-
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំឱកាសការងារក្នុងស្រុកចំនួន ៣៤ ៧១៣ កន្លែង

-
ក្រុមហ៊ុន SPC បង្ហាញបំណងវិនិយោគលើឧស្សាហកម្មចំណីអាហារនៅកម្ពុជា

សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងបានគូសបញ្ជាក់អំពីភាពទាក់ទាញនៃបរិស្ថានវិនិយោគដែលមានភាពប្រាកដនិយម អនុគ្រោះ និងបត់បែន ដែលរាជរដ្ឋាភិបាលបានដាក់ចេញ គោលនយោបាយ ច្បាប់ស្តីពីវិនិយោគ និងការលើកទឹកចិត្តនានា សម្រាប់វិនិយោគិន និងធុរជន ជាពិសេសលើវិស័យកសិកម្ម។ វិស័យកសិកម្មជាវិស័យអាទិភាពមួយ ហើយរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មរួមមានការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗ ការបង្កើតឱ្យមាននូវយន្តការក្នុងការគាំទ្រដល់ប្រជាកសិករ ការបង្កើតនូវសមាគមកសិករទំនើប ការលើកកម្ពស់នូវគុណភាពផលិតផល គោលនយោបាយគាំទ្រនិងលើកទឹកចិត្តដល់ការវិនិយោគលើវិស័យកសិកម្ម រួមមានការលើកលែងពន្ធលើដីកសិកម្ម ពន្ធនាំចូលសម្ភារកសិកម្ម និងពន្ធកសិផលកសិកម្ម ការធានានូវតម្លៃអគ្គិសនី ការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ប្រព័ន្ធធារាសាស្ត្រ ដែលជាកត្តាគន្លឹះជួយកាត់បន្ថយថ្លៃដើមផលិត ដើម្បីរក្សានូវភាពប្រកួតប្រជែងក្នុងទីផ្សារផងដែរ។ #ams1minute
-
យន្តការសម្រុះសម្រួលរបស់គណៈកម្មការសុរិយោដី ថ្នាក់រាជធានី ខេត្ត

-
ការសម្រួលនីតិវិធី និងការលើកទឹកចិត្ដដល់គម្រោងវិនិយោគពាក់ព័ន្ធ និងអគារជាប់គាំងនៅខេត្ដព្រះសីហនុ

-
កម្ពុជា-ហ្វីលីពីន ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការពារជាតិ និងការតភ្ជាប់រវាងប្រទេសទាំងពីរ

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នា ដើម្បីសម្របសម្រួល និងជំរុញការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីន និងបានជំរុញបន្ថែមការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនបន្ថែម ហើយបានឯកភាពគ្នា ដើម្បីសិក្សា និងជំរុញការតភ្ជាប់ជើងហោះហើរបន្ថែមទៀត និងការតភ្ជាប់ទៅកាន់គោលដៅទេសចរណ៍ផ្សេងៗ រវាងប្រទេសទាំងពីរឱ្យបានកាន់តែសម្បូរបែបផងដែរ។ #ams1minute
-
ក្រុមហ៊ុន Aegros និងក្រុមហ៊ុន Freshstart Logistics ដែល ជា បុត្រ សម្ព័ន របស់ ក្រុមហ៊ុន FreshStart គ្រោងពង្រីកការវិនិយោគលើវិស័យសុខាភិបាលបន្ថែមទៀតនៅកម្ពុជា

-
នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group៖ “កម្ពុជាមានសក្ដានុពលលើវិស័យកសិកម្ម ដោយអង្ករកម្ពុជាមានកេរ្តិ៍ឈ្មោះល្បីល្បាញលើសកលលោក

-
ក្រុមហ៊ុន Enserv Holding Australia បង្ហាញបំណងវិនិយោគលើការកែច្នៃដំណាំស្ពៅ (Sorghum) នៅកម្ពុជា

ដែលក្រុមហ៊ុនមានសមត្ថភាពកែច្នៃដំណាំនេះទៅជាអង្ករមានកាឡូរីទាបតែមានប្រូតេអ៊ីនខ្ពស់ និងអាចកែច្នៃយកទៅប្រើប្រាស់ទៅជាជីវៈឧស្ម័ន្ម (Biogas)។ សម្តេចធិបតី៖ “គោលបំណងសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាគឺបង្កើននូវប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ ហើយបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាបន្ថែមទៀត តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗ ដើម្បីជួយជំរុញដល់វិស័យកសិកម្ម។ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍវិស័យថាមពលអគ្គិសនី ដូច្នេះការប្រេីប្រាស់បច្ចេកវិទ្យាទំនេីប និងថ្មីដេីម្បីផលិតថាមពលអគ្គិសនី គឺជាផ្នែកមួយស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យថាមពល ដោយផ្ដោតទៅលើថាមពលស្អាត។ ដូច្នេះការអភិវឌ្ឍវិស័យថាមពលតាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ និងទំនើប ដើម្បីបង្កើតថាមពលស្អាតនេះ គឺជាផ្នែកមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើ បរិវត្តកម្មថាមពលនៅកម្ពុជា”។ #ams1minute
-
អបអរសាទរ ទិវានយោបាយទឹក កសិកម្ម ខួបលើកទី២៥

-
កម្ពុជាជាប្រទេសមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលទទួលបានជំនួយពីចិន ដោយគិតជាទំហំទឹកប្រាក់សរុបប្រមាណ ១៧,៧ពាន់លានដុល្លារ

ក្រៅពីនេះ ឥណ្ឌូណេស៊ី ទទួលបានជំនួយច្រើនជាងគេពីចិន ពោលគឺរហូតដល់ ៥៥,២ពាន់លានដុល្លារ ខណៈវៀតណាម ទទួលបាន ២៨,៩ពាន់លានដុល្លារ ហ្វីលីពីន ទទួលបាន ៨ពាន់លានដុល្លារ និងថៃទទួលបាន ៥,២ពាន់លានដុល្លារ។ ជំនួយទាំងនោះ ស្ថិតក្នុងទម្រង់ផ្សេងៗគ្នា រួមមានជាជំនួយហិរញ្ញវត្ថុ ការរួមចំណែកផ្នែកសេដ្ឋកិច្ច និងគំនិតផ្តួចផ្តើមក្នុងការសាងសង់ និងសម្បទានជាដើម – Aid Data via SeaSia.Stats #ams1minute