-
ទិន្នន័យបណ្តាញសង្គមល្បីៗ ដែលមានអ្នកប្រើប្រាស់ច្រើននៅក្នុងសកលលោក គិតត្រឹមខែមករា ឆ្នាំ២០២៤

-
អបអរសាទរទិវាអន្តរជាតិយល់ដឹងអំពីមីន ៤ មេសា ២០២៤ ក្រោមប្រធានបទ “ការពារជីវិត កសាងសន្តិភាព”

ក្នុងនាមប្រធានអនុសញ្ញាហាមការប្រេីប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ឆ្នាំ២០២៤ (អនុសញ្ញាអូតាវ៉ា) កម្ពុជាស្នើដល់សហគមន៍អន្តរជាតិ និងពិភពលោកទាំងមូល បន្តរួមគ្នាបង្ហាញកិច្ចខិតខំប្រឹងប្រែងក្នុងការលុបបំបាត់គ្រោះថ្នាក់ ក៏ដូចជាបញ្ជាក់បន្ថែមនូវសារៈសំខាន់នៃសកម្មភាពមីន ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅទូទាំងពិភពលោក។ #ams1minute
-
ក្នុងមុខងារសហប្រតិបត្តិការអន្តរជាតិ ព្រឹទ្ធសភាចូលរួមក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី និង ពហុភាគី ដោយបានដើរតួនាទីប្រកបដោយកិត្តិយស និងសក្តានុពលនៅក្នុងក្របខ័ណ្ឌតំបន់ និង ពិភពលោក

ក្នុងបរិបទនៃកំណែទម្រង់រដ្ឋដ៏ស៊ីជម្រៅ និងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនលើគ្រប់វិស័យ ការរៀបចំ និងពិនិត្យច្បាប់ជាតិឱ្យបានគ្រប់គ្រាន់ ត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញ នៃជាតិយើង និងមានការគោរពប្រតិបត្តិច្បាប់ឱ្យបានល្អប្រពៃ ដោយថែរក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ សីលធម៌ជាតិ ព្រមទាំងការពារបរិស្ថាន និងធនធានធម្មជាតិឱ្យបានគង់វង្ស គឺជាកត្តាគន្លឹះដ៏សំខាន់សម្រាប់ទ្រទ្រង់ ដល់ស្ថិរភាពសង្គម និងសេដ្ឋកិច្ចជាតិ ។ #ams1minute
-
ព្រឹទ្ធសភា ត្រូវរួមចំណែកធ្វើឱ្យអំណាចរដ្ឋប្រព្រឹត្តទៅបានល្អប្រសើរ

និងមានតុល្យភាព ដើម្បីការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ស្ថិរភាពនយោបាយ ព្រមទាំងការពារបាននូវរដ្ឋធម្មនុញ្ញ និងរបបរាជានិយម ។ សាមគ្គីជាតិរឹងមាំ និងកិច្ចការពាររាល់សមិទ្ធផលដ៏ថ្លៃថ្លានៃសង្គមជាតិឱ្យស្ថិតស្ថេរគង់វង្ស ត្រូវដើរទន្ទឹមនឹងការលើកកម្ពស់កិត្តិយស និងកិត្យានុភាពជាតិ ក្នុងក្របខ័ណ្ឌតំបន់ និង ពិភពលោក។ #ams1minute
-
កែច្នៃព្រលានយន្តហោះសៀមរាប ចាស់ទៅជាកន្លែងកម្សាន្តថ្មី

ភ្នំពេញ៖ រយៈពេល៦ខែក្រោយបិទទ្វារទុកចោល អាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់នឹងត្រូវបានកែច្នៃឲ្យទៅជាកន្លែងកម្សាន្ត ដែលរំពឹងថា នឹងអាចទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បានប្រាប់ទូរទស្សន៍អប្សរាថា ក្រុមហ៊ុន Angkor International Airport Investment កំពុងសិក្សាអភិវឌ្ឍន៍គម្រោងសួនកម្សាន្តនេះ។ ឯកឧត្តមបន្តដូច្នេះថា « ព្រលានចាស់នៅសៀមរាប ក្រុមហ៊ុនចិនកំពុងសិក្សាពីលទ្ធភាពថាតើអាចប្រើប្រាស់ជាអ្វីសមស្រប ដែលមានការពិគ្រោះយោបល់ពីស្ថាបនពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរអប្សរា គាត់មានគំនិតហើយ ប៉ុន្តែគាត់(ក្រុមហ៊ុន)ពិគ្រោះសិន គាត់នឹងយកទៅធ្វើកន្លែងកម្សាន្តផ្សេងៗដែលមានភាពទាក់ទាញ អាចឱ្យគាត់ធ្វើបាននៅតំបន់ម្តុំហ្នឹង»។ ប៉ុន្តែអ្នកនាំពាក្យរូបនេះមិនទាន់អាចលម្អិតបាននៅឡើយពីទម្រង់នៃសួនកម្សាន្តនេះ និងថាតើវាអាចទាក់ទាញអ្នកទេសចរបានរបៀបណា។ ទូរទស្សន៍អប្សរា មិនទាន់អាចសុំព័ត៌មានបន្ថែមពី ក្រុមហ៊ុនចិន ដែលទទួលសិទ្ធិគ្រប់គ្រងព្រលានយន្តហោះសៀមរាបចាស់នេះបាននៅឡើយនៅថ្ងៃពុធនេះ។ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា លើកឡើងថា ព្រលានយន្តហោះសៀមរាបចាស់គួរតែត្រូវបានអភិវឌ្ឍទៅជាអ្វីដែលខេត្តសៀមរាបមិនទាន់មាន ដូចជា មជ្ឈមណ្ឌលពិព័រណ៍ពាណិជ្ជកម្មជាដើម ព្រោះខេត្តនៅជាប់ដងទន្លេសាបនេះមិនទាន់មាន មជ្ឈមណ្ឌលបែបនេះនៅឡើយ ។ លោកបន្តបែបនេះថា«ព្រលានសៀមរាបគួរតែក្លាយជាមជ្ឈមណ្ឌលពិព័រណ៍ពាណិជ្ជកម្មដ៏ធំប្រចាំតំបន់ទន្លេសាបរបស់ខ្លួន…ខ្ញុំតែងនិយាយថា ខេត្តសៀមរាបយើងមិនអាចពឹងតែលើទេសចរណ៍មួយមុខទេ យើងត្រូវតែពឹងលើពាណិជ្ជកម្មដទៃៗទៀត អ៊ីចឹងដើម្បីឱ្យវិស័យដទៃទៀតជួយជ្រោងដល់វិស័យទេសចរណ៍បានទាល់តែមានមជ្ឈមណ្ឌលពិព័រណ៍ដែលយើងអាចអូសទាញព្រឹត្តិការណ៍ធំៗនៅជុំវិញពិភពលោកមក»។ យោងតាមឯកសារស្រាវជ្រាវ ព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់បើកដំណើរការដំបូងក្នុងឆ្នាំ ១៩៣២ ក្នុងសម័យអណានិគមបារំាង និងបានកែលម្អ ក្នុងសម័យសង្គមរាស្ត្រនិយម ឆ្នាំ១៩៥៥។ នៅឆ្នាំ១៩៧០ ព្រលានយន្តហោះអន្តរជាតិសៀមរាបបានបិទទ្វារដោយសារសង្រ្គាមស៊ីវិលនៅកម្ពុជា…
-
បរិវត្តកម្មឌីជីថលសហគ្រាស

-
កត្តាចំនួន ៤ ដែលធ្វើឱ្យកំណែទម្រង់វិស័យអប់រំទទួលបានជោគជ័យ

-
លទ្ធផលសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ នាថ្ងៃទី០៣ មេសា ២០២៤

-
សម្ដេចតេជោ ហ៊ុន សែន ជាប់ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ដោយសំឡេងគាំទ្រចំនួន ៦២/៦២ សំឡេង 🗳️🇰🇭

-
ធនធានមនុស្សរបស់កម្ពុជា អាចនឹងដើរទាន់ប្រទេសដ៏ទៃទៀតនាពេលខាងមុខ
