Category: ព័ត៌មានជាតិ

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុញ្ញាតឱ្យ លោកស្រីបណ្ឌិត Juseon Byun ស្ថាបនិក Friends of Asia Pacific និងប្រតិភូអម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុញ្ញាតឱ្យ លោកស្រីបណ្ឌិត Juseon Byun ស្ថាបនិក Friends of Asia Pacific និងប្រតិភូអម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

    ទីក្រុងសេអ៊ូល ១៦ ឧសភា ២០២៤ #ams1minute

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន ៦ រួមមាន៖

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន ៦ រួមមាន៖

    ១. អនុស្សរណៈនៃការយោគយល់គ្នារវាង សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋកូរ៉េ ២. អនុស្សរណៈនៃការយោគយល់គ្នារវាង ធនាគារជាតិនៃកម្ពុជា និងធនាគារ JB Financial Group ៣. អនុស្សរណៈនៃការយោគយល់គ្នារវាង ធនាគារជាតិនៃកម្ពុជា និងធនាគារ KB Kookmin Bank ៤. អនុស្សរណៈនៃការយោគយល់គ្នារវាង ធនាគារជាតិនៃកម្ពុជា និងធនាគារ WOORI Bank ៥. អនុស្សរណៈនៃការយោគយល់គ្នារវាង ការិយាល័យឥណទានកម្ពុជា និងការិយាល័យឥណទានកូរ៉េ ព្រមទាំងធនាគារ JB Bank ៦. អនុស្សរណៈនៃការយោគយល់គ្នារវាង Worldbridge Group និងក្រុមហ៊ុន Daewoo E&C ទីក្រុងសេអ៊ូល ១៦ ឧសភា ២០២៤ #ams1minute

  • ២ថ្ងៃទៀត ការប្រឡងប្រជែងជ្រើសរើសគ្រូអនុវិទ្យាល័យ សម្រាប់វិញ្ញាសាសរសេរ លើកទី២ នឹងមកឈានដល់

    ២ថ្ងៃទៀត ការប្រឡងប្រជែងជ្រើសរើសគ្រូអនុវិទ្យាល័យ សម្រាប់វិញ្ញាសាសរសេរ លើកទី២ នឹងមកឈានដល់

    ភ្នំពេញ៖ នៅតែ ២ថ្ងៃទៀតប៉ុណ្ណោះ ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន សម្រាប់ បង្រៀន នៅអនុវិទ្យាល័យ សម្រាប់វិញ្ញាសាសរសេរលើកទី២ នឹងមកឈានដល់ ។ នៅ មុន ពេលការប្រឡងនីមួយៗ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង តែងតែដឹកនាំកិច្ចប្រជុំធ្វើ វឌ្ឍនភាពការងារ និងជម្រះមន្ទិល ឬបញ្ហាប្រឈមនានា ឆ្ពោះទៅកាន់ការប្រឡង ប្រជែងនីមួយៗ។ ជាក់ស្តែង នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានដឹកនាំកិច្ចប្រជុំដើម្បីធ្វើវឌ្ឍនភាពត្រូវបានប្រព្រឹត្តទៅ ដោយមានការ អញ្ជើញ ចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ដែលជា ប្រធាន អនុប្រធាន និងសមាជិក នៃគណៈកម្មការ និងអនុគណៈកម្មការការប្រឡង ប្រជែង ជ្រើសរើសគ្រូបង្រៀន នៅអនុវិទ្យាល័យ វិញ្ញាសាសរសេរលើកទី២។…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលមានវិនិយោគិនចូលរួមទាំងកម្ពុជា និងកូរ៉េ សរុបប្រមាណជាង ៣០០នាក់ ដែលតំណាងឱ្យ ១៩៨ក្រុមហ៊ុន 🇰🇭🇰🇷

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលមានវិនិយោគិនចូលរួមទាំងកម្ពុជា និងកូរ៉េ សរុបប្រមាណជាង ៣០០នាក់ ដែលតំណាងឱ្យ ១៩៨ក្រុមហ៊ុន 🇰🇭🇰🇷

    សាធារណរដ្ឋកូរ៉េ គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជា ដែលមានទំហំពាណិជ្ជកម្មទ្វេភាគី សរុបប្រមាណ ៧៥១លានដុល្លារ ឈរលើលេខរៀងទី១១ ក្នុងឆ្នាំ២០២៣កន្លងមកនេះ ។ លើសពីនេះ ការវិនិយោគដោយផ្ទាល់ពីវិនិយោគិនសាធារណរដ្ឋកូរ៉េ (FDI) មានចំនួនសរុបរហូតដល់ជាង ៥ពាន់លានដុល្លារ និយាយជារួម និងមានចំនួនប្រមាណ ៣០លានដុល្លារ ឈរលើលេខរៀងទី៩ ក្នុងឆ្នាំ២០២៣ កន្លងទៅ។ កម្ពុជា-កូរ៉េ ក៏បានចុះជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ជាមួយគ្នាផងដែរ កាលពីខែធ្នូ ២០២២ ។ តាមរយៈកិច្ចព្រមព្រៀង CKFTA នឹងផ្តល់ភាពងាយស្រួល ដល់វិនិយោគិនកូរ៉េក្នុងការបណ្តាក់ទុន និងការនាំចេញ-នាំចូលរវាងប្រទេសទាំងពីរ ជាមួយនឹងកាលានុវត្តភាពជាច្រើនក្នុងស្រុក រួមជាមួយនឹងគោលការណ៍អនុគ្រោះការវិនិយោគ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលនឹងផ្តល់នូវ លក្ខខណ្ឌពិសេសជាច្រើន ជួយសម្រួលដល់វិនិយោគផងដែរ ។ ទីក្រុងសេអ៊ូល ១៦ ឧសភា ២០២៤ #ams1minute

  • សម្តេចធិបតី និងលោកប្រធានាធិបតីកូរ៉េ Yoon Suk Yeol ឯកភាពគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់

    សម្តេចធិបតី និងលោកប្រធានាធិបតីកូរ៉េ Yoon Suk Yeol ឯកភាពគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់

    និងដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត” ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការឱ្យកាន់តែជិតស្និទ្ធ និងប្រកបដោយវិបុលភាព ព្រមទាំងជំរុញឱ្យកាន់តែល្អប្រសើរនៃទំនាក់ទំនងរវាង ប្រជាជននៃប្រទេសទាំងពីរផងដែរ។ 🇰🇭🤝🇰🇷 #ams1minute

  • រកឃើញព្រែកជីកបុរាណមុនសម័យអង្គរ សង្ស័យសម្រាប់ប្រើដឹកថ្មកសាងអង្គរ

    រកឃើញព្រែកជីកបុរាណមុនសម័យអង្គរ សង្ស័យសម្រាប់ប្រើដឹកថ្មកសាងអង្គរ

    🎥 AMS Central #ams1minute

  • សម្តេចធិបតី និងប្រធានាធិបតីកូរ៉េ YOON Suk Yeol អញ្ជើញជាធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន ៦ រួមមាន៖

    សម្តេចធិបតី និងប្រធានាធិបតីកូរ៉េ YOON Suk Yeol អញ្ជើញជាធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន ៦ រួមមាន៖

    ១. ពិធីសារស្ដីពីវិសោធនកម្មក្របខ័ណ្ឌគម្រោង រវាង រដ្ឋាភិបាល កូរ៉េ និងរាជរដ្ឋាភិបាលកម្ពុជា លើហរិញ្ញប្បទាន ស្តីពីមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៦ ។ ២. អនុស្សរណៈនៃការយោគយល់គ្នារវាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ។ ៣. អនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងពាណិជ្ជកម្មកម្ពុជា និងអង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ ស្តីពី ការពង្រឹងកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា។ ៤. លិខិតបង្ហាញឆន្ទៈ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ស្តីពីការគ្រប់គ្រងគ្រឿងញៀន រវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងរដ្ឋបាលគយកូរ៉េ។ ៥. អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកម្មវិធីអភិវឌ្ឍន៍ជំនាញ និងទេពកោសល្យវិជ្ជាជីវៈ រវាង រាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ។ ៦. កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងកែលម្អផ្លូវជនបទ ជំហានទី៤ រវាង រាជរដ្ឋាភិបាលកម្ពុជា និងធនាគារនីហ័រណ- អាហ័រណកូរ៉េ ។ ទីក្រុងសេអ៊ូល ១៦ ឧសភា ២០២៤ #ams1minute

  • សម្ដេចតេជោ ហ៊ុន សែន ៖ ការធ្វើព្រែកជីកហ្វូណនតេជោ គឺនឹងធ្វើឱ្យកម្ពុជាមានឯករាជ្យខាងនយោបាយ លើវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា

    សម្ដេចតេជោ ហ៊ុន សែន ៖ ការធ្វើព្រែកជីកហ្វូណនតេជោ គឺនឹងធ្វើឱ្យកម្ពុជាមានឯករាជ្យខាងនយោបាយ លើវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា

    រាជរដ្ឋាភិបាលកម្ពុជា ត្រូវពន្លឿនការបើកការដ្ឋានក្នុងការស្ថាបនា ព្រែកជីកហ្វូណនតេជោនេះតែម្ដង។ #ams1minute

  • សម្ដេចតេជោ សម្ដែងការសោកស្ដាយចំពោះក្រុមអ្នកវិភាគប្រឆាំងជ្រុលនិយមមួយក្ដាប់តូច ដែលនៅតែបន្តយករឿងព្រែកជីកហ្វូណននេះ មកភ្ជាប់នូវបញ្ហានយោបាយតំបន់ប្រឆាំងចិន

    សម្ដេចតេជោ សម្ដែងការសោកស្ដាយចំពោះក្រុមអ្នកវិភាគប្រឆាំងជ្រុលនិយមមួយក្ដាប់តូច ដែលនៅតែបន្តយករឿងព្រែកជីកហ្វូណននេះ មកភ្ជាប់នូវបញ្ហានយោបាយតំបន់ប្រឆាំងចិន

    ក្នុងនាមជាបញ្ញវន្ត បែរជាបន្តយករឿងដែលជាសមិទ្ធផលសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិមកធ្វើជាឈ្នាន់នយោបាយរបស់ពួកគេ។ #ams1minute

  • អ្នកជំនាញដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅអាស៊ី ចែករំលែកបទពិសោធន៍គ្នានៅកម្ពុជា

    អ្នកជំនាញដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅអាស៊ី ចែករំលែកបទពិសោធន៍គ្នានៅកម្ពុជា

    ភ្នំពេញ៖ អ្នកជំនាញដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន រួមមានកម្ពុជា ឥណ្ឌូនេស៊ី សាំងហ្គារពួរ និងវៀតណាម បានជួបជជែកពិភាក្យាគ្នាដើម្បីចែរំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក ។ ការចែករំលែកនេះធ្វើឡើងនៅសន្និសីទអន្តរជាតិ អនាគតនៃដំណោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅអាស៊ី អភិក្រមបែបសហការ កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ។ លោក មាស សាវ៉ាត ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីសម្រុះសម្រួលវិវាទនៅកម្ពុជា បានបញ្ជាក់ឱ្យដឹង គោលបំណងសន្និសីទអន្តរជាតិនេះ ធ្វើឡើងចង់ផ្តល់សារទៅដល់អ្នកអនុវត្តន៍បែបអាជីព សំរាប់ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ឱ្យយល់កាន់តែច្បាស់អំពីដំណើរការ ក៏ដូចជាបទពិសោធន៍ពីប្រទេសនៅក្នុងតំបន់អាស៊ី ដែលមានភាគីឥណ្ឌុនេស៊ី សាំងហ្គារពួរ វៀតណាម បានចូលរួមធ្វើការចែករំលែក។ ជាមួយគ្នានេះផងដែរ តាមរយៈសន្និសីទនេះ ចង់ផ្ញើសារទៅដល់អ្នកអនុវត្តន៍ នៅក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការថាននៅក្នុងយុគ្គសម័យកាលបច្ចុប្បន្ន ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មិនមែនសំរាប់ដោះស្រាយវិវាទសហគមន៍ គ្រួសារ ក្នុងប្រទេសនោះទេ ប៉ុន្តែយើងចង់បន្ថែមកម្រិតថែមទៀតថា បច្ចុប្បន្ននេះអន្តរជាតិបានដើរទៅដល់ ដំណាក់កាលមួយគឺគេយកយន្តការដោះស្រាយវិវាទក្រៅប្រពន្ធតុលាការនេះសំរាប់ដោះស្រាយវិវាទពាណិជ្ជកម្មអន្តរជាតិ ឬវិវាទឆ្លងដែនផងដែរ។ លោក បញ្ចាក់ថា បច្ចុប្បន្ននេះ កម្ពុជា មានគំរោងដើម្បីធ្វើកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ី ទៅលើការងារដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីផ្តល់បទពិសោធន៍គ្នាទៅវិញទៅមក ផ្តល់នូវការប្រតិបត្តិល្អ ពីប្រទេសនីមួយៗ ។…