-
ត្រូវឱ្យពិន្ទុទាំងលើការប្រឡង និងពិន្ទុលើវិន័យ និងឥរិយាបថ
#ams1minute
-
ប្រាសាទបាយ័ន នៃព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ប្រពៃណី កម្ពុជា-ជប៉ុន 💐🌿🇰🇭🇯🇵
ថ្ងៃទី២-៣ ធ្នូ ២០២៣ 📷 មាស #ams1minute
-
សូមស្នើឱ្យអាជ្ញាធរខេត្តតំបន់ឆ្នេរសមុទ្រទាំងអស់ និងបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តទាំង ៤ រួមគ្នារក្សាឱ្យបាននូវកិត្តិនាម
ជាសមាជិកក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងឱ្យស័ក្តិសមជាកិត្តិនាម តារារះនាទិសនិរតី។ ក្នុងក្របខណ្ឌនៃការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា សម្តេចធិបតីបានណែនាំឱ្យក្រសួងទេសចរណ៍ បន្តកិច្ចសហប្រតិបត្តិការជាមួយ ក្លិបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក ឱ្យកាន់តែខ្លាំងក្លាឡើងថែមទៀត ពិសេសក្នុងឋានៈបច្ចុប្បន្នដែលកម្ពុជាជាអគ្គលេខាធិការនៃស្ថាប័នអន្តរជាតិមួយនេះ។ #ams1minute
-
អាជ្ញាធរមូលដ្ឋាន ជាពិសេសនៅតំបន់ទេសចរណ៍ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិសុខ
និងសណ្តាប់ធ្នាប់សម្រាប់ភ្ញៀវទេសចរណ៍ ដោយមិនត្រូវឱ្យតំបន់ទេសចរណ៍ទាំងនេះ ក្លាយទៅជាតំបន់ជ្រកកោននៃអ្នកប្រើប្រាស់គ្រឿងញៀន ជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនឡើយ។ #ams1minute
-
ធនាគារជាតិកម្ពុជា និងធនាគាររដ្ឋវៀតណាម ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ការទូទាត់ឆ្លងដែនតាម QR Code រវាងប្រទេសទាំងពីរ
ការដាក់ឱ្យដំណើរការ ការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូត (QR Code) នេះនឹងជំរុញការទូទាត់ឌីជីថល ជួយលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិក្នុងទីផ្សារ ប្រកបដោយភាពងាយស្រួល ឆាប់រហ័ស តម្លៃសមរម្យ សុវត្ថិភាព និងជួយជំរុញកំណើនសេដ្ឋកិច្ច ទេសចរណ៍ និងពាណិជ្ជកម្មឆ្លងដែនរវាងកម្ពុជា និងវៀតណាម។ #ams1minute
-
សាលាមត្តេយ្យធនធានក្រុង ថ្នាលបណ្ដុះគ្រាប់ពូជកុមារក្រុងព្រះសីហនុ 📚
🎥 ពពក #ams1minute
-
“កំណើនពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម សម្រេចបានជាង១០ពាន់លានដុល្លារក្នុងមួយឆ្នាំ”
កម្ពុជា-វៀតណាម បន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភា និងរាជរដ្ឋាភិបាលលើគ្រប់វិស័យ រួមមានវិស័យការទូតសភា ពាណិជ្ជកម្ម សេដ្ឋកិច្ច សន្តិសុខ ទេសចរណ៍ នវានុវត្តន៍ ការអប់រំ បណ្តុះបណ្តាល កសិកម្ម។ ភាគីទាំងពីរក៏បានប្តេជ្ញាជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀង ដែលប្រទេសទាំងពីរបានធ្វើកន្លងមក ដូចជាការបោះបង្គោលព្រំដែនឱ្យទៅជាព្រំដែនសន្តិភាព និងអភិវឌ្ឍន៍ ការរុករកនិងបញ្ជូនអដ្ឋិធាតុយុទ្ធពលី វៀតណាមនៅកម្ពុជា ការបង្កើតកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខអ៉ីនធឺណែត ជាដើម។ #ams1minute
-
ការរៀបចំក្រុងសៀមរាប 🏘🌿🇰🇭
🎥 នាំផ្លូវ #ams1minute
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទស្សនាស្តង់ពិព័រណ៍ នៃពិធីបុណ្យសមុទ្រ លើកទី១០ ក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីទេសចរណ៍”
ខេត្តកែប ២ ធ្នូ ២០២៣ #ams1minute
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា
និងភាគីពាក់ព័ន្ធទាំងអស់ដែលរួមចំណែកធ្វើឱ្យមានវឌ្ឍនភាពយ៉ាងល្អប្រសើរលើការងារគ្រប់គ្រង ថែរក្សាការពារ និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយចីរភាព និងទំនួលខុសត្រូវខ្ពស់ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កំសាន្តស្អាតលើកទី៤ និងព្រែកកំសាន្តស្អាតលើកទី១ ឆ្នាំ២០២៣។ ជាលទ្ធផល ឆ្នេរខ្សាច់ចំនួន ១៤ និងព្រែកចំនួន ២២ ទទួលបានជ័យលាភី ដែលមានចំណាត់ថ្នាក់តាមសក្តានុពលរបស់ខ្លួន ក្នុងចំណោមឆ្នេរខ្សាច់សរុប ៣០ និងព្រែកសរុប ៣២។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលការណ៍មួយចំនួន ដើម្បីប្រែក្លាយ និងតម្រង់ទិសការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចតំបន់ឆ្នេរសមុទ្រកម្ពុជាស្របតាមសក្តានុពលសេដ្ឋកិច្ចសង្គម និងបរិស្ថាន និងឱ្យសក្ដិសមជាកិត្តិនាមតារារះនាទិសនិរតី និងជាសមាជិកពេញសិទ្ធិនៃក្លឹបឆ្នេរសមុទ្រស្អាតបំផុតនៅលើសកលលោក។ ពិធីប្រកាសនិងប្រគល់ជ័យលាភីចំណាត់ថ្នាក់ដល់ឆ្នេរខ្សាច់ និងព្រែក នៃការប្រឡងប្រណាំងឆ្នេរខ្សាច់កំសាន្តស្អាតលើកទី៤ និងព្រែកកំសាន្តស្អាតលើកទី១ ឆ្នាំ២០២៣ ខេត្តកែប ២ ធ្នូ ២០២៣ #ams1minute