Category: ព័ត៌មានជាតិ

  • រាជរដ្ឋាភិបាលកម្ពុជា និង គណ:កម្មការ ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញនវានុវត្តន៍ឌីជីថល និង ការអភិវឌ្ឍប្រកបដោយចីរភាព

    រាជរដ្ឋាភិបាលកម្ពុជា និង គណ:កម្មការ ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញនវានុវត្តន៍ឌីជីថល និង ការអភិវឌ្ឍប្រកបដោយចីរភាព

    អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាសុី-ប៉ាសុីហ្វិក (ESCAP) Armida Salsiah Alisjahbana វាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលផ្តល់អាទិភាពលើបច្ចេកវិទ្យាឌីជីថល ព្រមទាំងបានសម្ដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយគណ:កម្មការ ESCAP។ សម្តេចធិបតី៖ “គណ:កម្មការ ESCAP ជាដៃគូដ៏សំខាន់មួយរបស់កម្ពុជាដែលបានផ្តល់នូវជំនួយបច្ចេកទេស និងការបណ្ដុះបណ្ដាលជំនាញលើវិស័យនានា និងបានថ្លែងអំណរគុណចំពោះគណ:កម្មការ ESCAP ក្នុងការជួយគាំទ្រដល់ក្នុងការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិសកម្មភាពមីន”។ #ams1minute

  • អនុសាសន៍ ៤ ចំណុច ដើម្បីជួយតម្រង់ទិសដៅការងាររបស់ក្រសួងផែនការ

    អនុសាសន៍ ៤ ចំណុច ដើម្បីជួយតម្រង់ទិសដៅការងាររបស់ក្រសួងផែនការ
  • គោលដៅចម្បងគឺលុបបំបាត់ភាពក្រីក្រនិងបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ

    គោលដៅចម្បងគឺលុបបំបាត់ភាពក្រីក្រនិងបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
  • អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការឆ្ពោះទៅសម្រេចគោលដៅនៃការចុះបញ្ជីដីធ្លីបង្ហើយនៅកម្ពុជា

    អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការឆ្ពោះទៅសម្រេចគោលដៅនៃការចុះបញ្ជីដីធ្លីបង្ហើយនៅកម្ពុជា

    នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវគោលនយោបាយអាទិភាពគន្លឹះ ចំនួន ៣ រួមមាន៖ ការចុះបញ្ជីដីធ្លីបង្ហើយ បរិយាកាសគ្មានវិវាទ និងសេវាគាប់ចិត្ត។ ក្នុងនោះ ដើម្បីធ្វើឱ្យសម្រេចបាននូវគោលដៅនៃការចុះបញ្ជីដីធ្លីបង្ហើយនៅកម្ពុជា ហើយឆ្ពោះទៅសម្រេចគោលនយោបាយអទិភាពផ្សេងទៀត គឺទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពិសេស អាជ្ញាធរមូលដ្ឋាន ជាមួយមន្ទីរជំនាញ ដេីម្បីបម្រេីប្រយោជន៍ជូនប្រជាជនយេីង។ បន្ថែមលេីសពីនេះ រដ្ឋបាលទំនើប ក៏ជារឿងចាំបាច់ដែលត្រូវធ្វើការអភិវឌ្ឍ ដោយផ្តោតសំខាន់លេីការកសាងសមត្ថភាពមន្ត្រី ការពង្រឹងសមត្ថភាពស្ថាប័ន និងយន្តការលើកទឹកចិត្តដល់មន្រ្តីជំនាញ ដេីម្បីជំរុញសាមគ្គីឯកភាពផ្ទៃក្នុងផងដែរ។ នេះជាប្រសាសន៍ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាជំរុញការចុះបញ្ជីដីធ្លី ដោយមានការចូលរួមពី អាជ្ញាធរ មូលដ្ឋាន និងមន្រ្តីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤៕ #ams1minute

  • ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឯកភាពការងារ និងការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ ដើម្បីជំរុញការចុះបញ្ជីដីបង្ហើយ បង្កើតបរិយាកាសគ្មានវិវាទ និងផ្តល់សេវាគាប់ចិត្ត

    ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឯកភាពការងារ និងការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ ដើម្បីជំរុញការចុះបញ្ជីដីបង្ហើយ បង្កើតបរិយាកាសគ្មានវិវាទ និងផ្តល់សេវាគាប់ចិត្ត

    រាជរដ្ឋាភិបាលបានផ្តល់កម្មសិទ្ធិកាន់កាប់ដីធ្លី ជូនប្រជាពលរដ្ឋតាំងពីឆ្នាំ១៩៨៩ តាមរយៈគោលនយោបាយយុទ្ធសាស្រ្តត្រីកោណ ចតុកោណ និងបច្ចុប្បន្នគឺយុទ្ធសាស្រ្តបញ្ចកោណ ដែលក្នុងនោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវគោលនយោបាយអទិភាពគន្លឹះគឺ ការចុះបញ្ជីដីធ្លីបង្ហើយ ដើម្បីបង្កើតបរិយាកាសគ្មានវិវាទ និងឆ្ពោះទៅការផ្តល់សេវាគាប់ចិត្ត។ ដើម្បីឱ្យគោលនយោបាយនេះសម្រេចជោគជ័យ ត្រូវឈរលើស្មារតី សាមគ្គីភាពផ្ទៃក្នុង ឯកភាពការងារ និងចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមានទាំងមន្រ្តីជាអ្នកប្រតិបត្តិ និងការគាំទ្រពីប្រជាជន។ លើសពីេនះ ត្រូវចូលរួមជំរុញការរៀបចំប្លង់គោលក្នុងខេត្ត និងនៅតាមបណ្តាខេត្តដែលពុំទាន់មាន សម្រាប់រៀបចំក្រុង ផ្ទះសម្បែង ដីបង្កបង្កើនផល និងលំហសាធារណៈនានា ស្របតាមសក្កានុពលដើម្បីអភិវឌ្ឍន៍ខេត្តរបស់យើង។ ប្រសាសន៍ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ នៅក្នុងកិច្ចប្រជុំជាមួយមន្រ្តីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃអាទិត្យ ទី២១ ខែមេសា។ #ams1minute

  • ក្រុងរុនតាឯក និងពាក់ស្នែង បាននិងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា

    ក្រុងរុនតាឯក និងពាក់ស្នែង បាននិងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា

    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរខេត្តសៀមរាប បាននិងកំពុងរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក្នុងក្រុងរុនតាឯក និងពាក់ស្នែង ដើម្បីគាំទ្រដល់សុខុមាលភាព និងជីវភាពរស់នៅល្អប្រសើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ទាំងពីរ។ ជាមួយគ្នានេះ យើងក៏បានបំពេញកាតព្វកិច្ចក្នុងការការពារ និងថែរក្សាមរតកដ៏មានតម្លៃពីដូនតាខ្មែរឱ្យបានគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយរបស់យើង។ ប្រសាសន៍ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក្នុងជំនួបជាមួយមន្ត្រីមន្ទីរដ.ន.ស.ស. ខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។ #ams1minute

  • សម្តេចធិបតី៖ “សៀមរាបជាតំបន់ទេសចរមួយដ៏មានសក្តានុពលនៃកម្ពុជា

    សម្តេចធិបតី៖ “សៀមរាបជាតំបន់ទេសចរមួយដ៏មានសក្តានុពលនៃកម្ពុជា

    និងជាខេត្តមួយដែលមានការវិវត្តរីកចម្រើនយ៉ាងឆាប់រហ័ស ដូច្នេះវិស័យសុខាភិបាល ពិសេសការងារផ្តល់សេវាសុខភាពត្រូវរត់តាមការវិវត្តន៍នៃសង្គមនិងសេដ្ឋកិច្ចនៃខេត្តនេះផងដែរ។ រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់បញ្ចកោណទី១ គឺជាការអភិវឌ្ឍមូលធនមនុស្ស មានដូចជាសុខភាពល្អ និងគុណភាពខ្ពស់ ជាទ្រព្យសកម្មជាតិដ៏មានតម្លៃ និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន គឺជាអាទិភាពមួយ ក្នុងចំណោមអាទិភាពទាំង៥ ដែលរាជរដ្ឋាភិបាលផ្តោតលើ សម្រាប់ការអភិវឌ្ឍមូលធនមនុស្ស ដោយមានគោលដៅយុទ្ធសាស្ត្រផ្តោត លើការបន្តកាត់បន្ថយអត្រាឈឺ និងស្លាប់បណ្តាលមកពីជំងឺមិនឆ្លងចម្បងៗ និងការលើកកម្ពស់សុខភាពបន្តពូជ”។ #ams1minute

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ត្រូវពង្រឹងខឿនការពារជាតិ កងយោធពលខេមរភូមិន្ទ ត្រូវតែជាកម្លាំងដែលមានថាមពលខ្លាំង

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ត្រូវពង្រឹងខឿនការពារជាតិ កងយោធពលខេមរភូមិន្ទ ត្រូវតែជាកម្លាំងដែលមានថាមពលខ្លាំង

    សមត្ថភាពពេញលេញ ឆន្ទៈមោះមុត មនសិការ និងវិន័យល្អ ដោយការពារបានរឹងមាំនូវឯករាជ្យជាតិ អធិបតេយ្យភាព បូរណភាពទឹកដី សន្តិសុខសណ្តាប់ធ្នាប់សង្គម នៅគ្រប់កាលៈទេសៈសំដៅធ្វើឱ្យបរាជ័យ រាល់ឧបាយកល និងសកម្មភាពរបស់កម្លាំងអមិត្ត ទាំងក្នុង និងក្រៅប្រទេស។ ពិធីបិទវគ្គបណ្តុះបណ្តាលនិងហ្វឹកហ្វឺនឆ្នាំ២០២៣ បន្តបើកវគ្គបណ្តុះបណ្តាលនិងហ្វឹកហ្វឺនឆ្នាំ២០២៤ របស់សាកលវិទ្យាល័យការពារជាតិ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៩ មេសា ២០២៤ #ams1minute

  • រដ្ឋមន្ត្រីការបរទេសចិន Wang Yi នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី២១-២៣ មេសា ២០២៤

    រដ្ឋមន្ត្រីការបរទេសចិន Wang Yi នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី២១-២៣ មេសា ២០២៤
  • កម្ពុជា ឈានមុខគេក្នុងការព្យាករណ៍កំណើនសេដ្ឋកិច្ចនៃតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០២៤

    កម្ពុជា ឈានមុខគេក្នុងការព្យាករណ៍កំណើនសេដ្ឋកិច្ចនៃតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០២៤

    ផ្អែកលើទិន្នន័យពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សន្ទុះ GDPរបស់កម្ពុជា មានរហូតដល់ ៦,១%។ ហ្វីលីពីនជាប់លេខ២ មានកំណើន ៥,៩% វៀតណាមស្ថិតនៅលេខ៣ មាន៥,៨% ឥណ្ឌូណេស៊ី មានកំណើន៥% ម៉ាឡេស៊ីមានកំណើន ៤,៣% ឡាវ កើន ៤% ប្រ៊ុយណេកើន ៣,៥% ថៃកើន ៣,២% ទីម័រខាងកើត កើន ៣,១% មីយ៉ាន់ម៉ាកើន ២,៦% និងចុងក្រោយសិង្ហបុរីមាន ២,១% – IMF via Seasia Stats #ams1minute