-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន

ដំណើរទស្សនកិច្ចនេះ នឹងចូលរួមពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងចំណងមិត្តភាពជាប្រពៃណីនៃប្រទេសទាំងពីរ ស្របតាមស្មារតីនៃ “ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ព្រមទាំង កៀរគរអ្នកវិនិយោគជប៉ុនមកវិនិយោគនៅកម្ពុជា ដើម្បីជាគុណប្រយោជន៍សម្រាប់រាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។ គណៈប្រតិភូនឹងអញ្ជើញជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំជប៉ុន រួមមាន ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ក្រសួងការបរទេស ក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ ព្រមទាំងធ្វើទស្សនកិច្ចគម្រោងលំនៅឋានតម្លៃសមរម្យ ទីភ្នាក់ងាររុករកលំហអាកាសជប៉ុន JAXA អាជ្ញាធរព័ត៌មានទីតាំងភូមិសាស្ត្រជប៉ុន GSI ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA សហព័ន្ធសមាគមមេធាវី Shiho-Shoshi សមាគមជប៉ុនកម្ពុជា JCA ព្រមទាំងជួបពិភាក្សាការងារជាមួយអ្នកវិនិយោគជប៉ុនពាក់ព័ន្ធវិស័យរបស់ក្រសួង ដនស។ 📷 MLMUPC #ams1minute
-
ជនបរទេសណាដែលប្រឌិតរឿងបំផ្លាញកិត្តិយសកម្ពុជា នឹងត្រូវអនុវត្តទោសដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ ហើយនិរទេស និងមិនអនុញ្ញាតឱ្យមកកម្ពុជាម្តងទៀតឡើយ

-
ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១

សម្តេចធិបតី៖ “ការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នឹងចូលរួមចំណែកគាំទ្រដល់ការកសាងសេដ្ឋកិច្ចមូលដ្ឋានរបស់ប្រជាពលរដ្ឋ តាមរយៈការកាត់បន្ថយការកកស្ទះចរាចរណ៍ និងផ្តល់ជម្រើសធ្វើដំណើរខ្វាត់ខ្វែងនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ និងខណ្ឌមានជ័យ ។ ស្ពាននេះ នឹងផ្តល់ភាពងាយស្រួលបន្ថែមទៀតលើវិស័យដឹកជញ្ជូន និងភ័ស្តុភារកម្ម ពិសេស ការតភ្ជាប់ពីប៉ែកខាងកើត និងប៉ែកខាងលិចនៃរាជធានីភ្នំពេញ ។ ស្ពាននេះ ក៏ជាស្ពានទី៧ ដែលត្រូវបានសាងសង់លើដងទន្លេបាសាក់ ក្នុងចំណោមស្ពានដែលបានសាងសង់រួច មានដូចជា៖ ស្ពានឆ្លងកោះពេជ្រ-កោះនរា ស្ពានព្រះមុនីវង្សទាំង២ ស្ពានសំរោង ស្ពានកោះអន្លង់ចិន និងស្ពានកោះធំ”។ #ams1minute
-
បេសកកម្មរបស់គណៈកម្មការសុរិយោដីក្នុងការដោះស្រាយវិវាទ

-
ក្រសួងយុត្តិធម៌បើកទ្វារស្វាគមន៍ចំពោះសង្គមស៊ីវិល ដែលចង់ចូលរួមគាំទ្រដល់ យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅតំបន់ដាច់ស្រយាល

-
ប្រជាពលរដ្ឋក្រុងរុនតាឯកតេជោសែន ថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ឱ្យដំណើរការរថយន្តក្រុងទៅវិញទៅមក

-
ពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រេីសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ខេត្តព្រះសីហនុ

-
ក្រសួងមហាផ្ទៃ ប្រឆាំងដាច់ខាតចំពោះរាល់សកម្មភាពបង្ខិតបង្ខំគំរាមកំហែងដល់អ្នកបោះឆ្នោតដែលធ្វើឡើងដោយ គណបក្សភ្លើងទៀន

-
ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ និងមន្ទីរពិសោធន៍ជាតិសំណង់ ជាចលករដ៏សំខាន់ក្នុងការពង្រឹងវិស័យសំណង់នៅកម្ពុជា

ថ្លែងនាកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ និងមន្ទីរពិសោធន៍ជាតិសំណង់ នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម សាយ សំអាល់ បានបន្តជំរុញភាគីទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍ឯកភាពគ្នា ប្រមូលផ្ដុំគោលគំនិត កសាងពូនជ្រុំស្ថាប័ន និងរដ្ឋបាលសាធារណៈទំនើប រស់រវើក វាងវៃ ប្រកបដោយមនសិការ និងវិជ្ជាជីវៈ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន។ ឯកឧត្តមលើកពីការបន្តជំរុញការរៀបចំគោលនយោបាយអភិវឌ្ឍបទដ្ឋានបច្ចេកទេសសំណង់ និងបទប្បញ្ញត្តិបច្ចេកទេសសំណង់ ឱ្យស្របតាមការវិវត្តសេដ្ឋកិច្ចសង្គមកម្ពុជា និងការពង្រឹងការអនុវត្តច្បាប់ស្តីពីសំណង់ ក្នុងគោលបំណងបង្កើននូវគុណភាព សុវត្ថិភាព ការពារទ្រព្យសម្បត្តិ និងសុខុមាលភាព របស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន។ 📷 MLMUPC #ams1minute
-
ភាពសប្បាយរីករាយរបស់និស្សិតជ័យលាភី ឪពុកម្ដាយ បងប្អូនសាច់ញាតិ និងអាណាព្យាបាល
