-
កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (UAE) ពិភាក្សាអំពីការពង្រឹងនិងពង្រីកការធ្វើពាណិជ្ជកម្មទ្វេភាគី
និងពិភាក្សាអំពីសក្តានុពលក្នុងការវិនិយោគ លើវិស័យកសិកម្ម ទេសចរណ៍ សុវត្ថិភាពម្ហូបអាហារ និងការងារជំនាញដែលចំបាច់សម្រាប់ការរីកចម្រើននៃឧស្សាហកម្មនៃប្រទេសទាំងពីរ។ #ams1minute
-
សេចក្ដីថ្លែងការណ៍ ១១ខ ជាមុខព្រួញរំដោះជាតិពីរបបយង់ឃ្នង
🎥 HMN #ams1minute
-
ចំនួនភូមិនៅកម្ពុជាកើនឡើងជាង ៥ ២០០ ភូមិ ក្នុងរយៈពេលជាង ៣៥ឆ្នាំ (១៩៨៧-២០២៣)
នៅឆ្នាំ១៩៨៧ កម្ពុជាមានភូមិសរុបប្រមាណតែ ៩ ៣៨៦ ប៉ុណ្ណោះធៀបនឹង ១៤ ៥៩៥ ភូមិ នៅឆ្នាំ២០២៣។ ទិន្នន័យ៖ បញ្ជីរាយនាមភូមិសាស្រ្តនៃព្រះរាជាណាចក្រកម្ពុជា ធ្វើបច្ចុប្បន្នភាពនាខែតុលា ឆ្នាំ២០២៣ និងស្ថិតិឆ្នាំ១៩៨៧ #ams1minute
-
អ្នកជំនាញ៖ គុនល្បុក្កតោខ្មែរ កាន់តែវិវត្តខ្លាំង ក្រោយចូល បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ
ភ្នំពេញ៖ អ្នកជំនាញផ្នែកប្រវត្តិសាស្រ្តនៅកម្ពុជា យល់ឃើញថា រយៈពេល១ឆ្នាំ ក្រោយការសម្រេចចុះបញ្ជី «គុនល្បុក្កតោ» ក្នុងបញ្ជី បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (២៩ វិច្ឆិកា ២០២២ – ២៩ វិច្ឆិកា ២០២៣) ឃើញថា គុនល្បុក្កតោខ្មែរ កាន់តែលេចធ្លោ និងកំពុងស្ថិតក្នុងដំណើរវិវត្តខ្លាំង។ លោក សំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរ បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៩ ខែវិច្ឆិកា ដោយលោកបានចាត់ទុកថា ការសម្រេចចុះបញ្ជី «គុនល្បុក្កតោ» ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ គឺជាជោគជ័យមួយ និងជាមោទនភាពជាតិថ្មីមួយទៀត និងបានបង្ហាញថា កម្ពុជា បានប្រឹងប្រែងលើកស្ទួយសម្បត្តិវប្បធម៌ជាតិ ពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងគ្រប់ភាពគីពាក់ព័ន្ធ។ លោកបានបន្តថា ៖ «រយៈពេល១ឆ្នាំនៃការដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ យើងដឹងថា គុនល្បុក្កតោ បានលេចធ្លោឡើង បានកើតឡើងក្នុងដំណើរវិវត្តន៍មួយយ៉ាងខ្លាំង ហើយខ្ញុំពិតជារំភើបនៅពេលដែលឃើញថ្នាក់ដឹកនាំ និងស្ថាប័នពាក់ព័ន្ធរួមគ្នាអបអរចំពោះ សម្បត្តិបេតិកភណ្ឌវប្បធម៌មួយនេះ ដែលបង្ហាញពីមិត្តភាពថ្មី និងសាមគ្គីភាព ដែលនាំឱ្យសង្គមជាតិមានការឱ្យតម្លៃគ្នាទៅវិញទៅមក»។ បន្ថែមពីនេះ លោក សំបូរ មាណ្ណារ៉ា…
-
របាយការណ៍នៅថ្ងៃទី២៨ វិច្ឆិកា
១. គ្រោះថ្នាក់ចរាចរណ៍ ១៨ករណី ស្លាប់ ១៤នាក់ និងរបួស ៤២នាក់។ ២. បទល្មើសព្រហ្មទណ្ឌ ១០ករណី ឃាត់ខ្លួនជនសង្ស័យ ១៩នាក់។ ៣. គ្រឿងញៀន ៦ករណី ឃាត់ខ្លួនជនសង្ស័យ ៥នាក់។ ៤. កូវីដ គ្មានករណីថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់។ ចេញផ្សាយ ថ្ងៃទី២៩ វិច្ឆិកា ២០២៣ #ams1minute
-
អបអរសាទរ កីឡាករ វ៉ូវីណាមកម្ពុជា ម៉េត សារី, អុឹម ឡាំងឈុង, នី ទីហ្សា និង ម៉ែន សុខវិច្ឆិកា ដែលបានឈ្នះមេដាយមាស
ក្នុងព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកកីឡាវ៉ូវីណាមពិភពលោក លេីកទី៧ លើវិញ្ញាសា សម្ដែងមេគុនជាក្រុម បុរស ៤នាក់ (YANG SWORD FROM TEAM,4 MALES) ប្រទេសវៀតណាម ថ្ងៃទី២៩ វិច្ឆិកា ២០២៣ #ams1minute
-
អបអរសាទរ កីឡាការិនី វ៉ូវីណាមកម្ពុជា ជុក សុម៉ាលី ដែលបានឈ្នះមេដាយមាស
ក្នុងព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកកីឡាវ៉ូវីណាមពិភពលោក លេីកទី៧លើវិញ្ញាសាប្រយុទ្ធនារី ប្រភេទទម្ងន់ ៦០គីឡូក្រាម ប្រទេសវៀតណាម ថ្ងៃទី២៩ វិច្ឆិកា ២០២៣ #ams1minute
-
ប្រធានរដ្ឋសភាកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព
នៅសាធារណរដ្ឋសង្គមនិយមវៀតណាម សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងចូលរួមកិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (CLV) លើកទី១ នៅទីក្រុងវៀងចន្ទន៍ ចាប់ពីថ្ងៃទី៣០ វិច្ឆិកា -ថ្ងៃទី៧ ធ្នូ ២០២៣ #ams1minute
-
អបអរសាទរ កីឡាការិនី វ៉ូវីណាមកម្ពុជា ប៉ាល់ ឆរស្មី ដែលបានឈ្នះមេដាយមាស
ក្នុងព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកកីឡាវ៉ូវីណាមពិភពលោក លេីកទី៧លើវិញ្ញាសា មេគុនកាំបិតនារី (ASPECT BROAD SWORD SINGLE FORM FEMALE) ប្រទេសវៀតណាម ថ្ងៃទី២៩ វិច្ឆិកា ២០២៣ #ams1minute
-
អបអរសាទរ សិស្សានុសិស្សទាំង ៤០រូប នៃខេត្តព្រះសីហនុ ដែលទទួលបាននិទ្ទេស A ក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣
#ams1minute