-
ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ ព្រះវស្សា

របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំយើងខ្ញុំព្រះករុណា សូមព្រះបរមរាជានុញ្ញាតសម្តែងថ្វាយនូវព្រះសព្ទសាធុការពរ បវរមហាប្រសើរ ថ្វាយព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះបញ្ញាញាណវាងវៃ ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ត្រជាក់ត្រជុំ និងសេចក្តីសុខក្សេមក្សាន្តដល់ប្រជានុរាស្រ្តគ្រប់រូបជានិរន្តរ៍តរៀងទៅ។ #ams1minute
-
ប្រមុខការទូតកម្ពុជា៖ “រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តខ្ពស់ដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅកម្ពុជា

ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិអន្តរជាតិផ្នែកសិទ្ធិមនុស្ស តាមរយៈការផ្តល់សច្ចាប័ន និងទទួលយកអនុសញ្ញាអន្តរជាតិ៨ ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ហើយកម្ពុជារីករាយសហការយ៉ាងជិតស្និទ្ធជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ឆ្ពោះទៅសម្រេចបាននូវគោលដៅដ៏ថ្លៃថ្លាក្នុងវិស័យសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយឈរលើគោលការណ៍សមភាព និងអធិបតេយ្យរបស់រដ្ឋ និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា”។ ខណៈ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនឹងបន្តផ្តល់ជំនួយបច្ចេកទេសជូនរាជរដ្ឋាភិបាល និងប្រជាជន ហើយពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សប្រជាជនកម្ពុជា។ #ams1minute
-
អបអរសាទរដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិតស្ត្រីទី១កម្ពុជា

-
សូមព្រះបរមរាជានុញ្ញាតសម្តែងនូវព្រះពរជ័យ សិរីវឌ្ឍនា បរវមហាប្រសើរថ្វាយ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី

-
មន្រ្តីរដ្ឋាភិបាល អង្គការដៃគូ និងអ្នកជំនាញវិស្វរក ស្ថាបត្យករ ជួបពិភាក្សាគ្នា លើគម្រោងយុទ្ធសាស្ត្រប្រព័ន្ធត្រជាក់អកម្ម

ភ្នំពេញ៖ ក្រោមកិច្ចសហការជាមួយក្រសួងបរិស្ថាន អង្គការ UNEP និង UN-ESCAP វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ បានរៀបចំកិច្ចប្រជុំស្តីពីសហគមន៍សម្រាប់ការអនុវត្ត នៃគម្រោងយុទ្ធសាស្ត្រប្រព័ន្ធត្រជាក់អកម្ម សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា (Passive Cooling Strategies Community of Practice inaugural Meeting) ឬហៅថា ការចនាអាគារ ដែលមានលក្ខណៈ លំហូរខ្យល់ និងពន្លឺគ្រប់គ្រាន់ រួមទាំងការជ្រើសរើសប្រភេទសម្ភារៈបំពាក់ក្នុងអាគារសន្សំសន្ចៃអាគ្គីសនី បូករួមទាំងការធ្វើអោយបរិស្ថានជុំវិញអាគារ មានភាពបៃតង។ កិច្ចពិភាក្សានេះធ្វើឡើង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ដោយមានការចូលរួមពីតំណាងក្រសួងបរិស្ថាន ក្រសួងដែនដី នគររូបនីយកម្មនិងសំណង់ តំណាងអង្គការ UNEP UNESCAP តំណាងក្រុមហ៊ុនវិស័យអចលទ្រព្យ Urbanland និង ប៉េង ហួត ក្រុមស្ថាបត្យកម្ម អ្នកជំនាញការជាតិ និងអន្តរជាតិ សរុបចំនួន ៣៥ រូប។ លោកស្រី Kim Roseberry, តំណាង គណៈកម្មការសង្គមនិងសេដ្ឋកិច្ចសម្រាប់អាស៊ី…
-
SME (សហគ្រាសធុនតូច និងមធ្យម) គឺជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចកម្ពុជា

-
ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា Ping M. Kitnikone ពេញចិត្តចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អរវាងកាណាដា-កម្ពុជា

-
កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន កសិកម្ម ថាមពល និងទេសចរណ៍

សម្តេចធិបតី៖ “ការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពលស្អាត ទេសចរណ៍ កសិកម្ម បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ គឺជាអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការសម្រេចបាននូវកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីអភិវឌ្ឍកម្ពុជាប្រកបដោយភាពធន់ និងបរិយាប័ន្ន។ ក្នុងវិស័យថាមពលស្អាត បច្ចុប្បន្ន កម្ពុជា បានសម្រេចនូវការប្រើប្រាស់ថាមពលស្អាតចំនួន ៦២% នៃការប្រើប្រាស់ថាមពលសរុប និងបានដាក់ចេញនូវទិសដៅជំរុញការប្រើប្រាស់ថាមពលស្អាតឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០ ព្រមទាំងបានបញ្ឈប់ទាំងស្រុងនូវការបង្កើតរោងចក្រដំណើរការដោយថាមពលធ្យូងថ្ម ដោយជំនួសមកវិញនូវគម្រោងអភិវឌ្ឍថាមពលកកើតឡើងវិញ”។ #ams1minute
-
អបអរសាទរ ក្រុមអត្តពលិកជឺជីតស៊ូកម្ពុជា ដែលបានឈ្នះមេដាយចំនួន ២៩គ្រឿង (មេដាយមាស ១១, មេដាយប្រាក់ ៩ និងមេដាយសំរឹទ្ធ ៩) ក្នុងព្រឹត្តិការណ៍ AFG OPEN INTERNATIONAL 2024

-
សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១៥-១៩ ឧសភា ២០២៤🇰🇭🇰🇷
