-
សម្តេចធិបតី ហ៊ុន ម៉ាណែត ព្រមានដកតំណែងមន្ត្រីខិលខូច ប្រសិនបើប៉ះពាល់ដីអភិរក្សតំបន់៣ នៅជុំវិញបឹងទន្លេសាប
#ams1minute
-
សម្តេចធិបតី៖ “វិស័យកសិកម្ម ជាវិស័យអាទិភាពដ៏សំខាន់មួយ ដែលចូលរួមចំណែកក្នុងការធានាសន្តិសុខស្បៀង
ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ”។ #ams1minute
-
ទស្សនាទាន ៤ នៃកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤
#ams1minute
-
អត្ថប្រយោជន៍នៃកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤
#ams1minute
-
កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤
ដាក់ចេញនូវវិធានការ និងយន្តការ ដែលមានលក្ខណៈជាកញ្ចប់ ប្រទាក់ក្រឡា មុតស្រួច និងសាមញ្ញ ក្នុងគោលដៅជំរុញការវិនិយោគ ការអភិវឌ្ឍឧស្សាហកម្ម ការស្តារកំណើនសេដ្ឋកិច្ច និងការបំពេញបន្ថែមលើយុទ្ធសាស្ត្រ និងគោលនយោបាយនានារបស់រាជដ្ឋាភិបាល ពិសេសការអនុវត្តផែនការមេប្រែក្លាយខេត្តព្រះសីហនុ ទៅជា តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ #ams1minute
-
ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន៖ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤
គឺជាគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិត និងភាពវៃឆ្លាតរបស់សមេ្តចធិបតីនាយករដ្ឋមន្ត្រី ដើម្បីជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគ សំដៅប្រែក្លាយខេត្តព្រះសីហនុឱ្យទៅជាខេត្តដឹកមុខក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ដែលស្ថានភាពសេដ្ឋកិច្ចពិភពលោក និងតំបន់ កំពុងតែបន្តប្រឈមនិងភាពមិនប្រាកដប្រជាខ្ពស់”។ #ams1minute
-
សារព័ត៌មានជាអំណាចទី៤បើប្រើប្រាស់ត្រូវ គឺជួយប្រទេសជាតិច្រើនណាស់
#ams1minute
-
គណៈកម្មការសុរិយោដីថ្នាក់ជាតិ អាជ្ញាធរទន្លេសាប អាជ្ញាធរមូលដ្ឋាន និងក្រសួងស្ថាប័នពាក់ព័ន្ធ
បានឯកភាពគ្នាកំណត់យកតំបន់បឹងទន្លេសាបទាំងមូលដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ កិច្ចប្រជុំអន្តរក្រសួងជំរុញការងារចុះបញ្ជីដីធ្លីនៅតំបន់បឹងទន្លេសាប នាព្រឹកថ្ងៃទី៣០ មករា ២០២៤ ប្តេជ្ញាប្រើប្រាស់កម្លាំងសរុប ដើម្បីចុះបញ្ជីដីធ្លីជាប្រព័ន្ធឱ្យបានឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ព្រមទាំងរៀបចំធ្វើបច្ចុប្បន្នភាពផែនទី ដើម្បីគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍតំបន់បឹងទន្លេសាបប្រកបដោយចីរភាព។ #ams1minute
-
រដ្ឋមន្ត្រីការបរទេសអាស៊ាន បានសម្តែងការគាំទ្រចំពោះអាទិភាពរបស់ឡាវ ក្នុងនាមជាប្រធាន អាស៊ានឆ្នាំ២០២៤ ក្រោមមូលបទ “អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់”
ចំពោះ “ការពង្រឹងការតភ្ជាប់”មានអាទិភាពចំនួន ៤ គឺ៖ សមាហរណកម្មនិងការតភ្ជាប់សេដ្ឋកិច្ច ការបង្កើតអនាគតរួមប្រកបដោយបរិយាបន្ននិងចីរភាព ការផ្លាស់ប្តូរទៅរកអនាគតឌីជីថល និងការលើកកម្ពស់តួនាទីវប្បធម៌និងសិល្បៈអាស៊ានដើម្បីឱ្យមានបរិយាប័ន្ននិងចីរភាព។ ចំពោះ “ការពង្រឹង ភាពធន់” មានអាទិភាពចំនួន៥ គឺ៖ ការបង្កើតផែនការយុទ្ធសាស្ត្រដើម្បីអនុវត្តចក្ខុវិស័យ សហគមន៍អាស៊ានឆ្នាំ២០៤៥ ការលើកកម្ពស់មជ្ឈភាពអាស៊ាន ការលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកបរិស្ថាន ការលើកកម្ពស់តួនាទីស្ត្រីនិងកុមារឆ្ពោះទៅរកការផ្លាស់ប្តូរឥរិយាបថក្នុងអាស៊ាន និងការពង្រឹងភាពធន់ នៃការអភិវឌ្ឍសុខាភិបាលអាស៊ានក្នុងបរិបទថ្មី។ #ams1minute
-
ប្រមុខការទូតកម្ពុជា៖ “ការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ
និងភូមិសាស្ត្រសេដ្ឋកិច្ចរវាងមហាអំណាចនានា បន្ថែមទៅលើបញ្ហាប្រឈមដែលកំពុងរ៉ាំរ៉ៃនិងជាន់គ្នា ជាកង្វល់ និងក្តីបារម្ភ សម្រាប់ប្រទេសជាច្រើននៅជុំវិញពិភពលោក”។ នៅក្នុងបរិបទនេះ ឯកឧត្តមបានបញ្ជាក់សាជាថ្មីអំពីសារៈសំខាន់នៃការពង្រឹងមជ្ឈភាពអាស៊ានបន្ថែមទៀត និងការប្រើប្រាស់យន្តការដឹកនាំដោយ អាស៊ាន ដើម្បីកសាងទំនុកចិត្តយុទ្ធសាស្ត្រ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងដៃគូ កាន់តែស៊ីជម្រៅ ដើម្បីរក្សានិងលើកតម្កើងសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងនិងក្រៅតំបន់។ #ams1minute