-
កម្ពុជា មានអត្រាប្រជាជន Gen Z ៦០% ដែលជាអត្រាខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ តាមពីក្រោយដោយហ្វីលីពីនមាន ៤៥% និងឥណ្ឌូណេស៊ីស្ថិតនៅលំដាប់ទីបីដែលមាន ២៨%

-
អបអរសាទរ កីឡាករម៉ូតូទឹកជម្រើសជាតិ ម៉ីន មូសស្តាន ដែលបានឈ្នះ មេដាយមាស ក្នុងព្រឹត្តិការណ៍ WATER IET PRO TOUR 2024 ជុំទី១ លើវិញ្ញាសារ PRO SKI GP

-
រួមគ្នារៀបចំលេងល្បែងប្រជាប្រិយខ្មែរឱ្យបានច្រើន

-
គោលការណ៍ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាត្រូវបានកំណត់យកធំៗ ចំនួន ៣ ៖

-
អបអរសាទរ ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៧ ឆ្នាំ២០២៤

-
អនុសាសន៍ ៤ ក្នុងការលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ

-
នាយករដ្ឋមន្ត្រីនឹងផ្តល់រង្វាន់ពិសេសសម្រាប់រាជធានីខេត្តដែលមិនមានគ្រោះថ្នាក់ចរាចរណ៍នាឱកាសបុណ្យចូលឆ្នាំថ្មី២០២៤

-
ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា Justin Kevin Whyatt វាយតម្លៃខ្ពស់លើទំនាក់ទំនងដ៏ល្អរវាង អូស្ត្រាលី-កម្ពុជា

ទន្ទឹមនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីការបន្តគាំទ្រលើកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ តាមរយៈការបន្តផ្តល់អាហារូបករណ៍បន្ថែម ដល់និស្សិតកម្ពុជា និងការភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យអូស្ត្រាលី និងសាកលវិទ្យាល័យនានារបស់កម្ពុជា និងការបន្តកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរលើវិស័យអាទិភាពមួយចំនួន រួមមាន៖ កសិកម្ម ការវិនិយោគ ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ ថាមពលបៃតង និងការពារជាតិ និងសន្តិសុខ។ #ams1minute
-
ប្រធានក្រុមហ៊ុន Sunwah Group បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជាលើវិស័យមួយចំនួន រួមមាន៖

វិនិយោគអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសបៃតង (Green SEZ) ការកសាងអគារពាណិជ្ជកម្ម និងលំនៅឋានខុនដូ វិស័យទេសចរណ៍ ការដំឡើងស្ថានីយសាកថាមពលយានយន្តអគ្គិសនី (EV Charging Station) និងការកសាងស្ថានីយបណ្តាញទូរគមនាគមន៍ 5G។ សម្តេចធិបតី៖ “ដើម្បីធានាបាននូវបរិយាកាសនៃការប្រកួតប្រជែង និងការធ្វើធុរកិច្ច រាជរដ្ឋាភិបាលកម្ពុជាបានបន្តយកចិត្តទុកដាក់លើការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ដើម្បីផ្តល់ជំនឿទុកចិត្តដល់វិនិយោគិនផងដែរ។ រាជរដ្ឋាភិបាល ក៏បានខិតខំជំរុញកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងបានដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗ និងយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ថាមពលស្អាត ដោយនាពេលបច្ចុប្បន្ននេះ កម្ពុជាកំពុងប្រើប្រាស់ថាមពលស្អាត ប្រមាណជាង ៦០% និងបានកំពុងបន្តជំរុញការប្រើប្រាស់ថាមពលស្អាតនេះ ឱ្យឈានទៅដល់៧០% ត្រឹមឆ្នាំ២០៣០”។ #ams1minute
-
វិទ្យាស្ថានយុទ្ធសាស្រ្ត KSI គ្រោងរៀបចំកម្មវិធី កិច្ចប្រជុំកំពូលសាកលស្តីពីបច្ចេកវិទ្យា និងសេដ្ឋកិច្ចចិន និងកិច្ចប្រជុំកំពូលស្តីពីសហគ្រិនភាព និង សេដ្ឋកិច្ចអាស៊ីឆ្នាំ២០២៤ នៅកម្ពុជា

ប្រធានវិទ្យាស្ថានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជារហូតដល់ពេលបច្ចុប្បន្ននេះ និងជម្រាបជូនសម្តេចធិបតី អំពីការពិនិត្យលទ្ធភាពក្នុងការពង្រីកការវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យកសិកម្ម ថាមពលជីវម៉ាស បច្ចេកវិទ្យាហិរញ្ញវត្ថុ និងឌីជីថល ព្រមទាំងការបង្កើតនូវ World Digital Chamber។ សម្តេចធិបតី៖ “រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំជំរុញការអភិវឌ្ឍបច្ចេកវិទ្យា ដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅជាសេដ្ឋកិច្ចឌីជីថល ហើយនឹងបន្តការអភិវឌ្ឍគោលនយោបាយ ដោយឈរលើស្មារតីសង្គតិភាព និងនិរន្តរភាព ដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ ដោយផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន”។ #ams1minute