-
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៥ កុម្ភៈ ២០២៤

បានចេញសេចក្តីថ្លែងការណ៍អំពាវនាវឱ្យគណបក្សនយោបាយ ដែលធ្វើសកម្មភាពខុសច្បាប់ បញ្ឈប់ជាបន្ទាន់ ដើម្បីឱ្យការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយរលូន ក៏ដូចជាការបោតឆ្នោតទទួលបានជោគជ័យ មាត្រា៧១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលត្រូវយកមកអនុវត្តក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បានចែងថា “… គ្រប់គណបក្សនយោបាយ បេក្ខជន ឬអ្នកគាំទ្រទាំងអស់មិនត្រូវធ្វើការគំរាមកំហែង បំភិតបំភ័យ និងលួងលោមឱ្យបុគ្គលផ្ដិតមេដៃ ឬស្បថ ឬសន្យាបោះឆ្នោតឱ្យគណបក្សណាមួយឡើយ…”៕ #ams1minute
-
វិថីអូរឈើទាល លេខ៥០០ 🛣️🌿🇰🇭

-
រដ្ឋបាលខេត្តសៀមរាប ចាប់ផ្តើមដំណើរការអនុវត្តសាកល្បងរថយន្តក្រុងដឹកជញ្ជូនសាធារណៈ

ពីក្រុងសៀមរាប-ក្រុងរុនតាឯករតេជោសែន និងពីក្រុងរុនតាឯកតេជោសែន-មកក្រុងសៀមរាប ដោយឥតគិតថ្លៃ។ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់អភិវឌ្ឍរុនតាឯក បានមកបំពេញការងារ និងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ នៅក្នុងក្រុងសៀមរាប។ ១៥ កុម្ភៈ ២០២៤ #ams1minute
-
លោកជំទាវ ទួត បញ្ញា រដ្ឋលេខាធិការក្រសួងការបរទេស ត្រូវបានតែងតាំងឯកអគ្គរាជទូតកម្ពុជា ប្រចាំចក្រភពអង់គ្លេស អៀរឡង់ ដាណឺម៉ាក ស៊ុយអែត ន័រវែស និងហ្វាំងឡង់

-
ឯកអគ្គរដ្ឋទូតហ្វីលីពីន Maria Amelita C. Aquino កោតសរសើរចំពោះវឌ្ឍនភាព និងសមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន នាពេលកន្លងមក

ទន្ទឹមនឹងនោះ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ លោកជំទាវ និងសង្ឃឹមថា តាមរយៈជំនួបរបស់សម្ដេចជាមួយ ឯកឧត្តមប្រធានាធិបតីហ្វីលីពីនកន្លងមក ការតភ្ជាប់លើវិស័យទេសចរណ៍នឹងកាន់តែរីកចម្រើន ពិសេសគឺការពង្រីកជើងហោះហើរផ្ទាល់ពីគោលដៅទេសចរណ៍ផ្សេងៗនៅក្នុងប្រទេសហ្វីលីពីនមកកាន់កម្ពុជា និងសង្ឃឹមថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ នឹងកាន់តែត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែម តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ និងការបណ្ដុះបណ្ដាលធនធានមនុស្ស។ #ams1minute
-
រាជរដ្ឋាភិបាល អាណត្តិទី៧ នឹងពន្លឿនការចែកបណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋទូទាំងប្រទេស

-
ការកសាងមូលធនមនុស្ស ជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧

-
កម្ពុជា-បែលហ្ស៊ិក ប្តេជ្ញាចិត្តក្នុងការពង្រឹងនិងពង្រីកបន្ថែមទៀតនូវវិស័យសក្តានុពល សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតក្នុងវិស័យពាណិជ្ជកម្ម

និងការវិនិយោគ និងបានពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្សផងដែរ។ ឯកអគ្គរាជទូត François DELHAYE នាយកទទួលបន្ទុកអាស៊ី និងអូសេអានី ក៏បញ្ជាក់នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់បែលហ្ស៊ិកក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី ជាមួយកម្ពុជា។ #ams1minute
-
សម្តេចធិបតី៖ “សូមបន្តអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ និងបង្កើនការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ដ្រ តាមជំនាញឯកទេសរៀងៗខ្លួន

ព្រមទាំងសិក្សាឱ្យបានជាក់លាក់អំពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការបំពេញការងារ និងការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ដើម្បីជាប្រយោជន៍ក្នុងការអភិវឌ្ឍខ្លួនឱ្យស័ក្តិសមជាមូលធនមនុស្សដ៏រឹងមាំរបស់កម្ពុជា។ ទន្ទឹមនេះដើម្បីឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងការផ្លាស់ប្ដូរនៃនិម្មាបនកម្មសេដ្ឋកិច្ច (Economic Architecture) នាពេលអនាគត រាជរដ្ឋាភិបាល បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់លើការធ្វើបរិវត្តកម្មសេដ្ឋកិច្ច និង សង្គម ដោយបានដាក់ចេញនូវ “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” ដែលមានចក្ខុវិស័យ កសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ដើម្បីជំរុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម”។ #ams1minute
-
ក្រសួងផែនការបើកវគ្គបណ្តុះបណ្តាលស្តីពីការគូសផែនទី និងការចុះបញ្ជីគ្រួសារសម្រាប់ អង្កេតចន្លោះជំរឿនប្រជាជននៅកម្ពុជា ឆ្នាំ២០២៤

ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលស្តីពីការគូសផែនទី និងការចុះបញ្ជីគ្រួសារសម្រាប់ អង្កេតចន្លោះជំរឿនប្រជាជននៅកម្ពុជា ឆ្នាំ២០២៤ បានប្រារព្ធបើកកាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម រិន វិរៈ រដ្ឋលេខាធិការ តំណាងរដ្ឋមន្ត្រីក្រសួងផែនការ។ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីបណ្តុះបណ្តាលដល់មន្ត្រី អង្កេតចុះធ្វើបច្ចុប្បន្នភាព ទៅលើការគូសផែនទីមណ្ឌលអង្កេត និងការចុះបញ្ជីគ្រួសារនៅតាមរាជធានី ខេត្ត ដែល លទ្ធផលពីការចុះគូសែផែនទី និងការចុះបញ្ជីគ្រួសារ នេះជាឧបករណ៍តែមួយគត់ធ្វើជាមូលដ្ឋានសម្រាប់ការចុះ ទៅប្រមូលទិន្នន័យអង្កេតចន្លោះជំរឿនប្រជាជន ដែលនឹងចាប់ផ្តើមពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ។ ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា ការចុះគូសផែនទីមណ្ឌលអង្កេត និងការចុះបញ្ជីគ្រួសារបើធ្វើមិនបានត្រឹមត្រូវទេនោះទេ នាំឳ្យមានផលប៉ះ ពាល់ជាអវិជ្ជមានដល់លទ្ធផលអង្កេតរបស់យើង។ វត្តមានសិក្ខាកាមមកពីមន្ទីរផែនការ រាជធានី ខេត្ត ក្នុងវគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងនាមជាមន្ត្រីអង្កេត ដើម្បីទទួលបានការបង្វឹកបង្ហាត់ ចំណេះដឹង និងចំណេះធ្វើយ៉ាងពិតប្រាកដច្បាស់លាស់ ពីគ្រូឧទ្ទេសនាម យកទៅអនុវត្តនៅទីតាំងមណ្ឌលអង្កេតតាមគោលដៅនីមួយៗ។ ក្នុងឱកាសនេះ ឯកឧត្តមបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់ការគាំទ្រធ្វើឱ្យកិច្ចដំណើរការជំរឿនប្រជាជន ឆ្នាំ២០១៩ ទទួលបានជោគជ័យ។ លទ្ធផលអង្កេតចន្លោះជំរឿនប្រជាជន ឆ្នាំ២០២៤ គឺជាមូលដ្ឋានគ្រឹះតែមួយគត់…