-
រដ្ឋមន្រ្តីព័ត៌មាន ៖ ជោគជ័យរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី គឺដោយសារការផ្តល់នូវទំនុកចិត្ត

ស្ទឹងត្រែង៖ ភាពជោគជ័យរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺបានដោយមានកិច្ចខិតខំប្រឹងប្រែងពីគ្រប់ក្រសួងស្ថាប័នទាំងអស់ និងការបម្រើប្រជាពលរដ្ឋ ទាំងថ្នាក់ជាតិ និងក្រោមជាតិ បានធ្វើឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តលើរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។នេះជាប្រសាសន៍ ឯកឧត្តម នេត្រ ភត្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៃម ន្ទីរព័ត៌មាន និងអ្នកសារព័ត៌មានប្រចាំខេត្តស្ទឹងត្រែង នៅមន្ទីរព័ត៌មានខេត្តកាលពីរសៀលថ្ងៃចន្ទទី២៥ ខែមីនា ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្រ្តី បន្តទៀតថា យោងតាមការស្ទង់មតិ កាលពីខែឧសភា ឆ្នាំ២០២៣ មុនការបោះឆ្នោត ប្រជាពលរដ្ឋ៧៧ភាគរយបង្ហាញថាជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល ។ ដោយឡែកនៅខែមករា ឆ្នាំ២០២៤ ការស្ទង់មតិដដែល បានបង្ហាញអំពីលទ្ធផលនូវការជឿទុកចិត្តមកលើរដ្ឋាភិបាល គឺកើន៥ភាគរយ។នេះបានបញ្ចប់នូវការសង្ស័យទាំងស្រុងចំពោះក្រុមអ្នកបន្តវេនរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយអ្នកបន្តវេនដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ។ ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ទាំងនេះគឺដោយសារតែរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តផ្សេងៗ ឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋ ។ក្នុងនោះយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលមានកម្មវិធីអាទិភាព៦ ពាក់ព័ន្ធនឹងសុខភាព សុខាភិបាលនរបបសន្តិសុខសង្គមផ្សេងៗ ។ទាំងនេះហើយដែលធ្វើឱ្យប្រជាពលរដ្ឋទទួលបាននូវជំនឿទុកចិត្ត៕ដោយ: ដេង ម៉ាវិន
-
បងប្អូនប្រជាពលរដ្ឋនៅភូមិកន្សោមអក ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ អរគុណ សម្ដេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត

-
កម្ពុជាមានកន្លែងដែលត្រូវអភិវឌ្ឍច្រើនណាស់ សូមកុំប៉ះបឹងទន្លេសាប

-
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមវេទិកាបូអាវប្រចាំឆ្នាំ នៅប្រទេសចិន នៅថ្ងៃទី២៧-២៩ មីនា ២០២៤

-
កម្ពុជា និងឡាវ ប្តេជ្ញារួមគ្នាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត

ចំពោះវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម សមភាគីទាំងពីរបានពិភាក្សាគ្នាពីសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការរួមសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ការដាក់ឱ្យដំណើរការឡើងវិញនូវគណៈកម្មាធិការពាណិជ្ជកម្មចំរុះ JTC និងការពង្រីកសមាហរណកម្មសេដ្ឋកិច្ច តាមរយៈការផ្លាស់ប្ដូរពាណិជ្ជកម្មតាមរយៈការផ្លាស់ប្ដូរពាណិជ្ជកម្ម ដូចជា៖ សេវាហិរញ្ញវត្ថុ ការដឹកទំនិញផ្លូវគោក និងទេសចរណ៍ ដោយកម្ពុជា-ឡាវ នឹងជំរុញបង្កើនការហោះហើរត្រង់។ សមភាគីទាំងពីរក៏បានពិភាក្សាផងដែរអំពីការជំរុញការតភ្ជាប់រវាងប្រជាជន និងប្រជាជន ការផ្លាស់ប្ដូរទស្សនកិច្ច រវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការលើការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការជួញដូរមនុស្ស និងគ្រឿងញៀន។ #ams1minute
-
បងប្អូនប្រជាពលរដ្ឋនៅភូមិបឹងកន្ទ្រន់ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ អរគុណ សម្ដេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត

-
រួមគ្នាការពារបឹងទន្លេសាប ដើម្បីរក្សាកិត្តិនាមបឹងទន្លេសាប ជាបឹងធំជាងគេ និងជាបឹងសម្បូរត្រីជាងគេ

-
កម្ពុជាថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រព នៅទីក្រុងមូស្គូប្រទេសរុស្ស៊ី កាលពីថ្ងៃទី២២ មីនា ដែលបាន បណ្តាលឱ្យបាត់បង់ជីវិតមនុស្ស និងរងរបួសរាប់រយនាក់

-
សម្តេចធិបតីអញ្ជើញបើក ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ក្រោមប្រធានបទ “សហគ្រាសធុនតូច និងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍”

វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបង្កើនបរិយាកាស និងពន្លឿនបរិវត្តកម្មរចនាសម្ព័ន្ធ ដែលជាតម្រូវការចាំបាច់ក្នុងការលើកកម្ពស់វិបុលភាព សន្តិសុខ សុវត្ថិភាព ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឌីជីថល និងគុណភាពជីវិត ឱ្យកាន់តែប្រសើរឡើងសម្រាប់ជាតិមាតុភូមិ ជាពិសេសការបង្កើនល្បឿនដើម្បីលើកកម្ពស់ផលិតភាព គុណភាព និងភាពប្រកួតប្រជែងក្នុងវិស័យកសិ-ឧស្សាហកម្ម, ឧស្សាហកម្ម និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៤ មីនា ២០២៤ #ams1minute
-
អបអរសាទរ ខួបលើកទី១៤២ ទិវាពិភពលោកកំចាត់រោគរបេង ក្រោមប្រធានបទ “មែនហើយ! យើងអាចបញ្ចប់ជំងឺរបេង បាន” (Yes! We Can End TB)
