-
អបអរសាទរ ព្រះរាជាណាចក្រកម្ពុជា ដែលបានឈ្នះពានរង្វាន់ ជាគោលដៅទេសចរណ៍វប្បធម៌ ឈានមុខគេ នៅអាស៊ី ពី World Travel Awards

-
សម្តេចធិបតី និងប្រធានព្រឹទ្ធសភាម៉ាឡេស៊ី Datuk Mutang Tagal ប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន

រួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ការអប់រំ ការបណ្តុះបណ្តាល វិស័យសន្តិសុខ និងការពារជាតិ។ លោកប្រធានព្រឹទ្ធសភាម៉ាឡេស៊ី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស និងកំណើនសេដ្ឋកិច្ចដ៏ខ្ពស់របស់កម្ពុជា ដែលបានឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈការកសាង ឡើងនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើន ដូចជា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលទើបតែត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនាពេលថ្មីៗកន្លងទៅនេះ។ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិរវាងកម្ពុជា និងម៉ាឡេស៊ី ដែលជាការរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច នៅកម្ពុជា និងថ្លែងអំណរគុណម៉ាឡេស៊ី ចំពោះការរួមចំណែកដ៏មានតម្លៃរបស់កងរក្សាសន្តិភាពម៉ាឡេស៊ី ក្នុងដំណើរការស្វែងរកសុខសន្តិភាពរបស់កម្ពុជានៅដើមទសវត្សរ៍ឆ្នាំ១៩៩០។ #ams1minute
-
ព្រះរាជាសារលិខិត ព្រះមហាក្សត្រ និងសម្តេចម៉ែ ចំពោះការយាងចូលព្រះទិវង្គត របស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

-
សម្ដេចធិបតី៖ “កត្តាសំខាន់បំផុត គឺសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលត្រូវតែធានា និងរក្សាឱ្យបានប្រកបដោយចីរភាព

និងជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ។ សម្រាប់បរិបទកម្ពុជាសន្ដិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដី គឺបានមកពីការដាក់ចេញនូវនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានបញ្ចប់សង្គ្រាម ការបែកបាក់ជាតិ ក្នុង រយៈពេល ៥សតវត្ស និងជួយឱ្យកម្ពុជារក្សាបានកំណេីនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ខ្លួន”។ លោកប្រធានព្រឹទ្ធសភាម៉ាឡេស៊ី Datuk Mutang Tagal ក៏ បានឯកភាពនឹងការលើកឡើងរបស់សម្តេចធិបតី ដែលបានចាត់ទុកសន្តិភាពជាកត្តាគន្លឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។ #ams1minute
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ “ម៉ាឡេស៊ីបានបន្តក្លាយជាតួអង្គសំខាន់ក្នុងទិដ្ឋភាពសេដ្ឋកិច្ចកម្ពុជា”

ក្នុងឆ្នាំ២០២៣ ម៉ាឡេស៊ីបានជាប់ចំណាត់ថ្នាក់ទី៤ ក្នុងចំណោមអ្នកវិនិយោគកំពូលៗដែលមកបណ្តាក់ទុននៅកម្ពុជា ដែលក្នុងនោះភាពជោគជ័យមួយចំនួន ដែលលេចធ្លោនៅកម្ពុជា រួមមាន៖ ១. ធនាគារ Maybank ជាដៃគូហិរញ្ញវត្ថុសម្រាប់សាជីវកម្មម៉ាឡេស៊ី និងសិង្ហបុរីដែលវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មរបស់កម្ពុជា ២. ធនាគារកម្ពុជាសាធារណៈ ជាធនាគារដែលគ្រប់គ្រងដោយបរទេសដ៏ធំបំផុតមួយនៅក្នុងកម្ពុជា មានទ្រព្យសកម្មចំនួន ២.១ ពាន់លានដុល្លារអាមេរិក និងមានកំណត់ត្រាប្រាក់ចំណេញរយៈពេល ៣១ឆ្នាំ ៣. Leader Energy Group គឺជាអ្នកផលិតថាមពលឯករាជ្យ ហើយប្រតិបត្តិការរបស់ Leader Energy Group នៅឆ្នាំ២០០៩ ទទួលបានសម្បទានសាងសង់រោងចក្រថាមពលធ្យូងថ្មដំបូងរបស់កម្ពុជាចំនួន ១០០ មេហ្គាវ៉ាត់ បន្ទាប់មកសម្បទាន BOT រយៈពេល ២៥ឆ្នាំ សម្បទានរោងចក្រថាមពលដើរដោយធ្យូងថ្មតាមបណ្តាខេត្ត ៤. Muhibbah Engineering Cambodia ការវិនិយោគគួរឱ្យកត់សម្គាល់របស់ក្រុមហ៊ុននេះរួមមានភាគហ៊ុន ៣០ % នៅក្នុងអាកាសយានដ្ឋានកម្ពុជា ដែលដំណើរការក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន France Vinci Group #ams1minute
-
សម្តេចធិបតី អំពាវនាវដល់យុវជន ធ្វើអ្វីក៏ដោយត្រូវមានព្រំដែន ត្រូវគោរពច្បាប់ រក្សាបានសីលធម៌ និងគុណធម៌ គោរពប្រពៃណីវប្បធម៌

-
នាយកប្រតិបត្តិធនាគារ Maybank៖ “សម្ដេចធិបតី ដែលជាមេដឹកនាំមួយរូបដែលពោរពេញដោយភាពឆ្លាតវៃ

មានការយល់ដឹងស៊ីជម្រៅអំពីវិស័យវិនិយោគហិរញ្ញវត្ថុ និងធនាគារ នៅកម្ពុជា”។ សម្ដេចធិបតី ជំរុញឱ្យធនាគារ Maybank បន្តកិច្ចសហប្រតិបត្តិការថែមទៀតជាមួយធនាគារជាតិកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការលើការទូទាត់ឆ្លងកាត់ធនាគារ ហើយបានលើកទឹកចិត្តដល់ធនាគារពិនិត្យលទ្ធភាពលើការវិនិយោគលើការកសាងប្រព័ន្ធអេកូស៊ីស្ទឹមអាហារហាឡាល់នៅកម្ពុជា ពីព្រោះធនាគារជាតួអង្គមួយយ៉ាងសំខាន់នៅក្នុងវិស័យហិរញ្ញវត្ថុ ដែលនឹងជួយសម្របសម្រួលដល់ អតិថិជន និងតួអង្គពាក់ព័ន្ធនានាក្នុងប្រព័ន្ធនេះ ក៏ដូចជាជំរុញឱ្យធនាគារសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញបង្កើតឧស្សាហកម្មអាហារហាឡាល់ គាំទ្រដល់វិស័យសំខាន់ៗមួយចំនួនទៀត និងគាំទ្រដល់ការនាំចេញផលិតផលហាឡាល់ពីកម្ពុជាទៅកាន់ទីផ្សាអន្តរជាតិ។ #ams1minute
-
សម្តេចធិបតី ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មាតុភូមិនិវត្តន៍មកកាន់កម្ពុជា បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវការនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី

-
សម្តេចធិបតីនាយករដ្ឋមន្ត្រី ចូលរួមវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី

ដែលរៀបចំឡើងដោយ សភាពាណិជ្ជកម្ពុជា សភាពាណិជ្ជកម្មម៉ាឡេស៊ី និង សភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិម៉ាឡេស៊ីដែលមានការអញ្ជើញចូលរួមពីក្រុមហ៊ុននិង តំណាងពីស្ថាប័នពាក់ព័ន្ធសរុបជាង ៤០០ នាក់ហើយក៏មានពិធីចុះអនុស្សរណៈ យោគយល់គ្នាលើឯកសារសំខាន់ៗ ចំនួន ២រួមមាន៖ ១. សភាពាណិជ្ជកម្ម និង ឧស្សាហកម្មជាតិ ម៉ាឡេស៊ី ២. សភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា ដើម្បីចូលរួមលើកកម្ពស់ទំនាក់ទំនង ពាណិជ្ជកម្ម និងសេដ្ឋកិច្ច និងជំរុញកាលានុវត្តភាពធុរកិច្ចរវាងប្រទេសទាំងពីរ។ #ams1minute
-
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់បង្ហាញសៀវភៅរបាយការណ៍ដែលពាក់ព័ន្ធនឹងធុរកិច្ចថ្មីសម្រាប់ឆ្នាំ ២០២៣ “Startup Cambodia Insight 2023”
