-
សម្តេចធិបតីណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស ឱ្យត្រៀមទាំងកម្លាំង និងសម្ភារៈ ដើម្បីការពារករណីអគ្គីភ័យ

-
កម្ពុជាមានចក្ខុវិស័យប្រែក្លាយខ្លួនជា មជ្ឈមណ្ឌលប្រមូលផ្តុំសកម្មភាពផលិតគ្រឿងបង្គុំយានយន្ត និងបរិក្ខារអេឡិចត្រូនិក

សម្រាប់នាំចេញទៅទីផ្សារក្នុងតំបន់ និងសកលលោក ដែលនឹងនាំមកជាផ្លែផ្កាវិជ្ជមានជាច្រើនសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ។ រាជរដ្ឋាភិបាល នីតិកាលទី៧ នឹងបន្តជំរុញធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្អែកលើជំនាញ និងបន្តជំរុញការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយជំនាញ ដើម្បីបំពេញតម្រូវការទីផ្សារពលកម្ម សំដៅរួមចំណែកបង្កើតតម្លៃបន្ថែមខ្ពស់ បង្កើនប្រាក់ចំណូល និងធ្វើឱ្យជីវភាពបងប្អូនប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ #ams1minute
-
វត្តមានរោងចក្រតូយ៉ូតានាពេលនេះគឺដោយសារការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ក្នុងការកសាងកិច្ចសហប្រតិបត្តិការដ៏ល្អជិតស្និទ្ធរវាងកម្ពុជា និងមិត្តជប៉ុន

រោងចក្រដំឡើងរថយន្តតូយ៉ូតា មិនត្រឹមតែជាវឌ្ឍនភាពថ្មីដ៏ល្អសម្រាប់វិស័យឧស្សាហកម្មនៅកម្ពុជាទេ ប៉ុន្ដែជាសញ្ញាដ៏វិជ្ជមានមួយសម្រាប់ការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានសុទិដ្ឋិនិយម និងក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រោមដំបូលសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ភាពទាក់ទាញនៃការវិនិយោគនៅកម្ពុជា ជាមួយនឹងធនធានមនុស្ស និងកម្លាំងពលកម្មជំនាញវ័យក្មេងប្រកបដោយជវភាព កម្ពុជានឹងបន្តទទួលបានការវិនិយោគប្រភេទឧស្សាហកម្ម ថ្មីៗមកកម្ពុជាថែមទៀត។ #ams1minute
-
រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសចំណូលខ្ពស់

ក្នុងបញ្ចកោណទី២ “ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង” រាជរដ្ឋាភិបាលបានផ្តោតលើកិច្ចការអាទិភាពចំនួន៥។ កិច្ចការអាទិភាពទី៣ “ការកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគ” មានគោលដៅយុទ្ធសាស្ត្រផ្តោតលើ ការបន្តកែលម្អបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច, ការធ្វើពាណិជ្ជកម្ម និង ការវិនិយោគ តាមរយៈការសម្រួល និងការធ្វើសាមញ្ញកម្មនីតិវិធីពាក់ព័ន្ធនានា, ការធ្វើឌីជីថលភាវូបនីយកម្មសម្រាប់ការផ្តល់សេវាសាធារណៈ និងកិច្ចការរដ្ឋបាល, ការពង្រឹងសមត្ថភាពស្ថាប័ន, និង ការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសម្របសម្រួលអន្តរក្រសួង-ស្ថាប័ន។ #ams1minute
-
សម្តេចធិបតីអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រដំឡើងរថយន្ត Toyota Tsusho Manufacturing (Cambodia)

ក្រុមហ៊ុននេះបានពង្រីកធុរកិច្ចរបស់ខ្លួនតាមរយៈការបង្កើតរោងចក្រ ពិសេសគឺការធ្វើពិពិធកម្មពីការនាំរថយន្តចូលគ្រប់ប្រភេទទាំងស្រុង មកជាការវិនិយោគសង់រោងចក្រតម្លើងរថយន្តពីរប្រភេទនៅកម្ពុជាតែម្តង។ Toyota Tsusho Manufacturing (Cambodia) ជាក្រុមហ៊ុនដំឡើងរថយន្តលំដាប់អន្តរជាតិមួយបន្ថែមទៀតបន្ទាប់ពីក្រុមហ៊ុន RMA Cambodia បានបើកដំណើរការរោងចក្រដំឡើងរថយន្ត Ford នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីឆ្នាំ២០២២។ ទាំងនេះគឺជាការចូលរួមចំណែកដ៏ធំក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា ហើយជាមោទនភាពដែលមានក្រុមហ៊ុនលំដាប់អន្តរជាតិជាបន្តបន្ទាប់ ផ្តល់ទំនុកចិត្តជ្រើសរើសកម្ពុជា ជាទីតាំងវិនិយោគ។ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២ ឧសភា ២០២៤ #ams1minute
-
ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យដំណើរការការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានចុះពិនិត្យសកម្មភាពតាក់តែងវិញ្ញាសា របស់គណៈមេប្រយោគ នៃគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូអនុវិទ្យាល័យ ចូលបម្រើការងារក្នុងក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ នាមណ្ឌលប្រឡងស្ថិតក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ខណៈនេះ គណៈកម្មការមេប្រយោគ កំពុងដំណើរការរៀបចំ និងតាក់តែងវិញ្ញាសា សម្រាប់បេក្ខជនប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ យ៉ាងសស្រោកសស្រាំ និងដោយសម្ងាត់ពីសាស្ត្រាចារ្យជំនាញ ព្រមទាំងមានតាមដានមើលពីអ្នកសង្កេតការណ៍មកពីអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងសាកលវិទ្យាល័យនានា និងសាធារណជនដែលបានចុះឈ្មោះស្ម័គ្រចិត្ត។ សូមបញ្ជាក់ថា វិញ្ញាសាកំពុងតាក់តែងលើមុខវិជ្ជាសំណួរពហុចម្លើយពាក់ព័ន្ធនិងវប្បធម៌ទូទៅ និងមុខវិទ្យាឯកទេសទី១ ឬមុខវិជ្ជាឯកទេសសម្រាប់ប្រភេទបរិញ្ញាបត្រ ដែលការប្រឡងប្រជែងនឹងចាប់ផ្តើមនៅម៉ោង ១២៕ ដោយៈ ង៉ាន់ ទិត្យ
-
របាយការណ៍ ស្ដីពី ស្ថានភាព សេរី ភាព សារព័ត៌មាន នៅ កម្ពុជា

-
ក្រសួងការពារជាតិ៖ ករណីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ កាលពីថ្ងៃទី២៧ មេសា

-
កំពង់ផែខេត្តព្រះសីហនុ មិនត្រឹមតែអាចបង្កើនចំណូលនៅនឹងកន្លែងទេ តែនឹងក្លាយជាចលករក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ ខេត្តតំបន់ឆ្នេរ និងប្រទេសកម្ពុជាទាំងមូល

-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នាវាប្រមាណ ១៨% ប៉ុណ្ណោះ អាចចូលចតនៅកម្ពុជា
