-
អបអរសាទរ ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ ក្រោមប្រធានបទ «សហគ្រាសធុនតូច និងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»

-
ប្រធានរដ្ឋសភា Wan Muhamad Noor Matha៖ “សូមកោតសរសើរចំពោះការអភិវឌ្ឍដ៏គួរឱ្យកត់សម្គាល់នៃកម្ពុជា

ហើយរដ្ឋសភាថៃនឹងបន្តចូលរួមចំណែក និងគាំទ្រដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ”។ សម្តេចធិបតី៖ “តាមរយៈទស្សនកិច្ចការងាររបស់ឯកឧត្តមប្រធានរដ្ឋសភានាឱកាសនេះ នឹងចូលរួមចំណែកបន្ថែមទៀតក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាអាទិ៍ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ ទេសចរណ៍ ការពារជាតិ សន្តិសុខ និងវិស័យផ្សេងៗទៀត និងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលថៃលើការផ្ដល់នូវការលើកលែងថ្លៃទិដ្ឋាការចេញ-ចូល (Re-entry Visa Fee) សម្រាប់ពលករខ្មែរ ដែលនឹងធ្វើដំណើរត្រលប់មកកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងត្រឡប់ទៅព្រះរាជាណាចក្រថៃវិញ”។ #ams1minute
-
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា Kyaw Soe Min បេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមីយ៉ាន់ម៉ា-កម្ពុជាឱ្យកាន់តែរឹងមាំ

សម្តេចធិបតី ស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្ដម Kyaw Soe Min និងសហការី ហើយបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា គឺនៅតែបន្តអនុវត្តគោលនយោបាយដូចរាជរដ្ឋាភិបាលនីតិកាលមុនៗ ដោយបន្តនូវការផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-មីយ៉ាន់ម៉ា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ក៏ដូចជាក្នុងក្របខ័ណ្ឌអាស៊ាន។ #ams1minute
-
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ មីនា

-
វិថីកោះពូឡូវ៉ៃ លេខ៣០០ 🛣️🌿🇰🇭

-
ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ខេត្តព្រះសីហនុ

-
យុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ គឺផ្តោតលើគោលដៅសំខាន់ៗ ៤

-
បើព្យាបាលមិនកើត ត្រូវតែវះកាត់

-
សម្តេចធិបតីអញ្ជើញសម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិកកម្ពុជា

រាជរដ្ឋាភិបាលបន្តផ្តល់កាលានុវត្តភាព ចំពោះជនមានពិការភាពក្នុងការដឹកនាំ ផ្តល់សេវា ស្តារលទ្ធភាពពលកម្ម ផ្តល់និងរកការងារ បង្កើនសេដ្ឋកិច្ច និងផ្សព្វផ្សាយលើកកម្ពស់សិទ្ធិជនមានពិការភាព ដើម្បីបងប្អូនជនមានពិការភាពបានទទួលផល រស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ មានឱកាសពេញលេញចូលរួមគ្រប់សកម្មភាពនៅក្នុងសង្គម។ កីឡាការជនមានពិការភាព ក៏បានរួមចំណែកយ៉ាងធំធេងក្នុងការតស៊ូ ប្រឹងប្រែងដេីម្បីទៅប្រកួតដណ្តេីមមេដាយជាច្រេីន ដែលជាការផ្តល់កិត្តិយសជូនខ្លូនឯង ពិសេសគឺជូនជាតិ និងមាតុភូមិ។ រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ មីនា ២០២៤ #ams1minute
-
សូមអបអរសាទរ ជ័យលាភីអង្គភាពផ្តល់សេវាសាធារណ:គំរូក្នុងវិស័យអប់រំកម្រិតបឋមសិក្សាសម្រាប់ឆ្នាំ២០២៣
