-
ចង់ឱ្យការគាំទ្ររបស់ប្រជាជន ក្លាយជាចលនាជាតិមួយដើម្បីសម្រេច “ព្រែកជីកហ្វូណនតេជោ”

-
សម្តេចធិបតី៖ ដើម្បីប្រែក្លាយអនុសាសន៍ស្តីពី “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”

ឱ្យទៅជាការអនុវត្តជាក់ស្ដែងប្រកបដោយប្រសិទ្ធភាព និងបង្កើតបានវប្បធម៌អនុលោមភាពតាមច្បាប់ រាជរដ្ឋាភិបាល បានបញ្ចូលអនុសាសន៍នេះទៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨។ #ams1minute
-
សម្តេចធិបតី៖ ខ្ញុំមានក្តីរន្ធត់ក្តុកក្តួលឥតឧបមា ដែលបានទទួលដំណឹងអំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ

កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបានបង្កឱ្យយោធិនចំនួន ២០ នាក់ បានពលីជីវិត និងយោធិនមួយចំនួនទៀតបានរបួស។ ក្នុងនាមរាជរដ្ឋាភិបាល និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកមរណៈទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារយោធិនពលី និងសម្តែងនូវសមានទុក្ខសោកស្តាយចំពោះអ្នករងរបួស ក្នុងឧបទ្ទវហេតុដ៏សោកសង្រេងនេះ។ ក្រសួងការពារជាតិ នឹងចាត់ចែងរៀបចំពិធីបុណ្យសពជូនយោធិនដែលបានពលីក្នុងឧបទ្ទវហេតុនេះ ឱ្យបានសមរម្យស័ក្តិសមនឹងពលិកម្មរបស់ពួកគាត់ចំពោះជាតិ និងមាតុភូមិ។ ខ្ញុំសូមផ្តល់ការឧបត្ថម្ភជាថវិកាជូនគ្រួសារយោធិនពលី ចំនួន ២ ម៉ឺនដុល្លារអាមេរិក ក្នុងមួយគ្រួសារសព ហើយចំពោះយោធិនដែលរងរបួសក្នុងឧបទ្ទវហេតុនេះ ក្នុងម្នាក់ៗចំនួន ២០ លានរៀល ។ ខ្ញុំសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់យោធិនពលី បានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងក៏សូមជូនពរយោធិន និងជនរងគ្រោះទាំងអស់ឆាប់បានជាសះស្បេីយ។ #ams1minute
-
អនុសាសន៍សម្តេចតេជោ ហ៊ុន សែន ៨ ចំណុចសំខាន់អំពីព្រែកជីកហ្វូណនតេជោ៖

-
កម្ពុជាគ្មានការរាលថយនោះឡើយចំពោះគម្រោងធ្វើព្រែកជីកហ្វូណនតេជោក៏គ្មានអ្វីចាំបាច់ត្រូវចរចានិងពិគ្រោះយោបល់ជាមួយអ្នកណានោះដែរ

-
សម្តេចតេជោ អំពាវនាវដល់សប្បុរសជននានាទាំងអស់ សូមរួមកម្លាំងគ្នា រួមសាមគ្គីគ្នា កសាងព្រែកជីកហ្វូណនតេជោ ឱ្យខាងតែបាន និងប្រកាសឱ្យមាន “ចលនាជាតិគាំទ្រដល់គម្រោងព្រែកជីកហ្វូណនតេជោ”

-
សម្តេចតេជោ ហ៊ុន សែន៖ ព្រែកជីកហ្វូណនតេជោ មានសារៈសំខាន់ដូចជា៖

១. ជាផ្លូវតភ្ជាប់ដោយផ្ទាល់ទៅកាន់សមុទ្រ ដោយមិនឆ្លងកាត់ប្រទេសដទៃ គឺមិនឆ្លងកាត់ប្រទេសវៀតណាម ដែលតម្រូវឱ្យមានការបង់ថ្លៃពេលឆ្លងកាត់ប្រទេសគេ ២. ជាប្រព័ន្ធស្រោចស្រពនៅតំបន់ទិសនិរតី ដែលកន្លងមកក៏ដូចជាបច្ចុប្បន្នកំពុងប្រឈមនឹងការខ្វះខាតទឹកសម្រាប់ដាំដុះដំណាំកសិកម្ម និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ៣. ជាប្រព័ន្ធជួយដល់ការរំដោះជំនន់នៅតំបន់ទិសនិរតី។ #ams1minute
-
សម្តេចតេជោ ហ៊ុន សែន ៖ សូមមិត្តបរទេសមួយចំនួន កុំដុតផ្ទះរបស់កម្ពុជា ដើម្បីតែចំអិនសាច់មួយដុំរបស់ពួកអ្នកឱ្យសោះ ខណៈគម្រោងព្រែកជីកនេះ នឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត

-
កម្ពុជាមានស្ពានឆ្លងកាត់ទន្លេចំនួន ២៥ ស្ពាន ក្នុងនោះ ស្ពានចំនួន ១៩ បានធ្វើរួចរាល់ ៣ កំពុងសាងសង់ និង ៣ ផ្សេងទៀតកំពុងសិក្សា

-
កម្ពុជា-អេហ្ស៊ីប ប្តេជ្ញាចិត្ត ពង្រឹង និងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ
