Category: ព័ត៌មានជាតិ

  • កម្ពុជា-សហភាពអឺរ៉ុប បើកកិច្ចប្រជុំក្រុមការងារស្តីពី កិច្ចសហប្រតិបត្តិការ កាលពីថ្ងៃទី២៤ មេសា ២០២៤

    កម្ពុជា-សហភាពអឺរ៉ុប បើកកិច្ចប្រជុំក្រុមការងារស្តីពី កិច្ចសហប្រតិបត្តិការ កាលពីថ្ងៃទី២៤ មេសា ២០២៤

    ស្របពេលនៃកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១២ ដែលបានពិភាក្សាពីអាទិភាពរបស់កម្ពុជាសម្រាប់ឆ្នាំ ២០២៥-២០២៧ និងមធ្យោបាយដើម្បីរៀបចំការគាំទ្ររបស់សហភាពអឺរ៉ុបបន្ស៊ីនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ តាមរយៈវិស័យនៃកិច្ចសហប្រតិបត្តិការ ដែលរួមមាន ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគាំពារសង្គម កសិកម្មនិងធនធានធម្មជាតិ អប់រំនិងការអភិវឌ្ឍជំនាញ ខ្សែច្រវាក់ឧស្សាហកម្ម ច្រកទ្វារសកល (ការតភ្ជាប់ប្រកបដោយការទុកចិត្ត និងចីរភាពសម្រាប់ប្រជាជន និងភពផែនដី) និងការវិនិយោគ បរិស្ថាននិងការប្រែប្រួលអាកាសធាតុ កិច្ចសហប្រតិបត្តិការអាស៊ាន សង្គមស៊ីវិល យុវជន និងយេនឌ័រ។ #ams1minute

  • វីដេអូនៃការផ្លាស់ប្តូរ បទពិសោធន៍ និងបង្ហាញពីក្បាច់គុនល្បុក្កតោកម្ពុជា រួមជាមួយនឹងក្បាច់គុនសៅលីញចិន

    វីដេអូនៃការផ្លាស់ប្តូរ បទពិសោធន៍ និងបង្ហាញពីក្បាច់គុនល្បុក្កតោកម្ពុជា រួមជាមួយនឹងក្បាច់គុនសៅលីញចិន

    ក្នុងព្រឹត្តិការណ៍ ផ្លាស់ប្ដូរ វប្បធម៌ បានធ្វេីឡេីងនៅមុខប្រាសាទបាយ័ន ទឹកដីអង្គរ ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ពិតជាបានផ្តល់នូវភាពទាក់ទាញ និងអនុស្សាវរីយ៍ល្អ ជាពិសេសជំរុញក្នុងការផ្សព្វផ្សាយប្រាសាទខ្មែរ ទៅកាន់ពិភពលោក។ សូមបងប្អូន អ៊ំពូមីង តាយាយ ជួយគាំទ្រ និងចែករំលែកឱ្យបានច្រេីន ពិសេសចូលរួមផ្សព្វផ្សាយពីសម្បត្តិវប្បធម៌ តំបន់ទេសចរណ៍ សម្រស់កម្ពុជាកាន់តែច្រេីន ដេី ម្បីទាក់ទាញទេសចរណ៍មកកាន់កម្ពុជា និងលេីកកម្ពស់កម្រិតជីវភាពយេីងកាន់តែល្អប្រសេីរតាមរយ:ឧស្សាហកម្ម ទេសចរណ៍គ្មានផ្សែងនៅកម្ពុជាយេីង។ #ams1minute

  • ផ្លូវរួមចំណែករុញរោងចក្រនិងផ្តល់ការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន

    ផ្លូវរួមចំណែករុញរោងចក្រនិងផ្តល់ការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន
  • គណបក្សប្រជាជនបដិវត្តន៍ឡាវ និងគណបក្សប្រជាជនកម្ពុជា វាយតម្លៃខ្ពស់ និងសម្តែងនូវការអបអរសាទរយ៉ាងក្រៃលែងចំពោះការរីកចម្រើន

    គណបក្សប្រជាជនបដិវត្តន៍ឡាវ និងគណបក្សប្រជាជនកម្ពុជា វាយតម្លៃខ្ពស់ និងសម្តែងនូវការអបអរសាទរយ៉ាងក្រៃលែងចំពោះការរីកចម្រើន

    ឥតឈប់ឈរនៃចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលបានលើកកម្ពស់ដល់កម្រិត ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងគង់វង្សយូរអង្វែង ហើយបានឯកភាពក្នុងការបន្តពង្រឹងពង្រីកនូវទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរ ក៏ដូចប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជននៃប្រទេសនីមួយៗ រួមចំណែកដល់បុព្វហេតុ សន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅអនុតំបន់ទន្លេមេគង្គ ព្រមទាំងក្នុងតំបន់ និងពិភពលោក។ #ams1minute

  • ប្រធានរដ្ឋឡាវ Thongloun Sisoulith ថ្លែងអំណរគុណចំពោះកម្ពុជា ដែលបានជួយគាំទ្រដល់ភាគីឡាវ

    ប្រធានរដ្ឋឡាវ Thongloun Sisoulith ថ្លែងអំណរគុណចំពោះកម្ពុជា ដែលបានជួយគាំទ្រដល់ភាគីឡាវ

    ជាប្រធានអាស៊ានប្តូរវេនក្នុងឆ្នាំ២០២៤ ហើយប្រទេសឡាវរង់ចាំទទួលស្វាគមន៍ចំពោះវត្តមានរបស់សម្ដេចធិបតី នៅប្រទេសឡាវនាពេលខាងមុខ ជាពិសេសក្នុងខណ:នៃការអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅខែតុលា ២០២៤។ ចំពោះកិច្ចការព្រំដែន ឯកឧត្តមប្រធានរដ្ឋឡាវ បញ្ជាក់ជូនសម្តេចធិបតីថា ប្រទេសឡាវត្រៀមខ្លួនជាស្រេចក្នុងការដោះស្រាយជាមួយកម្ពុជា ដោយឈរលើសទ្ធិសញ្ញាកំណត់ព្រំដែនរដ្ឋកម្ពុជា-ឡាវ ឆ្នាំ២០២៣ ដែលបានចូលជាធរមាន។ សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះប្រទេសឡាវ ដែលតែងតែចាត់ទុកកម្ពុជាជាមិត្តដ៏ល្អ ជាអ្នកជិតខាងដ៏ប្រពៃ ជាមួយនឹងមិត្តភាព និងសាមគ្គីភាពជាប្រពៃណី និងខិតខំបន្តពង្រឹង និងពង្រីកទំនាក់ទំនងនេះឱ្យកាន់តែរីកចម្រើន និងទទួលបានលទ្ធផលផ្លែផ្កាថែមទៀតក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសំខាន់ៗមួយចំនួន រួមមាន៖ វិស័យថាមពល ការតភ្ជាប់ កិច្ចការព្រំដែន ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន កិច្ចការការពារជាតិ និងសន្តិសុខ ក៏ដូចជាទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ #ams1minute

  • ប្រវត្តិធនាគារជាតិនៃកម្ពុជា

    ប្រវត្តិធនាគារជាតិនៃកម្ពុជា

    🎥 HMN #ams1minute

  • ឯកឧត្តម ឌិត ទីណា ៖ ការស្ម័គ្រចិត្តចូលរួមបរិច្ចាកឈាម មានប្រយោជន៍ច្រើនណាស់ ក្នុងការជួយសង្គ្រោះដល់ជីវិតមនុស្ស ដែលមានតម្រូវចាំបាច់

    ឯកឧត្តម ឌិត ទីណា ៖ ការស្ម័គ្រចិត្តចូលរួមបរិច្ចាកឈាម មានប្រយោជន៍ច្រើនណាស់ ក្នុងការជួយសង្គ្រោះដល់ជីវិតមនុស្ស ដែលមានតម្រូវចាំបាច់

    ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញក្នុងពិធីបរិច្ចាកឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣ នៅទីស្តីការក្រសួងកសិកម្ម ។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ សមាជិក សមាជិកា ស.ស.យ.ក វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទាំងអស់ ដែលបានស្ម័គ្រចិត្តចូលរួមបរិច្ចាកឈាម។ បើតាមឯកឧត្តមរដ្ឋមន្ដ្រី ការចូលរួមរបស់ថ្នាក់ដឹកនាំ និងយុវជនទាំងអស់ ឆ្លុះបញ្ចាំងពីការយល់ដឹងកាន់តែច្រើន នូវអត្ថប្រយោជន៍ក្នុងការចូលរួមបរិច្ចាកឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការស្ម័គ្រចិត្តចូលរួមបរិច្ចាកឈាម ពិតប្រយោជន៍ច្រើនណាស់ ក្នុងការជួយសង្គ្រោះដល់ជីវិតមនុស្ស ដែលមានតម្រូវចាំបាច់។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់យុវជនបន្តចូលរួមបរិច្ចាកឈាមជាប្រចាំ បន្តឱ្យក្លាយជាទម្លាប់ ព្រោះថា ការចូលរួមបរិច្ចាកឈាមដោយការស្ម័គ្រចិត្តនិងដោយពេញចិត្ត គឺជាការរួមគ្នាធ្វើអំពើល្អ ដើម្បីចែករំលែកដល់សង្គមជាតិ ដែលវានឹងជួយដល់មនុស្សនៅជុំវិញខ្លួនយើងបាន នៅពេលពួកគេមានតម្រូវការគ្រប់ពេលវេលា។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានស្នើ…

  • ផ្លូវទៅដល់ណា សេដ្ឋកិច្ចរីកកន្លែងហ្នឹង

    ផ្លូវទៅដល់ណា សេដ្ឋកិច្ចរីកកន្លែងហ្នឹង
  • តួនាទីសំខាន់ ៥ របស់ក្រសួងផែនការ

    តួនាទីសំខាន់ ៥ របស់ក្រសួងផែនការ
  • មានផ្លូវមានក្តីសង្ឃឹម មានផ្លូវកាន់តែច្រើនក្តីសង្ឃឹមកាន់តែច្រើន

    មានផ្លូវមានក្តីសង្ឃឹម មានផ្លូវកាន់តែច្រើនក្តីសង្ឃឹមកាន់តែច្រើន