-
សម្តេចធិបតី៖ “គោលដៅនៃការពង្រឹង និងពង្រីកវិស័យអប់រំទាំងបរិមាណ និងគុណភាព គឺជាបរិបទមួយឆ្លើយតបទៅ នឹងសំណូមពរចាំបាច់នៃការអភិវឌ្ឍន៍សង្គមជាតិ

-
សូមស្វាគមន៍មកកម្ពុជា និងសូមរីករាយក្នុងការវិនិយោគនៅកម្ពុជា

កម្ពុជារក្សាបាននូវស្ថិរភាពកំណើនសេដ្ឋកិច្ច សម្បូរពោរពេញដោយកម្លាំងពលកម្មដែលមានវ័យក្មេង ប្រកបដោយសក្តានុពល ហេដ្ឋារចនាសម្ព័ន្ធរូបវន្តកាន់តែល្អប្រសើរ រាប់ចាប់ពីអាកាសយានដ្ឋានអន្តរជាតិ កំពង់ផែទឹកជ្រៅ ផ្លូវគោក ផ្លូវទឹក ក៏ដូចជាប្រព័ន្ធឡូជីស្ទីក បូកផ្សំទីតាំងដ៏មានសក្តានុពលដែលផ្តល់នូវកាលានុវត្តភាពប្លែកពីគេសម្រាប់វិនិយោគ។ #ams1minute
-
សម្តេចធិបតីអញ្ជើញបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤

កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ជាឱកាសក្នុងការបញ្ចេញសក្តានុពលសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងប្រទេសអាស៊ាន ដោយបានលើកយកប្រធានបទសំខាន់ៗមកជជែកពិភាក្សារួមដូចជា តំណភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន ចីរភាព និងថាមពល (ASEAN energy grid connectivity and ASEAN renewable energy and sustainability), កម្ពុជា គឺជាច្រកទ្វារទៅកាន់អាស៊ាន (Cambodia – Gateway to ASEAN) និង ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីកំណើនប្រកបដោយបរិយាប័ន្ន (Leveraging Technology for Inclusive Growth)។ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២ មេសា ២០២៤ #ams1minute
-
រាជរដ្ឋាភិបាលនីតិកាលទី៧ មានថ្នាក់ដឹកនាំជាយុវជនវ័យក្មេង ប្រកបដោយចំណេះដឹង ឆន្ទៈមោះមុតនិងការប្តេជ្ញាចិត្តខ្ពស់

បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយសំខាន់ៗ ជាពិសេស គោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា សំដៅលើកកម្ពស់សេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយផ្អែកលើកម្លាំងពលកម្មជំនាញខ្ពស់ និងនវានុវត្តន៍ ដើម្បីជំរុញសន្ទុះការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងសុខុមាលភាព ប្រែក្លាយកម្ពុជាជាប្រទេសជឿនលឿន ប្រជាពលរដ្ឋមានជីវភាពធូរធារសម្បូរសប្បាយ និងវិបុលភាព ស្របតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋគ្រប់រូប។ #ams1minute
-
ព្រះករុណា ព្រះមហាក្សត្រ កោតសរសើរចំពោះសម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា

-
រដ្ឋសភានីតិកាលទី៧ ត្រូវបានប្រសូតចេញពីការបោះឆ្នោត ប្រកបដោយសេរី យុត្តិធម៌ ត្រឹមត្រូវ និងតម្លាភាព

ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានគណបក្សចំនួន១៨ បានចូលរួមប្រកួតប្រជែង និងមានគណបក្សចំនួន២ ទទួលបានអាសនៈក្នុងរដ្ឋសភាគឺ គណបក្សប្រជាជនកម្ពុជាទទួលបាន ១២០អាសនៈ និង គណបក្ស ហ៊្វុនស៊ិនប៉ិចទទួលបាន ៥អាសនៈ។ រដ្ឋសភានីតិកាលទី៧ (២០២៣-២០២៨) ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា ជាស្ត្រីទី១ ក្នុងប្រវត្តិ សាស្ត្រកម្ពុជា ដែលទទួលបានតំណែងដ៏ឧត្តុង្គឧត្តមនេះ។ #ams1minute
-
រដ្ឋបាលខេត្តត្រៀមរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឱ្យបានមហោឡារឹក

សៀមរាប៖ នៅចំណុចសួនច្បារព្រះរាជដំណាក់តាមបណ្តោយ ស្ទឹងខេត្តសៀមរាបកាលពីព្រឹកថ្ងៃចន្ទទី១ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាល ខេត្តសៀមរាបសហការជាមួយសហភាពសហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក) បានរៀបចំពិធីបួងសួងសុំនូវ សេចក្តី សុខសម្រាប់ ព្រឹត្តការណ៍បុណ្យសៀមរាបសង្ក្រាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិនាពេលឆាប់ៗខាងមុខនេះ។ អភិបាលរងខេត្តសៀមរាប លោក សំកុល សុចិត្ត្រា បានឱ្យដឹង ថា ឆ្នាំនេះ រដ្ឋបាលខេត្តបានសហការជាមួយ ស.ស.យ.ក ព្រមទាំង មន្ទីរពាក់ព័ន្ធក្នុងខេត្តដើម្បីរៀបចំនៅព្រឹត្តិការណ៍ សៀមរាបសង្ក្រាន្តឆ្នាំ២០២៤។ ឆ្នាំនេះ គឺជាលើកទី៣ហើយ ដែលសៀមរាប សង្ក្រាន្តបានរៀបចំឡើង ។ ពោលលើកទី១ នៅឆ្នាំ២០១៩ ,លើកទី២នៅឆ្នាំ២០២២ និងលើកទី៣ គឹឆ្នាំនេះតែម្តង។ លោកបន្តថា ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំនេះមាន កម្មវិធីកម្សាន្តសប្បាយៗជាច្រើន ដូចជា មានទាក់ ទង កម្មវិធី សាសនា កម្មវិធីល្បែងរបាំប្រជាប្រិយ ការសម្តែងសិល្បៈ ការ ប្រគំ តន្ត្រី និងការបាញ់កាំជ្រួចអបអរសាទរ និងតាំង ពិព័រណ៍ ផលិតផល ទូទៅ របស់ខ្មែរ…
-
យើងត្រូវខិតខំការពារពហុភាគីនិយម ដែលគាំទ្រដល់ផលប្រយោជន៍សហគមន៍ នៃប្រជាជាតិទាំងមូល

-
វីដេអូអនុស្សាវរីយ៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីសម្ពោធឆ្លង “ព្រះបទុមចេតិយ ក្នុងវត្តមណីរតនារាម ខេត្តពោធិ៍សាត់”

-
“លាហើយរដ្ឋសភា ដែលខ្ញុំអង្គុយ និងធ្វើការជាងពាក់កណ្តាលជីវិត ដំណាក់កាលទី១ ខែមិថុនា ១៩៨១ ដល់ខែឧសភា ១៩៩៣ ហើយនិងចាប់ពីថ្ងៃ១៤ មិថុនា ១៩៩៣ ដល់ថ្ងៃទី២ មេសា ២០២៤”
