-
លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ថ្ងៃទី៣១ ឧសភា ២០២៤

-
សម្តេចធិបតី៖ “សិល្បករគ្រប់ទម្រង់ មានតួនាទីគន្លឹះក្នុងការចូលរួមថែរក្សាប្រពៃណីវប្បធម៌ សិល្បៈដ៏ផូរផង់បន្សល់ទុកពីដូនតាយើង

ព្រមទាំងការអភិវឌ្ឍ និងផ្សព្វផ្សាយមរតកដ៏ថ្លៃថ្លានេះ ទៅលើឆាកអន្តរជាតិ ជាពិសេស ក្នុងយុគសម័យឧស្សាហកម្មជំនាន់ទី៤ នេះ។ សិល្បករខ្មែរ តាមរយៈស្នាដៃ និងទេពកោសល្យរបស់ខ្លួន បានក្លាយជាស្ពាននាំកម្ពុជាទៅកាន់ពិភពលោក ដោយរួមទាំងការចែករំលែកបទពិសោធ និងចំណេះដឹង នៃប្រវត្តិសាស្ត្រជាតិកម្ពុជា ទាំងការតស៊ូ ទាំងការឈឺចាប់ ហើយក៏ជាកាតាលីករនៃការជំរុញការផ្លាស់ប្តូរវប្បធម៌ និងការគោរពគ្នាទៅវិញទៅមក”។ #ams1minute
-
អបអរសាទរ ទិវាកុមារអន្តរជាតិ ១ មិថុនា 🇰🇭

-
សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបង្កើតមូលនិធិផ្ទាល់ខ្លួន

-
សម្ដេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា៖ “ការផ្ទេរអំណាចទៅអ្នកជំនាន់ក្រោយនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ពីព្រោះថារាជរដ្ឋាភិបាលថ្មី

គឺសុទ្ធតែជាកម្លាំងវ័យក្មេង ហើយជាធនធានមនុស្ស ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសឲ្យរីកចម្រើនបន្តទៀតនាពេលខាងមុខ និងស្នើឲ្យឯកអគ្គរាជទូតអង់គ្លេស Dominic Williams ជួយក្នុងបញ្ហាអធិការកិច្ច ដោយផ្ដល់នូវបច្ចេកវិទ្យាទំនើប ក្នុងការគ្រប់គ្រងធនធានមនុស្ស ក៏ដូចជាបច្ចេកវិទ្យាក្នុងការគ្រប់គ្រងអំពើអសកម្មផ្សេងៗជាដើម”។ ក្នុងជំនួបនេះដែរ ឯកអគ្គរដ្ឋទូត បង្ហាញក្តីរីករាយលើការកើនឡើងជាបន្តបន្ទាប់នៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងមានការបង្កើតវេទិកាវិនិយោគ ដើម្បីទាក់ទាញការវិនិយោគពីអង់គ្លេសមកកម្ពុជា ។ សម្ដេចតេជោ ក៏បានលើកទឹកចិត្តឲ្យ ឯកអគ្គរាជទូតអង់គ្លេសបន្តធ្វើការជាមួយរាជរដ្ឋាភិបាលថ្មី ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត លើវិស័យពាណិជ្ជកម្ម និងការវិនិយោគនេះ ដើម្បីជំរុញទំហំពាណិជ្ជកម្មឲ្យមានការកើនឡើង។ #ams1minute
-
អបអរសាទរ ទិវាពិភពលោកគ្មានថ្នាំជក់ ខួបលើកទី៣៧ ក្រោមប្រធានបទ “ការពារកុមារពីការរំខានដោយឧស្សាហកម្មថ្នាំជក់” ៣១ ឧសភា ១៩៨៧ – ៣១ ឧសភា ២០២៤

-
មេដឹកនាំវៀតណាមគ្រប់ជំនាន់ មិនដែលភ្លេចគុណបំណាច់របស់សម្តេច នរោត្តម សីហនុ ដែលបានជួយវៀតណាមរំដោះភាគខាងត្បូងរហូតឈានដល់ការបង្រួបបង្រួមជាតិ

-
សម្ដេចធិបតី៖ “វត្តមានរបស់លោក ម៉ានី ប៉ាគីអាវ (Manny Pacquiao) កំពូលកីឡាករប្រដាល់កម្រិតពិភពលោក

និងជាអតីតសមាជិកព្រឹទ្ធសភា នៃសាធារណរដ្ឋហ្វីលីពីននឹងចូលរួមចំណែកក្នុងការលើកស្ទួយវិស័យកីឡា និងទេសចរណ៍នៅកម្ពុជា”។ លោក Pacquiao ជម្រាបជូនសម្តេចធិបតីថា ៖ “កីឡាប្រដាល់គឺប្រភេទកីឡាមួយ ដែលមានលក្ខណៈពិសេស និងលំបាក ដែលទាមទារនូវការហ្វឹកហាត់ខ្លាំងក្លា វិន័យខ្ពស់ ជាមួយនឹងការយល់ដឹងអំពីគោលការណ៍ច្បាស់លាស់ ហើយលោកនឹងចូលរួមលើកស្ទួយ និងជំរុញដល់វិស័យគុនខ្មែរ និងចែករំលែកពីបទពិសោធន៍របស់លោកក្នុងជីវិតជាអ្នកប្រដាល់អាជីពលំដាប់ពិភពលោក ជាមួយនឹងកីឡាករល្បីៗរបស់កម្ពុជា”។ #ams1minute
-
មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នឹងក្លាយទៅជាជម្រកសុវត្ថិភាពសម្រាប់លោកយាយលោកតា ក្នុងការស្នាក់នៅ និងសមាទានសីល

ព្រមទាំងជាជម្រកសម្រាប់កុមារ យុវជន សិស្ស និស្សិតខ្វះលទ្ធភាពបានប្រើប្រាស់សម្រាប់បួសរៀន និងបន្តការសិក្សា។ ការណ៍នេះជួយលើកកម្ពស់សុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តរបស់ប្រជាជនស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ជាពិសេស មុំទី៥ នៃបញ្ចកោណទី១ “ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន”។ #ams1minute
-
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញ និងលើកទឹកចិត្តដល់ដៃគូរ និងការសហប្រតិបត្តិការណ៍ពីអ្នកពាក់ព័ន្ធទាំអស់
