-
អបអរសាទរ ក្រសួងកិច្ចការនារី និង ធនាគារជាតិនៃកម្ពុជា

-
គោលដៅយុទ្ធសាស្រ្ត ៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១

-
គ្រូពេទ្យ និងគ្រូបង្រៀនធ្វើការងាររបស់ទេវតាដោយជួយសង្គ្រោះជីវិតមនុស្ស និងធ្វើឱ្យមនុស្សជោគជ័យ

-
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងដោះស្រាយបញ្ហាវិវាទដីធ្លីនៅក្នុងខេត្តកំពង់ឆ្នាំងឱ្យបានចប់សព្វគ្រប់

-
សម្ដេចធិបតី៖ “មូលធនមនុស្សដែលមានគុណភាព ត្រូវចេះទាំងជំនាញរឹង (Hard Skills) និងជំនាញទន់ (Soft Skills)”

ប្រធានក្រុមហ៊ុន The John Maxwell Company, EQUIP Organization និង Maxwell Leadership Foundation ក៏មានបំណងក្នុងការជួយផ្តល់វគ្គបណ្តុះបណ្តាលលើជំនាញទន់ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតពិសេសលើការកសាងជំនាញភាពជាអ្នកដឹកនាំ ហើយលោកបណ្ឌិត ក៏បានបង្ហាញពីបំណងពង្រីកកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាផងដែរ នាអនាគតកាល។ ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ និងបានថ្លែងអំណរគុណដល់ក្រុមហ៊ុនរបស់លោកបណ្ឌិត ដែលបានផ្តល់វគ្គបណ្តុះបណ្តាលដល់និស្សិតកម្ពុជា ដែលនេះជាការចូលរួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា។ សម្តេចធិបតី បានបន្តថាការបណ្តុះបណ្តាលជំនាញទន់ ជាពិសេសភាពជាអ្នកដឹកនាំនេះគឺពិតជាមានសារៈសំខាន់ និងជាតម្រូវការរបស់អង្គភាព និងស្ថាប័ន ទាំងវិស័យសាធារណៈ និងឯកជន ព្រោះថាដើម្បីអាចប្រែក្លាយទៅជាអ្នកដឹកនាំល្អ និងមានប្រសិទ្ធភាពខ្ពស់ គឺចាំបាច់ត្រូវចាប់ផ្ដើមពីការដឹកនាំខ្លួនឯង ជាមួយនឹងការលើកទឹកចិត្ត និងការប្រកាន់ខ្ជាប់នូវសីលធម៌ និងគុណធម៌សម្រាប់ខ្លួនឯង ជាមុនសិន។ #ams1minute
-
កម្ពុជា-សហភាពអឺរ៉ុប ពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏ជិតស្និទ្ធ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ

ប្រមុខការទូតកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏ជិតស្និទ្ធរវាងកម្ពុជានិងសហភាពអឺរ៉ុប ហើយប្តេជ្ញាចិត្តក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយសហភាពអឺរ៉ុប និងបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបទាំងអស់ ក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពរួមគ្នាក្នុងតំបន់ និងអន្តរជាតិ។ #ams1minute
-
“រាជរដ្ឋាភិបាលកម្ពុជា និងអង្គការអន្តរជាតិខាងការងារ (ILO) បន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា”

ឧបការីអគ្គនាយក និងជានាយិកាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃអង្គការ(ILO) វាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវកម្មវិធីនយោបាយក្នុងការរួមចំណែក និងគាំទ្រដល់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសគាំទ្រដល់សមាគមនានាក្នុងការលើកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈប្រកបដោយសុខុដុមនីយកម្មក្នុងរោងចក្រ និងសហគ្រាស។ សម្តេចធិបតី បានលើកទឹកចិត្តឱ្យ ILO បន្តគាំទ្រដល់វិស័យការងារនៅកម្ពុជាបន្ថែមទៀត ជាពិសេសការកសាងមូលធនមនុស្សឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ទីផ្សារ តាមរយៈការកសាងសមត្ថភាពឱ្យមានជំនាញខ្ពស់ និងជំនាញប្រកបដោយភាពបត់បែន ដើម្បីចូលរួមចំណែកក្នុងការសម្រេចបាននូវគោលដៅរបស់កម្ពុជាក្នុងឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ #ams1minute
-
អត្រាអតិផរណានៃសេដ្ឋកិច្ចរបស់កម្ពុជា និងឡាវ ស្ថិតត្រឹម ៣%ប៉ុណ្ណោះក្នុងឆ្នាំ២០២៤

-
ខេត្តកែប កំពត ព្រះសីហនុ និងកោះកុង បាននិងកំពុងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១

លើគោលនយោបាយអាទិភាព ៦ ចំណុច និងវិធានការគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាលយ៉ាងខ្ជាប់ខ្ជួន។ ឈរលើមូលដ្ឋាននេះ ខេត្តកែបបានប្រែក្លាយជាទីក្រុងឆ្នេរសមុទ្រដែលទាក់ទាញបំផុត កំពតជាទីក្រុងទេសចរណ៍ទី២ ព្រះសីហនុជាខេត្តឈានមុខក្នុងការទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ និង កោះកុងបានរួមចំណែកយ៉ាងសំខាន់ប្រែក្លាយរបៀងសេដ្ឋកិច្ចតំបន់ឆ្នេរកម្ពុជាឱ្យកាន់តែរឹងមាំ។ #ams1minute
-
អ្នកនាំពាក្យរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖ “ការផ្សព្វផ្សាយព័ត៌មានគ្រប់ជ្រុងជ្រោយ គឺជាការធានានូវសិទ្ធិទទួលព័ត៌មាន”

ការផ្សព្វផ្សាយព័ត៌មាន ដោយលើកតែមួយជ្រុង ឬអនុសាសន៍របស់ប្រទេសមួយចំនួនតូច ដែលមានចរិតនយោបាយ មិនឆ្លុះបញ្ចាំងពីការពិត និងគ្មានមូលដ្ឋានច្បាស់លាស់ គឺជាចេតនាទុច្ចរិត ដែលធ្វើឱ្យមានការភ័ន្តច្រឡំពីសំណាក់ប្រជាជន មកលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស។ គូសបញ្ជាក់ដែរថា ក្នុងការពិនិត្យរបាយការណ៍ UPR ជុំទី៤ របស់កម្ពុជា មានប្រទេសចូលរួមពិនិត្យចំនួន ១០០ ក្នុង នោះមានប្រទេសចំនួន៧៧ បានកោតសរសើរកិច្ចខិតខំរបស់កម្ពុជាក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស។ កម្ពុជាក្នុងនាមជាសមជិកអង្គការសហប្រជាជាតិ និងជារដ្ឋអធិបតេយ្យមានសិទ្ធិពេញលេញក្នុងការសម្រេច ថាតើអនុសាសន៍ណាត្រូវទទួលយកមកអនុវត្ត ហើយអនុសាសន៍ណាខ្លះត្រូវកត់សម្គាល់។ ម្យ៉ាងវិញទៀត ចំនួនអនុសាសន៍សរុប ដែលកម្ពុជាទទួលបានមានចំនួនតិចណាស់ បើប្រៀបធៀបនឹងចំនួនអនុសាសន៍ដែលប្រទេសប្រជាធិបតេយ្យធំៗជាច្រើនទទួលបាន។ #ams1minute