់អាទិភាពលើការកសាងមូលធនមនុស្សប្រកបដោយសមត្ថភាព និងសុខភាព ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត ហើយរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាអាទិភាពក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារប្រកបដោយភាពបត់បែន និងតាមតម្រូវការជាក់ស្តែង ព្រមទាំងពង្រឹងសមត្ថភាពបន្ថែមតាមរយៈការរៀបចំជំនាញឡើងវិញ (Reskilling) និងការបង្កើនជំនាញ (Upskilling)ផងដែរ”។ #ams1minute
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញតឱ្យ លោក Kelvin K. Mo ប្រធានសភាពាណិជ្ជកម្មក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

កម្ពុជា និងកាណាដា មានទំនាក់ទំនងដ៏រឹងមាំ និងយូរអង្វែងមកហើយ មិនតែប៉ុណ្ណោះប្រទេសកាណាដា ជាដៃគូដ៏សំខាន់របស់កម្ពុជា ទាំងការស្វែងរកសន្តិភាពនាពេលអតីតកាល និងការកសាងសេដ្ឋកិច្ច ដោយ កាណាដា គឺជាដៃគូពាណិជ្ជកម្មលេខរៀងទី៨ របស់កម្ពុជា។ ក្នុងឆ្នាំ២០២២ ទំហំវិនិយោគដោយផ្ទាល់(FDI) ពីប្រទេសកាណាដា មានទំហំរហូតដល់ ២ ០៦២ពាន់លានដុល្លារ បូករួមជាមួយនឹងគំនិតផ្តួចផ្តើមចូលក្នុងទីផ្សារកាណាដា ដែលផ្តល់នូវកូតាក្នុងការលើកលែងពន្ធដល់កម្ពុជា លើមុខទំនិញដូចជា៖ សម្លៀកបំពាក់ ស្បែកជើង និងវាយនភណ្ឌ។ #ams1minute
-
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd James Austin III ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក នៅកម្ពុជានាពេលនេះ ត្រូវបានគេមើលឃើញថា ជាការរួមចំណែកលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងកម្ពុជា និងអាមេរិក ឱ្យកាន់តែល្អប្រសើរ។ សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Lloyd James Austin III នៅកម្ពុជានាពេលនេះ គឺជាលើកទី២ហើយ។ កាលឆ្នាំ២០២២ លោកក៏ធ្លាប់បានអញ្ជើញមកកម្ពុជា ម្តងផងដែរ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩។ #ams1minute
-
អ្វីដែលអាចធ្វើបានដើម្បីឯករាជ្យ ត្រូវតែប្រឹងធ្វើ

-
ប្រមុខការទូតកម្ពុជាលើកឡើងពីវិធានការដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុវត្ត

ដើម្បីគាំទ្រដល់ការអភិវឌ្ឍសហគ្រាស ក្នុងកិច្ចប្រជុំសហគ្រិនហ្វ្រង់កូហ្វូន (REF) លើកទី៤ នៅទីក្រុងម៉ារ៉ាកិច ដោយសង្កត់ធ្ងន់លើកត្តាចាំបាច់ ចំនួន ២ គឺ៖ ១. ការរៀបចំយន្តការពិគ្រោះយោបល់ជាមួយក្រុមហ៊ុនឯកជនដើម្បីស្វែងយល់ពីតម្រូវការរបស់ពួកគេ និងដាក់ចេញនូវវិធានការគោលនយោបាយជាមួយ ក្រុមហ៊ុនឯកជនដើម្បីស្វែងយល់ពីតម្រូវការរបស់ពួកគេ និងដាក់ចេញនូវវិធានការគោលនយោបាយសមស្រប ២. ការជួយដល់ក្រុមហ៊ុនឱ្យសម្របខ្លួនបានយ៉ាងល្អប្រសើរទៅ នឹងកាលៈទេសៈថ្មីៗ ជាអាទិ៍ក្នុងការអភិវឌ្ឍធនធានមនុស្ស និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ #ams1minute
-
“កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ នៅខេត្តសៀមរាប”

-
ការតាមដាន ត្រួតពិនិត្យ និងដោះស្រាយបញ្ហា គឺជាកិច្ចការអាទិភាពដែលត្រូវធ្វើ

-
ប្រមុខការទូតកម្ពុជា-តួកគី ប្តេជ្ញាបន្តបង្រួបបង្រួម និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងក្របខណ្ឌតំបន់ និងពិភពលោក

និងបានឯកភាពគ្នាលើបញ្ហាអន្តរជាតិធំៗ ហើយយល់ស្របគ្នាអំពីភាពចាំបាច់ក្នុងការបង្កើតជើងហោះហើរត្រង់រវាងកម្ពុជា និងតួកគី។ ភាគីតួកគី បញ្ជាក់ថានឹងជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍តួកគី ចាប់ផ្តើមការហោះហើរត្រង់ទៅកម្ពុជាឱ្យបានឆាប់បំផុត ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ប្រមុខការទូតកម្ពុជា នៅរដ្ឋធានីអង់ការ៉ា ក៏មានការចុះហត្ថលេខាលើឯកសារចំនួនប្រាំ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការវាយតម្លៃទទួលស្គាល់ស្តង់ដាហាឡាល់ ប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង ឧត្តមសិក្សា និងវិស័យព្រៃឈើ។ #ams1minute
-
អបអរសាទរ សមាគមកីឡាបាល់ទះវិសាខា កម្ពុជា ដែលបានឈ្នះវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ WSVI ក្នុងព្រឹត្តិការណ៍ កីឡាបាល់ទះ

-
សម្តេចតេជោជឿជាក់ថាវៀតណាមចង់ឱ្យកម្ពុជាឯករាជ្យលើការដឹកជញ្ជូនតាមផ្លូវទឹក
