-
សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ និងគាំទ្រដល់គំនិតផ្ដួចផ្ដើម

-
កម្ពុជាមានទំនាក់ទំនងល្អជាមួយវៀតណាម ហើយវៀតណាមមានទំនាក់ទំនងល្អជាមួយចិន ដូច្នេះគ្មានហេតុផលដែលត្រូវធ្វើសង្គ្រាមប្រឆាំងគ្នាឡើយ

-
សម្តេចធិបតី បានបញ្ជាក់ជូន លោក Tan Sri Dato Lim Soon Peng ប្រធានសភាពាណិជ្ជកម្ម

ត្រកូលលីនពិភពលោក និងគណៈប្រតិភូ អំពីការដាក់ចេញនូវច្បាប់ គោល នយោបាយ និងយន្តការសំខាន់ៗ ដើម្បីគាំទ្រដល់ការវិនិយោគនៅកម្ពុជា ដែលរួមមាន៖ ១. ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរក្សាសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាការគ្រប់គ្រងអតិផរណា ដើម្បីធានាបាននូវបរិយាកាសវិនិយោគមួយដែលអាចប៉ាន់ប្រមាណបាននៅកម្ពុជា ២. ការអនុវត្តច្បាប់វិនិយោគ និងការដាក់ចេញនូវយន្តការដែលមានភាពបត់បែន ដើម្បីផ្តល់ការគាំទ្រ និងឆ្លើយតបទៅនឹងតម្រូវការរបស់វិនិយោគិន ៣. ការកសាងនូវហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដូចជាកំពង់ផែទឹកជ្រៅ ព្រលានយន្តហោះថ្មី ការធ្វើទំនើបកម្មផ្លូវដែក ដើម្បីប្រែក្លាយកម្ពុជាជាមជ្ឈមណ្ឌលឡូជីស្ទីកតំបន់ ៤. ការដាក់ចេញនូវគោលនយោបាយក្នុងការអភិវឌ្ឍថាមពលស្អាត ដោយបច្ចុប្បន្ននេះកម្ពុជាសម្រេចបាន នូវការប្រើប្រាស់ថាមពលស្អាតចំនួន ៦២% នៃការប្រើប្រាស់ថាមពលសរុប និងបានដាក់ចេញនូវទិសដៅ ជំរុញការប្រើប្រាស់ថាមពលស្អាតឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០ ៥. សក្ដានុពលរបស់កម្ពុជាក្នុងការតភ្ជាប់ជាមួយនឹងទីផ្សារអន្តរជាតិ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាមួយ បណ្ដាប្រទេសមួយចំនួន និងក្នុងក្របខ័ណ្ឌតំបន់ ព្រមទាំងសក្ដានុពលនៃកម្លាំងពលកម្មកម្ពុជា ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ តាមរយៈការកសាងសមត្ថភាពបន្ថែមតាមយន្តការការរៀបចំជំនាញឡើងវិញ (Reskilling) និងការបង្កើនជំនាញ (Upskilling)។ #ams1minute
-
សម្ដេចធិបតី បានជំរុញដល់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា យកចិត្តទុកដាក់លើកិច្ចការ សំខាន់៣ រួមមាន៖

១. ពិនិត្យលទ្ធភាពសហការជាមួយនឹងក្រសួង-ស្ថាប័ន ដើម្បីបណ្ដុះបណ្ដាលជំនាញដែលឆ្លើយតបទៅនឹងតម្រូវការរបស់ក្រសួង-ស្ថាប័ន និងសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនៅកម្ពុជា ២. ត្រូវរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ តាមរយៈការចូលរួមអនុវត្តនូវយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន ដើម្បីពង្រឹង និងពង្រីកការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ព្រមទាំងការដាក់ចេញនូវយន្តការនៅក្នុងការត្រួតពិនិត្យតាមដានដើម្បីតម្រង់ទិសទៅតាមវិស័យនីមួយៗ ៣. បញ្ចូលនូវកម្មវិធីសិក្សាពីភាសាខ្មែរ សិល្បៈ វប្បធម៌ សីលធម៌ គុណធម៌ និងប្រវត្តិសាស្ត្រ ព្រោះថាទោះបីជាប្រទេសជាតិមានការអភិវឌ្ឍទៅដល់ណាក៏ដោយ ក៏ត្រូវតែរក្សាបាននូវអត្តសញ្ញាណជាតិ។ #ams1minute
-
សម្តេចធិបតីអញ្ជើញសម្ពោធជានិមិត្តរូបប្រសិទ្ធនាមកំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ ជា “មហាវិថី ស៊ី ជីនពីង”

មហាវិថី ស៊ី ជីនពីង (ផ្លូវជាតិលេខ៤ – ផ្លូវជាតិលេខ១) មានប្រវែងសរុបជិត ៥៣ គីឡូម៉ែត្រ ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤+១០៥ ស្ថិតនៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្ជាប់ទៅកាន់ផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ ស្ពានឈ្នះឈ្នះ មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ហើយនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបថ្មីមួយសម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូនរវាងរាជធានីភ្នំពេញ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ និងផ្លូវជាតិលេខ២១ ដោយឆ្លងកាត់ទន្លេបាសាក់ និងកោះអន្លង់ចិន មកបញ្ចប់ត្រឹមផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២៤+៨៤០ ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ការប្រសិទ្ធនាម “ផ្លូវក្រវាត់ក្រុងទី៣” មានអត្ថន័យធំធេងសម្រាប់ចំណងមិត្តភាពដែកថែបកម្ពុជា-ចិន។ រាជធានីភ្នំពេញ ថ្ងៃទី២៨ ឧសភា ២០២៤ #ams1minute
-
ពលរដ្ឋនៅខេត្តកំពង់ចាមចំនួន ២០០០នាក់ មានឱកាសទទួលបានការងារ

កំពង់ចាម៖ពលរដ្ឋនៅខេត្តកំពង់ចាមចំនួន២ ០០០នាក់មាន ឱកាសទទួលបានការងារធ្វើ ។នេះបើយោងតាមស្មារតីនៃ កិច្ចប្រជុំពិភាក្សារវាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាមជាមួយក្រុមហ៊ុន មេតថេក (ខេមបូឌា) ឧបលីមីធីត នៅសាលប្រជុំសាលាខេត្ត។ ក្នុងកិច្ចប្រជុំឯកឧត្តមអភិបាលខេត្តបានឯកភាពឱ្យរៀបចំក្រុមការងារដើម្បីធ្វើការជ្រើសរើសកម្មករ កម្មការិនី ក្នុងខេត្ត កំពង់ ចាម ចំនួន ២.០០០នាក់ទៅធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតាន់ ក្រុងបាវិត ខេត្តស្វាយរៀង តាមការស្នើសុំរបស់ ក្រុមហ៊ុន មេត ថេក ខេមបូឌា ខប លីមីតធី ។ឯកឧត្តមបញ្ជាក់ថា នេះជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ដែលពុំទាន់មានការងារធ្វើ ដើម្បីបានចំណូលសម្រាប់ ផ្គត់ផ្គង់សេដ្ឋកិច្ចគ្រួសារ៕ដោយ៖លីពៅ
-
គ្រប់ក្រសួងស្ថាប័ន ត្រូវរហ័សរហួនបំភ្លឺលើរឿងរ៉ាវដែលគេវាយប្រហារពាក់ព័ន្ធក្រសួងស្ថាប័នរបស់ខ្លួន និងធ្វើឱ្យបានគ្រប់ជ្រុងជ្រោយ

-
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងអំណរគុណឯកឧត្តម សៅ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុករមាសហែក

និង ឯកឧត្តមអភិបាលខេត្ដ ដែលបានដឹកនាំយ៉ាងត្រឹមត្រូវក្នុងការចុះបញ្ជីដីបង្ហើយ បង្កើតបរិយាកាសគ្មានវិវាទ និងសេវាគាប់ចិត្តជូនបងប្អូនប្រជាពលរដ្ឋ នៅស្រុករមាសហែក។ ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៩ ៣៤៩ បណ្ណ ជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិថ្មី ភូមិសណ្តោ ភូមិត្រពាំងស្មាច់ ភូមិដក់ពរ ភូមិព្រែករមៀត និងភូមិខ្ពបត្រាច ឃុំជ្រៃធំ និងភូមិប្រម៉ាត់ប្រាំ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង នាថ្ងៃទី២៨ ឧសភា ២០២៤ #ams1minute
-
សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានខិតខំបំពេញនូវបេសកកម្មរបស់ខ្លួន

-
សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយប្រតិភូនៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា

រាជរដ្ឋាភិបាល តែងបានចាត់ទុកវិស័យអប់រំជាអាទិភាពបំផុតក្នុងចំណោមវិស័យនានា ជាក់ស្តែងការជួបសំណេះសំណាលជាមួយប្រតិភូនៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជានាថ្ងៃនេះ ក៏ជាផ្នែកមួយនៃការបន្តយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដែលបានបន្តពីអាណត្តិមុនៗ ក្នុងគោលដៅបានស្តាប់ និងស្វែងយល់ដោយផ្ទាល់ នូវវឌ្ឍនភាព ក៏ដូចជាបញ្ហាប្រឈមនានា នៃដំណើរការបណ្តុះបណ្តាលធនធានមនុស្សក្នុងក្របខ័ណ្ឌឧត្តមសិក្សា។ #ams1minute