-
សម្តេចធិបតី៖ “រាជរដ្ឋាភិបាលនីតិកាលទី៧ បានកំណត់ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណផ្តោតលើការកែលម្អអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ

ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប តាមរយៈការដាក់ចេញនូវកិច្ចការអាទិភាពមួយចំនួន រួមមាន ៖ ការពង្រឹងនិងការកែទម្រង់ស្ថាប័នដោយខិតខំកសាងរដ្ឋបាលសាធារណៈ ឱ្យមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ប្រជាជន និងការលើកកម្ពស់សមត្ថភាពធនធានមនុស្សនិងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ ដោយការកសាងធនធានមនុស្សប្រកបដោយសមត្ថភាព ជំនាញ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមតួនាទីនិងការទទួលខុសត្រូវ”។ #ams1minute
-
សម្តេចធិបតី៖ “ការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល

ក្នុងគោលបំណងបំផុសចលនាលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ តាមរយៈផ្តល់ការលើកទឹកចិត្តដែលទទួលស្គាល់ពីរាជរដ្ឋាភិបាល និងផ្តល់រង្វាន់លើកទឹកចិត្តជាថវិកា។ ការកសាងនិងពង្រីកភាពជាគំរូនេះ ចាប់ផ្តើមពីវិស័យអាទិភាពគន្លឹះចំនួនពីរ គឺអប់រំនិងសុខាភិបាល ត្រូវបានដាក់ឱ្យអនុវត្តនាឆ្នាំ២០១៨ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ហើយត្រូវបានបន្តផ្តល់ការយកចិត្តទុកដាក់និងជំរុញបន្ថែមឱ្យកាន់តែខ្លាំងបន្ថែមទៀត”។ #ams1minute
-
អនុក្រឹត្យ ស្តីពីការទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល

-
បញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១

-
ពិធីចុះហត្ថលេខា លើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ

លើវិស័យសំណង់ សុរិយោដីភូមិសាស្រ្ត លំនៅឋាន រៀបចំដែនដីនិងនគរូបនីយកម្ម និងការតាក់តែងច្បាប់ រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កម្ពុជា និងក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ត្រូវបានចុះនៅទីក្រុងតូក្យូ ដោយឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ និងឯកឧត្តមរដ្ឋមន្រ្តី Saito Tetsuo។ ២១ កុម្ភៈ ២០២៤ 📷 MLMUPC #ams1minute
-
សមាសភាពគណៈកម្មការសុរិយោដីថ្នាក់ស្រុក ខណ្ឌ

-
ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ រួមចំណែកលើកកម្ពស់នីតិរដ្ឋនៅកម្ពុជា

-
ព្រះមហាក្សត្រកោតសរសើរ ប្រមុខដឹកនាំកម្ពុជា ដែលបាន យក អស់ កម្លាំង កាយ ចិត្ត បម្រើ ប្រជា រាស្ត្រ និងកសាងប្រទេសជាតិកាន់តែរីកចម្រើន

-
ការបន្តអភិវឌ្ឍប្រព័ន្ធសុខាភិបាល និងអភិវឌ្ឍធនធានមនុស្សវិស័យសុខាភិបាល

ស្របទៅនឹងយុទ្ធសាស្ត្រ បញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ នឹងនាំទៅដល់ការទទួលបានសេវាថែទាំសុខភាព និងការព្យាបាលប្រកបដោយគុណភាព ជាពិសេសសេវាថែទាំសុខភាពមាតា ទារក និងកុមារ នៅកម្ពុជា” នៅក្នុងបរិបទនេះ កាកបាទក្រហមកម្ពុជា ប្តេជ្ញាចិត្តចូលរួមគាំទ្រ និងខិតខំបន្តអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងរបស់ស្ត្រី ក្នុងការថែទាំសុខភាពមុនពេលរៀបការ ក្នុងពេល មានផ្ទៃពោះ ពេលសម្រាល ការថែទាំសុខភាពមាតា ទារក និងកុមារ ការបង្ការទប់ស្កាត់ជំងឺឆ្លង ដូចជាការចម្លង មេរោគអេដស៍ ស្វាយ និងថ្លើមប្រភេទបេ ពីម្ដាយមកកូន ដើម្បីសម្រេចបាននូវគោលដៅក្រោម ៥% នៅឆ្នាំ២០២៥ ខាងមុខនេះ, ជាមួយនឹងការលើកកម្ពស់ការអនុវត្តការរស់នៅល្អ ដោយប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅប្រកបដោយ សុខភាពល្អ (Healthy Lifestyle) ការបញ្ចៀសបាននូវជំងឺមិនឆ្លងនានាដូចជា ជំងឺបេះដូង ជំងឺស្ទះសរសៃឈាម ជំងឺទឹកនោមផ្អែម ជំងឺមហារីកសុដន់ និងជំងឺមហារីកមាត់ស្បូនជាដើម។ #ams1minute
-
សម្តេចធិបតី៖ វិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

ត្រូវបានចាត់ទុកជាកម្លាំងចលករមួយក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ច ដោយបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាជនកម្ពុជា។ វិស័យនេះបាន និងកំពុងមានការអភិវឌ្ឍឈានទៅមុខប្រកបដោយថាមវន្ត មានលក្ខណៈចម្រុះសម្បូរបែប ផ្តោតលើទំនួលខុសត្រូវខាងបរិស្ថាន និងសង្គមខ្ពស់ ហើយពង្រីកបាននូវអន្តរកម្មសេដ្ឋកិច្ច រវាងផ្នែកកែច្នៃ នវានុវត្តន៍ កម្មន្តសាល ជាមួយវិស័យកសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ច ខ្សែច្រវាក់តម្លៃ និងភាពប្រកួតប្រជែងរបស់កម្ពុជា ទាំងនៅក្នុងតំបន់ និងនៅលើពិភពលោក។ រាជធានីភ្នំពេញ ថ្ងៃទី២១ កុម្ភៈ ២០២៤ #ams1minute