Category: ព័ត៌មានជាតិ

  • សម្តេចធិបតី៖ “រាជរដ្ឋាភិបាល បន្តខិតខំយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យកីឡាបន្ថែមទៀត

    សម្តេចធិបតី៖ “រាជរដ្ឋាភិបាល បន្តខិតខំយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យកីឡាបន្ថែមទៀត

    ដើម្បីពង្រឹងសមត្ថភាពកីឡាករ និងកីឡាការិនីកម្ពុជា ឱ្យកាន់តែខ្លាំងពូកែ ក្នុងការប្រកួតដណ្តើមយកជ័យជម្នះជូនជាតិមាតុភូមិ តាមរយៈការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ២០២៣ កម្ពុជាទទួលបានមេដាយច្រើនលើសពីការរំពឹងទុក ក្នុងនោះ មានមេ ដាយ មាស ៨១ គ្រឿង ប្រាក់ ៧៤ គ្រឿង និងសំរឹទ្ធ ១២៧ គ្រឿង។ បន្ថែមលើការទទួលបានជ័យ ជម្នះ លើការប្រកួត ការធ្វើជាម្ចាស់ផ្ទះនេះ បានលើកមុខមាត់ កិត្តិយស និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ ពិសេស ការរឹតចំណងការទូត និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងបណ្តាប្រទេសជាមិត្ត ដើម្បីលើកកម្ពស់ មិត្តភាព ពង្រឹង និងពង្រីកទំនាក់ទំនងអន្តរជាតិ និងជំរុញសកម្មភាពសេដ្ឋកិច្ច តាមរយៈ វិស័យ ទេសចរណ៍។ លើសពីនេះ ឧត្តមប្រយោជន៍ជាតិធំមួយទៀត គឺ ការធ្វើឱ្យយុវជន និងប្រជាពលរដ្ឋបង្កើនស្មារតី ស្រឡាញ់ជាតិមាតុភូមិ និងការពង្រឹងសាមគ្គីភាពនិងមិត្តភាព ដែលការណ៍នេះ បានរួមចំណែក យ៉ាង សំខាន់ ដល់ការពង្រឹងឯកភាពជាតិ និងសុខសន្តិភាព នៅ កម្ពុជា”។ #ams1minute

  • សម្តេចធិបតី៖ “បច្ចុប្បន្ននេះ វិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមកម្ពុជា

    សម្តេចធិបតី៖ “បច្ចុប្បន្ននេះ វិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមកម្ពុជា

    កីឡាទទួលបាននូវការចាប់អារម្មណ៍ និងគាំទ្រពីសំណាក់មហាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ ដោយមិនគិតពីនិន្នាការ ឬពណ៌សម្បុរនយោបាយឡើយ ហើយពលរដ្ឋខ្មែរនាំគ្នាលេងកីឡា ដើម្បីសុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ពិសេសយុវជន ដូចពាក្យ ស្លោកថា “កីឡាសាងមនុស្ស ហើយមនុស្សសាងសង្គម”។ ដូច្នេះហើយ រាជរដ្ឋាភិបាលនឹងខិតខំបន្តយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យកីឡាបន្ថែមទៀត ដើម្បីបង្កលក្ខណៈល្អប្រសើរសម្រាប់ប្រជាជនទូទៅក្នុងការលេងកម្សាន្ត និងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីកម្ពុជាឱ្យកាន់តែខ្លាំងពូកែក្នុងការប្រកួតដណ្តើមយកជ័យជម្នះជូនជាតិមាតុភូមិ។ រាជរដ្ឋាភិបាល ជានិច្ចកាលក៏តែងបានលើកទឹកចិត្ដ និងឧបត្ថម្ភគាំទ្រដល់កីឡាករ កីឡាការិនី នូវរាល់ការប្រកួត ទាំងក្នុងស្រុក ក្នុងតំបន់ និងលើឆាកអន្តរជាតិផងដែរ”។ #ams1minute

  • អង្គបោះឆ្នោតសរុបចំនួន ៩៩,៨៦ភាគរយ បានទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

    អង្គបោះឆ្នោតសរុបចំនួន ៩៩,៨៦ភាគរយ បានទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

    នេះបង្ហាញពីទម្លាប់ប្រជាធិបតេយ្យ ដែលបានចាក់គ្រឹះយ៉ាងរឹងមាំនៅកម្ពុជា ពិសេសក្នុងការជ្រើសរើសថ្នាក់ដឹកនាំកំពូលនៃស្ថាប័នជាតិ។ #ams1minute

  • អបអរសាទរ កីឡាករទូកក្តោងកម្ពុជា សែម ប្រុសពៅ ដែលបានឈ្នះ មេដាយប្រាក់

    អបអរសាទរ កីឡាករទូកក្តោងកម្ពុជា សែម ប្រុសពៅ ដែលបានឈ្នះ មេដាយប្រាក់

    ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកប្រទេសសិង្ហបុរីលើកទី៤៣ និងការប្រកួតកីឡាទូកក្តោងប្រភេទ Techno 293 ជ្រើសរើសជើងឯកទ្វីបអាស៊ីឆ្នាំ២០២៤ (43rd Singapore Open Windsurfing & Foiling  Championship And Techno Asian Championship 2024 ) លើវិញ្ញាសា Windsurfing Techno 293 Plus Open ប្រទេសសិង្ហបុរី ថ្ងៃទី២៥ កុម្ភៈ ២០២៤ #ams1minute

  • អបអរសាទរ កីឡាករទូកក្តោងកម្ពុជា កែវ ភារុណ ដែលបានឈ្នះ មេដាយសំរឹទ្ធ

    អបអរសាទរ កីឡាករទូកក្តោងកម្ពុជា កែវ ភារុណ ដែលបានឈ្នះ មេដាយសំរឹទ្ធ

    ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកប្រទេសសិង្ហបុរីលើកទី៤៣ និងការប្រកួតកីឡាទូកក្តោងប្រភេទ Techno 293 ជ្រើសរើសជើងឯកទ្វីបអាស៊ីឆ្នាំ២០២៤ (43rd Singapore Open Windsurfing & Foiling  Championship And Techno Asian Championship 2024 ) លើវិញ្ញាសា Windsurfing Techno 293 Plus Open ប្រទេសសិង្ហបុរី ថ្ងៃទី២៥ កុម្ភៈ ២០២៤ #ams1minute

  • កម្មវិធីជំនួយសង្គម

    កម្មវិធីជំនួយសង្គម
  • ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ បានយាងចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន

    ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ បានយាងចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន
  • ព្រះសង្ឃ និងប្រជាពលរដ្ឋ នៅខេត្ដសៀមរាប សប្បាយរីករាយ អនុមោទនា ក្នុងពិធីបុណ្យ មាឃបូជា

    ព្រះសង្ឃ និងប្រជាពលរដ្ឋ នៅខេត្ដសៀមរាប សប្បាយរីករាយ អនុមោទនា ក្នុងពិធីបុណ្យ មាឃបូជា

    សៀមរាប៖ ព្រះសង្ឃនិងប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្សជាច្រើនកុះករ នៅស្រុកអង្គរធំ ខេត្ដសៀមរាប បានចូលរួមពិធីបុណ្យមាឃបូជា ដើម្បីរំលឹកដល់ថ្ងៃដែល ព្រះសម្មា សម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនា ដើម្បីផ្សព្វផ្សាយដល់យុវជនឲ្យបានស្គាល់ កាន់តែច្បាស់ ពីតម្លៃរបស់ព្រះសម្មាសម្ពុទ្ធ។ នៅក្នុងពិធីបុណ្យមាឃបូជានេះ បានប្រារព្ធ ឡើងនៅវត្ដវិសុទ្ធិមគ្គ ក្នុងឃុំលាងដៃ ស្រុកអង្គរធំ ខេត្ដសៀមរាប កាលពីថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៤។ ព្រះតេជគុណ សាន្ដ សប្បាយ ចៅអធិការវត្ដវត្ដវិសុទ្ធិមគ្គ ព្រះអង្គមានសង្ឃដីកាថា ពិធីបុណ្យមាឃបូជានាឆ្នាំនេះ មានប្រជាពលរដ្ឋចូលរួមច្រើន បើធៀបនឹងឆ្នាំមុនៗ ដោយពួកគាត់បានសម្ដែងការសប្បាយរីកយ ទទួលយកមគ្គផលតាមការយល់ឃើញរបស់ពួកគាត់ ជាពិសេសពុទ្ធបរិស័ទដែលមានវ័យចាស់ៗ។ ព្រះអង្គ ក៍បានសម្ដែងការរីករាយ ដោយបានឃើញប្រជាពលរដ្ឋពុទ្ធបរិស័ទ និងយុវជន បានយល់ដឹងច្រើនពីពិធីបុណ្យមាឃបូជានេះ។ ពិធីបុណ្យនេះ គឺជាពិធីបុណ្យជាតិមួយដ៍សំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលកាន់សាសនាព្រះពុទ្ធ ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ នៅតាមវត្ដអារាម។ ការប្រារព្ធពិធីបុណ្យមាឃបូជា នៅវត្ដវិសុទ្ធិមគ្គនេះ ក៍មានពុទ្ធបរិស័ទតាំងស្មាធិរំងាប់អារម្មណ៍នៅក្នុងវត្ដផងដែរ។ ព្រះអង្គ មានថេរដីកាបញ្ជាក់ទៀតថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដែលប្រកាន់ខ្ជាប់នូវការបញ្ជ្រាបការល់ដឹងដល់មនុស្សគ្រប់រូបឱ្យធ្វើអំពើល្អ។ ដោយឡែក ពុទ្ធបរិស័ទដែលចូលរួមពិធីបុណ្យមាឃបូជានេះ ឱ្យដឹងផងដែរថា ពួកគាត់បានប្ដេជ្ញាចូលរួមថែរក្សាវប្បធម៌ព្រះពុទ្ធសាសនាឱ្យកាន់តែរីកចំរើននិងគង់វង្សជាអមតៈ ព្រោះព្រះពុទ្ធសាសនា…

  • រដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នឹងបន្តមរតកដ៏ថ្លៃថ្លារបស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី

    រដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នឹងបន្តមរតកដ៏ថ្លៃថ្លារបស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី

    តាមរយៈការបន្តជំរុញតួនាទីស្ត្រីក្នុងសង្គមជាតិ និងផ្តល់តម្លៃក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គម #ams1minute

  • ចំនួនអ្នកបានទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

    ចំនួនអ្នកបានទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

    ២៥ កុម្ភៈ ២០២៤ #ams1minute