-
ក្រសួងមហាផ្ទៃ ត្រូវពិនិត្យក្នុងការតែងតាំងស្រ្ដីក្នុងតួនាទីជាអភិបាលរងស្រុក ឬអភិបាលរងខេត្ត ដើម្បីផ្ដល់អាទិភាពដល់ស្រ្ដីក្នុងការងារដឹកនាំ

-
សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំសមាជិករាជរដ្ឋាភិបាល គោរពព្រះវិញ្ញាណក្ខន្ធសម្តេចសង្ឃ ទេព វង្ស

-
សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដឹកនាំ សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ

គោរពព្រះវិញ្ញាណក្ខន្ធសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងតម្កល់រៀបចំពិធី បុណ្យនៅវត្តឧណ្ណាលោម។ សម្តេចតេជោ៖ “ការយាងចូលព្រះទិវង្គតរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស គឺជាការបាត់បង់មហាវីរសង្ឃកំពូលដែលជាកុលបុត្រដ៏ឧត្ដុង្គឧត្តមនៃកសិករ ធ្លាប់រួមចលនាតស៊ូរំដោះជាតិ ប្រជាជននិងសាងព្រះផ្នួសលើកកម្ពស់ការរស់ឡើងវិញនៅព្រះពុទ្ធសាសនា ក្នុងកម្ពុជា ចាប់តាំងពីថ្ងៃរំដោះ៧ មករា ១៩៧៩ រហូតដល់ថ្ងៃអស់ព្រះជន្ម ហើយបានបូជាធ្វើ ពលិកម្មដ៏ខ្ពង់ខ្ពស់ បំផុតលះបង់ព្រះកាយថ្វាយ ជាតិ សាសនា ព្រះមហាក្សត្រ”។ #ams1minute
-
គិតត្រឹមខែសីហា ឆ្នាំ២០២៣ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស (ត.ស.ព.) កំពុងដំណើរការចំនួន ២៤ទីតាំង នៃ ៩ រាជធានី-ខេត្ត

-
ជំនាញ មិនមានការរើសអើងភេទនោះទេ ក្នុងវិស័យកងទ័ពក៏មាននារីអាចបើករថក្រោះដែរ

-
ប្រធានគណៈកម្មាធិការសម្របសម្រួលញត្តិ នៃសហព័ន្ធអាល្លឺម៉ង់ Martina Stamm-Fibich មានបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ

និងបណ្តុះបណ្តាលធនធានមនុស្ស និងវិស័យសុខាភិបាល ជាមួយព្រះរាជាណាចក្រកម្ពុជា សម្តេចធិបតី៖ “ដំណើរទស្សនកិច្ចរបស់លោកជំទាវ និងគណៈប្រតិភូនាឱកាសនេះបានបង្ហាញអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អាល្លឺម៉ង់នៅក្នុងក្របខ័ណ្ឌនីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ ហើយសង្ឃឹមថាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ នឹងបន្តការពង្រឹង និងពង្រីកបន្ថែមទៀត”។ សម្តេចធិបតី ក៏បានសម្ដែងនូវកាអរគុណចំពោះរដ្ឋាភិបាល និង ប្រជាជនអាល្លឺម៉ង់ ដែលបានចូលរួមចំណែកនៅក្នុងការកសាងប្រទេសកម្ពុជា ជាពិសេសក្រោយពីសង្គ្រាម ដែលផ្ដោតទៅលើវិស័យអប់រំ ការកសាងធនធានមនុស្ស ក៏ដូចជាលទ្ធិប្រជាធិបតេយ្យផងដែរ។ #ams1minute
-
“ក្រុមហ៊ុនអាមេរិកធំៗ បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគបន្ថែមទៀតនៅក្នុងទឹកដីកម្ពុជា”

លោក Brian D. McFeeters អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា។ សម្តេចធិបតី ក៏បានបញ្ជាក់ជូនក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) អំពីការដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងក្របខ័ណ្ឌគោលនយោបាយគាំទ្រដល់ការវិនិយោគរបស់រាជរដ្ឋាភិបាល តាមរយ:ការផ្តល់នូវបរិស្ថានវិនិយោគអំណោយផល ជាមួយនឹងការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម និងពិសេស គោលនយោបាយនៃការផ្ដល់នូវការលើកទឹកចិត្ត សម្រាប់វិនិយោគិន ផងដែរ។ #ams1minute
-
នាយកប្រតិបត្តិក្រុមហ៊ុន Jones Group International ប្ដេជ្ញាចិត្តជំរុញ និងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងរវាងវិស័យឯកជន កម្ពុជា-សហរដ្ឋអាម៉េរិក

សម្តេចធិបតី៖ “រាជរដ្ឋាភិបាលកម្ពុជាតែងតែបើកទ្វារស្វាគមន៍ជានិច្ចចំពោះការចូលរួមរបស់វិស័យឯកជន ដោយកម្ពុជាបានបានចាត់ទុកថា វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ហើយវិស័យឯកជន ក៏ដើរតួជាការទូតនៃភាពជាដៃគូរវាងរដ្ឋ និងឯកជន និងជាអ្នកជួយផ្សព្វផ្សាយអំពីការពិតនៅកម្ពុជា ហើយលើកទឹកចិត្តដល់ លោកនាយកប្រតិបត្តិ បន្តកិច្ចសហការជាមួយនឹងក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធនៅកម្ពុជា ក្នុងការដាក់ចេញ និងរៀបចំផែនការ ដើម្បីអនុវត្តឱ្យចេញជាសកម្មភាពជាក់ស្ដែងក្នុងការលើកកម្ពស់ទំនាក់ទំនង ក៏ដូចជាការវិនិយោគលើវិស័យឯកជននៅកម្ពុជាផងដែរ”។ #ams1minute
-
អបអរសាទទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ ២០២៤ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ

កូនខ្មែរគ្រប់រូប សូមឧទ្ទិសថ្វាយ និងរំលឹកដល់គុណូបការៈ ចំពោះបុព្វបុរសដូនតាខ្មែរគ្រប់ជំនាន់ ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ទាំងរូបី និងអរូបីដ៏សម្បូរបែប បន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។ កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប! #ams1minute
-
សេវាសាធារណៈរបស់ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
